វីរជនតេជោមាសបានមានប្រសាសន៍ថា “មនុស្សខ្លាំង មនុស្សឈ្នះ គឺមនុស្សដែលស្គាល់ចំណុចខ្សោយខ្លួនឯង ជម្នះបានចំណុចខ្សោយខ្លួនឯង ស្គាល់ចំណុចខ្សោយរបស់សត្រូវ តាមចំណុចខ្សោយរបស់សត្រូវ” ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វីរជនតេជោមាសបានមានប្រសាសន៍ថា “មនុស្សខ្លាំង មនុស្សឈ្នះគឺមនុស្សដែលស្គាល់ចំណុចខ្សោយខ្លួនឯង ជម្នះបានចំណុចខ្សោយខ្លួនឯង ស្គាល់ចំណុចខ្សោយរបស់សត្រូវ តាមចំណុចខ្សោយរបស់សត្រូវ” ។
មនុស្សស្គាល់ពីចំណុចខ្សោយខ្លួនឯង មិនមានអំណួត ទទួលស្គាល់គុណវិបត្តិ កំហុស ចំណុចខ្វះខាតរបស់ខ្លួន មើលឃើញផ្លូវជីវិតដែលមានទុក្ខ និងឥតទុក្ខ។
ក. បកស្រាយគំនិតនេះឲ្យបានច្បាស់លាស់ពោលគឺ៖
មនុស្សជម្នះបានចំណុចខ្សោយខ្លួនឯង គឺជាមនុស្ស ដែលត្រូវមានស្វ័យត្រួតពិនិត្យ ដោយមានចិត្តអំណត់ តស៊ូ ព្យាយាមលុបបំបាត់នូវរាល់ចំណុចខ្សោយដែលខ្លួនមាន។ ជាងនេះទៅទៀត មនុស្សត្រូវ គឺត្រូវសិក្សាពីសកម្មភាព ចិត្តគំនិត ចំណង់ របស់សត្រូវខ្លួន។ ជាក់ស្ដែងយើងត្រូវគិតជាចាំបាច់អំពីទីតាំងភូមិសាស្រ្ដ កាលៈទេសៈ ពេលវេលា យុទ្ធវិធី ក្បួនសឹកសង្រ្គាម កម្លាំងរបស់សត្រូវដែលមានងាយស្រួលដល់ការទប់ទល់នឹងធ្វើការវាយបកទៅសត្រូវរបស់ខ្លួន។ ជារួមមនុស្សត្រូវយកជ័យជម្នះលើគូសត្រូវតាមចំណុចខ្សោយ និងភាពអសកម្មរបស់សត្រូវ នោះទើបនាំឲ្យមនុស្សនោះ ទទួលបានជោគជ័យក្នុងឆាកជីវិត។
ខ. តាមគំនិតនេះ តើតេជោមាសចង់អប់រំមនុស្សជំនាន់ក្រោយដូចតទៅ៖
- ស្គាល់អ្នកដទៃឲ្យបានច្បាស់លាស់
- ទទួលយកនូវការរិះគន់កែលម្អពីអ្នកដទៃ
- អប់រំមនុស្សឲ្យស្គាល់ច្បាស់ពីខ្លួនឯង
- មិនត្រូវមើលងាយនូវសត្រូវរបស់ខ្លួន
- ចេះឱនដាក់គ្រាប់ នឹងចាប់យកឱកាស
- ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ
- ចេះស្គាល់ប្រមាណតាមកាលៈទេសៈ
- ពង្រឹងសមត្ថភាពខ្លួនឲ្យបានពូកែ។
គ. ដើម្បីទទួលជោគជ័យក្នុងការប្រឡង តើកន្លងមកអ្នកបានឈ្នះលើចំណុចខ្សោយខ្លួនឯងដោយ៖
- ខិតខំប្រឹងប្រែងព្យាយាមយ៉ាងអស់ពីកម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងស្មារតី
- ដុះខាត់ភាពខ្ជិលច្រអូល គ្រប់ពេលវេលា
- តស៊ូជម្នះបាននូវរាល់ឧបសគ្គទាំងឡាយ
- ខិតខំស្រាវជ្រាវមុនពេលប្រឡង
- គោរពបាននូវបទបញ្ជានៃការប្រឡង
- បង្កើនស្មារតីប្រុងប្រយ័ត្នក្នុងការប្រឡង
- មានបម្រុងប្រយ័ត្នជានិច្ចចំពោះចរាចរណ៍
- រក្សាសុខភាព អនាម័យឲ្យបានល្អ
- មានជំនឿជាក់លើខ្លួនឯង។