Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

វត្តដូចម្តេចដែលហៅថា ចរិយាវត្ត ? មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ចរិយាវត្ត គឺការធ្វើសណ្តាប់ធ្នាប់ឲ្យល្អសមរម្យ និងសមណភេទ ។

ចរិយាវត្ត មាន១០យ៉ាងគឺ៖

  • មិនឲ្យជាន់ផ្នត់សម្ពត់ ដែលគេលាតក្នុងទីនិមន្ត
  • មិនឲ្យអង្គុយលើអសន ដោយពុំទាន់បានពិចារណាជាមុន
  • មិនត្រូវអង្គុយលើអសន ជាមួយស្រ្តី ឬមនុស្សខ្ទើយ
  • មិនត្រូវក្រោកចោលភិក្ខុ សាមណេរកំពុងឆាន់
  • ត្រូវបិទទ្វារឲ្យជិតមុននឹងសម្រាកក្នុងពេលវេលាថ្ងៃ
  • មិនត្រូវបន្ទោរបង់ ឧច្ចារ បស្សាវ ចោលសំរាម ឬរបស់ជាសំណល់ទៅខាងក្រៅជញ្ជាំងឬក្រៅកំពែងរបងវត្ត
  • មិនត្រូវឡើងដើមឈើ វៀរលែងតែមានកិច្ចធុរៈដូចជាវង្វេងផ្លូវ វង្វេងព្រៃជាដើម
  • មិនត្រូវទៅមើលរាំរបាំ ស្តាប់ចម្រៀងឬការប្រគំភ្លេងផ្សេងៗជាដើម
  • មិនត្រូវសូត្រធម៌ ដោយសំឡេងច្រៀងវែងៗ
  • មិនត្រូវចាប់វត្ថុអនាមាស៦យ៉ាងគឺៈ

ស្រ្តីព្រមទាំងគ្រឿង តែងខ្លួនរបស់ស្រ្តីនិងរូបដែលធ្វើឡើងមានទ្រង់ទ្រាយជាស្រ្តី

មាស ប្រាក់ និងរតនៈ

+ សាស្រ្តាវុធផ្សេងៗ ជាគ្រឿងប្រទូស្តរាងកាយឯគ្រឿងធ្វើការងារ ដូចជាចប ពូថៅ មិនរាប់ចូល

+ គ្រឿងចាប់សត្វលើគោក និងក្នុងទឹក

+ គ្រឿងប្រគំគ្រប់បែបយ៉ាង

+ គ្រាប់ស្រូវ និងផ្លែឈើដែលជាប់នឹងដើមឈើ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1