Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងព្រះវេស្សន្ដរ

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

រឿងព្រះវេស្សន្ដរ អត្ថបទសង្ខេប

  • ប្រភេទរឿង អក្សរសិល្ប៍បុរាណ សាស្រ្ដទេសន៍ ។
  • ចលនា អក្សរសិល្ប៍និយម ។
  • និពន្ធ និងកាលកំណត់តែង គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក ។ ឯគម្ពីរជាភាសាសម្រាយដែលនៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់ ។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍) ។

រឿងសង្ខេប

កាលព្រះសាស្រ្ដចារ្យគង់នៅនគររាជគ្រឺះឧទាយិត្ថេរ បាននិមន្ដព្រះសង្ឃឪ្យនិវត្តមកកាន់នគរកបិលព័ស្ដុ តាមសេចក្ដីអារាធនារបស់ព្រះស្រីសុទ្ធោទន៍ ពុទ្ធបិតា ។ កាលព្រះពុទ្ធយាងមកដល់និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្ខំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អសារ្យគឺននរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្ដាលឪ្យព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនារឿងព្រះវេស្សន្ដរនោះថា ៖ កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនគរជេតុត្តរសិរីរដ្ឋទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី(ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ ។ បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១ នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជ នគរពុទ្ទុមតី ។ នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី ។ ដោយផល្លានិសង្សនេះ នាងមានក្លិនក្រអូប ។

ទីបំផុតកំណត់ជន្មានយុព្រះឥន្រ្ទជ្រាបថានាងនឹងច្យុតចាកទេវលោកព្រះអង្គក៏ប្រទានពរ ១០ប្រការ (ទសពរ) ចំពោះនាងតាមសេចក្ដីប្រាថ្នាគឺ ៖

  • ឪ្យបានជាអគ្គមហេសីនៃព្រះបាទសញ្ជ័យនានាគជេតុត្តរ
  • ឪ្យមានភ្នែកល្អ មានភូមោកោងទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ
  • ឪ្យមានឈ្មោះថាផុស្សតីដដែល
  • ឪ្យមានកូនប្រុសមួយមានកត្តិនាមល្បីល្បាញ
  • ពេលមានគភ៌សូមឪ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
  • កុំឪ្យមានដោះសណ្ដាយ
  • កុំឪ្យមានសក់សស្កូវ
  • ត្រូវមានសាច់សម្បូរស្បែកម៉ដ្ឋខែល្អដូចសាច់ពពិលមាស
  • ឪ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
  • ឪ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វេងល្វើយនាព្រះរាជមន្ទីរ ។

ព្រះនាងផុស្សតីច្យុតតចាតទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទរាជ ។ នាងមានក្លិនកាយក្រអូបដូចខ្លឹមចន្ទន៍ទើបគេថ្វាយព្រះនាមផុស្សតី ។ ព្រះបាទសិរីមហារាជទ្រង់ប្រោសអភិសេកនាងឪ្យជាអគ្គមហេសីនៃព្រះបាទស្រីសព្ជា័យរាជបុត្ររបស់ព្រះអង្គ ។ កាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹង្សមកចាប់បដិសន្ធក្នុងផ្ទៃនាងផុស្សតី ។ តាំងពីមានគក៌កាលណាព្រះនាងផុស្សតីចំណាយព្រះរាជទ្រព្យ៦ម៉ឺនគហាបណៈរាល់ថ្ងៃដើម្បីព្រះរាជទានក្នុងសាលាទានទាំងបី ។ នោពេលគ្រប់ទសមាស ព្រះនាងយាងប្រទក្សិណនគរក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារកថា ព្រះវេស្សន្ដរ ។ ក្នុងថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសសុទ្ធមកទុកថ្វាយក្នុងកន្លែងដំរីមង្គល ។ គេដាក់នាមដំរីនោះថា បច្ច័យនាគេន្រ្ទ ។ នៅពេលព្រះជន្មបាន៥ឆ្នាំព្រះពោធិសត្វ ប្រទាននូវប្រដាប់ប្រដារកុមារមានតម្លៃ១សែនគហាបណៈដល់មេនំគម្រប់៩ដង កាលព្រះជន្មបាន៨ឆ្នាំទ្រង់ប្រាថ្នាឪ្យបេះដូង ភ្នែក សាច់ ឈាមជាទានហៅថាអជ្ឈត្តិកទាន ។ ព្រះជន្មបាន១៦វស្សាព្រះបិតាទ្រង់ផ្សំផ្គុំនាងមទ្រីជាមាតុលធីតាអំពីមទ្ទរដ្ឋឪ្យជាអគ្គមហេសី ហើយទ្រង់ដាក់រាជ្យថ្វាយឪ្យគ្រប់គ្រងនគរតរៀងមក ។ ចំណេរកាលមកនាងមទ្រីប្រសូតបានព្រះរាជបុត្រមួយដាក់នាមថា ជាលីរួចប្រសូតបានបុត្រីមួយដាក់នាមថា កណ្ដាជិនា (ក្រស្លា) ។

