Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿង​ សម្ដេចព្រះសង្ឃរាជជួនណាត

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

រឿងសម្ដេចព្រះសង្ឃរាជជួនណាត

ការណាគេនិយាយអំពីអក្សរសាស្ត្រខ្មែរគេតែងនិយាយពីមនុស្សម្នាក់ដែលមានឈ្មោះល្បីជាងគេនៅក្នុងប្រទេសកម្ពុជានោះគឺសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតប្រសូតនៅថ្ងៃ១១ រោច ខែផល្គុន ឆ្នាំវក ឆសក័ ពុទ្ធសករាជ ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ 1883 នៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ញោមប្រុសនាមព្រំជួន និងញោមស្រីហើយនាងយ៉ក់ ការពីកុមារភាពលោកបានទៅស្នាក់នៅនិងសូជាមួយលោកគ្រូសស្រាំព្រះនាមហ្មងនៅវត្តពោល្យំ ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះចម្រើនវ័យ១៤ឆ្នាំលោកបានបួសរហូតដល់ឆ្នាំ១៨៩៩ លោកបាននិមន្តមកកាន់វស្សានៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ លោកបានរៀនភាសាបាលីសំស្ក្រឹតចេះចាំយ៉ាងស្ទាត់ជំនាញ ភាសាបរទេសវិញលោកចេះភាសាបារាំង ភាសាអង់គ្លេស សៀម ឡាវ និងវៀតណាមបានល្អបង្គួរមានស្នាព្រះហស្ថធំៗជាច្រើនទាំងផ្លូវលោកនិងផ្លូវធម៌បានចូលរួមកសាងសាលារៀនមន្ទីរពេទ្យ ស្ពានថ្នល់ ទំនប់ទឹក វចនានុក្រមខ្មែរ ចម្រៀងបទនគររាជ ចម្រៀងគោរពទង់ជាតិ ។ សព្វថ្ងៃខាងផ្លូវធម៌លោកបាននិមន្តសៀវភៅធម៌នានាប្រែរគម្ពីរព្រះត្រៃបិដកកសាងវត្តអារាមឆ្លាក់ពីនេះទៀតលោកបាននិមន្តទឹកនាំគណៈប្រតិភូមួយតើប្រជុំផ្នែកពុទ្ធសាសនានៅប្រទេសបារាំង ឥណ្ឌូនេស៊ី ភូមា ស្រីលង្កាជាដើមជាមួយសកម្មភាពនេះដែលសម្ដេចបាននាំគណៈប្រតិភូទៅទស្សនាកិច្ចនៅកម្ពុជាក្រោមដើម្បីផ្ដល់គំនិតរៀបចំវត្តអារាមជាច្រើនសម្រាប់ជនជាតិខ្មែរយើងនៅទីនោះបុណ្យទាននិងជាមណ្ឌលជួបជុំទាក់ទងគ្នាពិសេសរាងអក្សរសាស្ត្រខ្មែរនៅគ្រិស្តសករាជ១៩៦៣ ប្រជាជនខ្មែរទាំងមូលបានថ្វាយឋានៈព្រះអង្កសម្ដេចព្រះសង្ឃរាជថ្នាក់ទីមួយ ហើយជាបណ្ឌិតអក្សរសាស្ត្រទី១ នៅគ្រិស្តសករាជ ២៩៦៤ សម្ដេចបានចូលទីវង្គតនៅគ្រិស្តសករាជ១៩៦៩ ក្នុងព្រះជន្ម៨៦ ព្រះវស្សានៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ប្រជាជនខ្មែរទាំងអស់សុទ្ធតែគោរពសរសើរចងចាំនិងប្រើប្រាស់ស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់លោករហូតដល់សព្វថ្ងៃនេះ ។

រឿង​ សម្ដេចព្រះសង្ឃរាជជួនណាត
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1
កម្រឹត បឋមសិក្សា