Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

“ លោកខាងជើងមានច្រើនក្រុម ហើយក៏មានលោកខាងត្បូងច្រើនដែរ “ ចូរបង្ហាញ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ប្រទេសលោកត្បូងជានិច្ចកាល ត្រូវគ្របសង្កត់ផ្អែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីយូរយារមកហើយ ។ ប៉ុន្ដែដោយមានការអភិវឌ្ឍ លោកខាងជើងក៏ត្រូវរងនូវការប្រកួតប្រជែងយ៉ាងខ្លាំង ក្លាពីសំណាក់ប្រទេសខ្លះនៃលោកខាងត្បូងលើមុខទំនិញ​ វាយន ភ័ណ្ឌ ដែកថែប រថយន្ដ ម៉ាញេតូមស្កូប និងអាវុធផងដែរ ។ កត្តានៅនាំឪ្យប្រទេសលោកខាងជើងមានចំនួនច្រើន ។ ដូចនេះដែរ ដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ ឬ គ្រោះធម្មជាតិនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួននាំឪ្យប្រទេសទាំងនោះមានឪនភាពសេដ្ឋកិច្ច នាំឪ្យប្រទេសទាំងនោះធ្លាក់ចូលក្នុងប្រទេសកំពុងអភិវឌ្ឍ ។ ម្យ៉ាងទៀតការបែករដ្ឋថ្មីៗ ពីបណ្ដាប្រទេសអភិវឌ្ឍរដ្ឋទាំងនោះមានសេដ្ឋកិច្ចអន់ថយ ហើយត្រួវចាក់ទុកជាប្រទេសកំពុងអភិវឌ្ឍ ។ អាស្រ័យហេតុនេះប្រទេសលោកខាងត្បូងក៏មានចំនួនច្រើនដែរ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1