មួយដែន ក្លឹង្គរាស្រ្ដ កើតទុរភិក្សរាំងក្លៀង រាំងក្លៀង អត់បាយ ។ អ្នកនគរចាត់ឪ្យព្រាហ្មណ៍៨នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្ដ ។ ព្រះពោធិសត្វក៏សត្វព្រះទ័យប្រោសប្រទានដំរីដព្រមទាំងគ្រឿងប្រដាប់ទៅស្មូម ។ ពេលនោះអ្នកស្រុកស្រីពិរាស្រ្ដនាំគ្នាខឹង សុំព្រះរាជាឪ្យបំបរបងព្រះ វេស្សន្ដចេញពីនគរ ។ ព្រះបាទស្រីសព្ជ័ាយពុំយល់ព្រមតាម តែអ្នកស្រុកពុំសុខចិត្ត ។ ទីបំផុតព្រះវេស្សន្ដសម្រេចព្រះទ័យថានឹងចេញពីនគរទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គត ។ ព្រះអង្គហៅនាងមទ្រីមកផ្ដែផ្ដាំ ប៉ុន្ដែព្រះនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខ ។

ព្រះនាងផុស្សតីអាឡោះអាល័យបុត្រ ។ នាងយាងទៅអង្វរសុំទោសស្វាមីឪ្យព្រះរាជទាន ទោសឪ្យព្រះវេស្សន្ដរ តែពុំបានសម្រេច ។ តមកព្រះវេស្សន្ដប្រារព្ធធ្វើសត្តកមហាទានគឺមានចំនួន៧រយៗគម្រប់៧មុខ ។ ព្រះនាងផុស្សតីសុំឃាត់នាងមទ្រីជារាជសុណិសាឪ្យនៅក្នុងនគរ ។ នាងមទ្រីមិនព្រម ដោយបានរៀបរាប់ពីធម្មជាតិអាក្រាត ៣មុខថ្វាយព្រះមាតាស្ដាប់គឺ ៖

  • ទន្លេគ្មានទឹក ហៅថាទន្លេអាក្រាត
  • ដែនគ្មានសេ្ដចហៅថា ដែនអាក្រាត
  • ស្រីមេម៉ាយ ហៅថា ស្រីអាក្រាត ។

តមកព្រះវេស្សន្ដរមួយអន្ដើ និងនាងមទ្រីបុត្រទាំងពីរថ្វាយបង្ខំលាមាតាបិតាយាងចេញពីនគរ ។ ព្រះពោធិសត្វទ្រង់ប្រទានសេះទាំង៤ ទៅព្រាហ្មណ៍៤នាក់ និងរាជថេរទៅព្រាហ្មណ៍ម្នាក់ទៀតតាមផ្លូវ ។ ទីបញ្ចប់ទ្រង់បាជាលី នាងមទ្រីពចៅក្រស្ណាយាងព្រះបាទដបន្ដផ្លូវទៅមុខទៀត ។

ព្រះវេស្សន្ដរមហោសី និងបុត្រយាងដល់មាតុលនគរ ។ ពួកអ្នកចេតរាស្រ្ដចេញមកទទួល ហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្ដរ ប៉ុន្ដែព្រះអង្គពុំទទួល ។ សេ្ដចចេតរាស្រ្ដនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគីរីវង្គត ហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះ ចេតបុត្រឪ្យចាំនាចក្រភ្នំដើម្បីការពារសេចក្ដីសុខចំពោះព្រះវេស្សន្ដរ ។ ក្សត្រទាំង៤អង្គយាងដក់ឆ្នេរស្រះបោក្ខរណីបានឃើញអាស្រមបទដែលសក្កទេវរាជនិមិត្តថ្វាយ ក៏នាំចូលគង់នៅជាមួយឥសីក្នុងទីនោះទៅ ។  និយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះ ជូជក នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមសន្សំប្រាក់បាន ១០០គហាបណៈយកទៅផ្ទើនឹងត្រកូលព្រាហ្មណ៍មួយ ។ ត្រកូលព្រាហ្មណ៍នោះចាយប្រាក់ជួជកអស់ ក៏សសុខចិត្តលើកកូនស្រីឈ្មោះនាងអមិត្តតាបនាឪ្យធ្វើឪ្យប្រពន្ធជូជក ។

ថ្ងៃមួយពួកព្រាហ្មណ៍ក្មេងៗបានចោមរោមវាយនាងអមិត្តតាកនាដោយក្ដីច្រណែន នាងនេះបានលេស ក៏លែងបម្រើប្ដីចាស់ហើយបង្ខំតាជូជកឪ្យទៅសុំកូនព្រះវេស្សន្ដរមកបម្រើនាង ។ ជូជកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គត ។ ចេតបុត្រឃើញព្រាហ្មណ៍ចាស់ត្រូវឆ្កែដេញខាំរត់ឡើងចុងលើ ក៏ទាញព្រួញបម្រុងនឹងបាញ់ប្រហារ ។ ជូជកកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ ។ ចេតបុត្រជឿក៏អញ្ជើញជូជកចុះមកជប់លៀង ។

ក្រោយការជប់លៀងចេកបុត្ររៀងរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឪ្យជូជកស្ដាប់ ។ តមកជូជចេតបុត្រធ្វើដំណើរទៅដល់អាស្រម អច្ចុតមហាឬសី ។ អច្ចុតមហាឬសីទទួលជូជករួចក៏រៀបរាប់ប្រាប់ពីផ្លូវទៅកាន់អាស្រមព្រះវេស្សន្ដរ ។ ជូជកទៅដល់អាស្រមនៅពេលរសៀល ។ តាជីនៅសំណាក់ជើងភ្នំមួយយប់រងចាំព្រឹកស្អែកនឹងចូលទៅសុំបុត្រពីព្រះវេស្សន្ដរ ។

រាត្រីនោះនាងមទ្រីយល់សុបិននិមិត្តឃើញបុរសម្នាក់ទាបខ្មៅស្លៀកពាក់សំពត់អម្ចត់ត្រឹមជង្គង់សៀតផ្កាចារនៅត្រចៀកកាន់អាវុធមុតថ្លា ចូលមកកាន់ផ្តួលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះអង្សាទាំងសងខាងពុះទ្រូងរូងយកថ្លើមបេះដូងទៅ ។ ព្រះនាងតើនឡើងភិតភ័យតក្កមា ទើបព្រះនាងយាងយាត្រចូលទៅរកស្វាមីគោះទ្វាអាស្រមបរមកុដិទាំងរាត្រី ។ ព្រះវេស្សន្ដរកាត់សបិ្តថាការល្អទេ ។

ព្រឹកឡើងនាងមទ្រីនាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍ពិភាល់យ៉ាងខ្លាំងអំពីសុបិននិមិត្ត ។ ជូជកចូលមកសុំចៅក្រស្លា និងបាជាលី ។ រាជកុមារទាំងពីរភិតភ័យនាំរត់ទៅពួនឯស្រះឈូក ។ ជូជកចាប់កុមារទាំងពីរទៅចង់វាយវាត់នៅចំពោះព្រះភក្រ្កព្រះវេស្សន្ដរ ។ ព្រះពោធិសត្វទប់ព្រះទ័បពុំទាន់ ទ្រង់ចាប់ធ្នូសរបម្រុងនឹងប្រហារព្រាហ្មណ៍ចោល តែទ្រង់ទប់បានវិញ ។ ជូជកនាំកុមារចេញទៅ ។

និយាយពីនាងមទ្រីចេញទៅបេះផ្លែឈើពុំបានសោះ ។ នាងជួបប្រទះនូវខ្យល់ព្យុះ ភ្លៀងផ្គរ ហើយចេះតែមានភេទចម្លែកៗដូចជា រកាំភ្នែកឆ្វេង កម្រើកភ្នែកស្ដាំ ធ្លាក់សង្រែពីស្មា ធ្លាក់ទំពក់ពីដៃ ។ នាងពុំអាចវិលមកអាចស្រមបានព្រោះទេវបុត្រចុត្យនិមិ្មតកាយជារាជសីហ៍១ ខ្លាធំ១ ខ្លាំដំបង១ រាំងផ្លូវនាង ។ លុះព្រលប់ទើបទេវបុត្រកាឡាខ្លួនចេញទៅអស់ នាងវិលមកកាន់អាស្រម ។ នាងមទ្រីបាត់ពុំឃើញបុត្ររត់មកទទួលដូចប្រក្រីត ។ នាងភិតភ័យខំស្រែកហៅក៏ពុំឃើញ ។ នាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតប នាងមទ្រីសោយសោកលុះដួលសន្លប់បាត់ស្មារតី ។ ព្រះវេស្សន្ដរស្ទុះមកត្រកងបីយកទឹកស្រពព្រះភក្ដ្រឪ្យនាងដឹងខ្លួនវិញ ទើបទ្រង់លួងលោមប្រាប់ថា ព្រះអង្គបានប្រទានបុត្រទៅជូជកហើយ ។ នាងមទ្រីអនុមោទនបុត្តទានក្នុងខណៈនោះមក ។

និយាយពីព្រះឥន្រ្ទាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចុឡាមកអាស្រមព្រះវេស្សន្ដរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វ ។ ព្រះនាងមទ្រីយល់អាធ្យាស្រ័យស្វាមីក៏យល់ព្រមឪ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្រ្ទព្រាហ្មណ៍ ។ ព្រះឥន្រ្ទទ្រង់នាងសរសើរព្រះទ័យសប្បុរសរបស់ពោធិសត្វហើយទ្រង់បានប្រគល់នាងមទ្រីថ្វាយទៅព្រះវេស្សន្តរដាក់ទាននាងទៅព្រះវេស្សន្តរវិញ ។ ខណៈនោះព្រះវេស្សន្តរបានសុំពរព្រះឥន្រ្ទ៨ប្រការគឺ ៖

  • សូមឪ្យព្រះវររាជបិតាសេ្ដចមកនាំពូកយើងពួកយើងខ្ញុំត្រឡប់ទៅនគរវិញ
  • សូមឪ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឪ្យផុតពីក្ដីស្លាប់
  • សូមឪ្យបានជួយសង្រ្គោះដល់ជនកំសត់ ទុគត៌ផុតពីក្ដីក្រលំបាក
  • សូមកុំឪ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសល
  • សូមឪ្យចៅជាលី និងនាងកណ្ហាជិនាបានគ្រប់គ្រងបុរីពីជ័យជេតុត្តរ
  • សូមឪ្យចៅជាលី និងនាងកណ្ហាសជិនាបានគ្រប់គ្រងបុរីពិជ័យជេតុត្តរ
  • សូមឪ្យមានអាហារទិព្វកើតឡើងរៀងថ្ងៃ
  • សូមឪ្យការបរិច្ចាគទានកុំបីមានខ្លះខាតឡើយ
  • សូមឪ្យរំលងខន្ទទៅបានទៅកើតនៅក្នុងឋានតុលិតទេវលោក
  • សូមឪ្យរំលងខន្ធទៅបានទៅកើតនៅឋានតុសិតទេវលោកកុំបីខានឡើយ ។

ជូជកបានដើរអស់១៥ថ្ងៃ ហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្ដរ ។ ព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាស់បណ្ដើរក្មេងតូចៗទ្រង់បញ្ជាឪ្យហៅមកគាល់ ។ ពួកអាមាត្យមុខមន្ដ្រីបានស្ដាប់ជូជកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្ដរថាមិនគួរលើកកូនឪ្យជាទានសោះ ។ ជាលីក្រស្លាបានដោះសារការពារព្រះបិតា ។ ព្រះបាទស្រីសញ្ជ័យត្រាស់ឪ្យលោះព្រះរាជអនត្តាពីជូជក ហើយទ្រង់ឪ្យរៀបពិធូទទួលព្រលឹងទៅ ។ បាលីបានក្រាបទូលអមពីទុក្ខលំបាករបស់មាតាបិតានៅក្នុងព្រៃ ។ ព្រះស្រីសញ្ជ័យសម្រេចនាំរេហ៍ពលទៅតាមរាជបុត្រវិលមកនគរិញ ។

ចំណែកជូជកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយូរថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណអត់ឃ្លានមកយូរថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណភ្លើងធាតុមិនអាចរំលាយឪ្យរលួយបានគាត់ក៏រលត់សង្ខារក្នុងគ្រានោះហោង ។ ព្រះបាទស្រីសញ្ជ័យ នាងផស្សតី រាងវង្សានុវង្ស និងអស់លោក​អាមាត្យមន្ដ្រីព្រមទាំងកុមារពីរបានចេញដំណើរទៅកាន់ភ្នំគិរិវង្គត ។ ក្សត្រទាំង៦អង្គក៏អង្គក៏បានជួបជុំគ្នាដូចប្រាថ្នា ហើយសំណេះសំណោល យំសោកត្រាតែសន្លប់អស់ ខណៈនោះមហាមេឃបង្អុរភ្លៀងបោក្ខរពស៌មកធ្វើឪ្យក្សត្រទាំង៦ និងសេនាអាមាត្យមុខមន្ដ្រីដឹងស្មារតីវិញ ។ អស់មុខមន្ដ្រីក្រាបថ្វាយបង្គំព្រះវេស្សន្ដរ និងនាងមទ្រីសូមឪ្យសេ្ដចត្រឡប់ព្រះនគរថ្កានសោយរាជ្យសម្បត្តិវិញ ។

ក្រោយនោះព្រះវេស្សន្តរ និងនាងមទ្រីលាព្រះផ្នូស ។ ព្រះបាទស្រីសញ្ជ័យបានសុំទោសបុត្រ ហើយទ្រង់លួងលោមបុត្រដោយប្រការផ្សេងៗ មុខចតុរង្គសេនាក៏សេនាក៏ដង្ហែព្រះពោធិរាជវង្សានុវង្សចូលនគរវិញដោយសុវត្តិភាព ។ ព្រះវេស្សន្ដរសោយរាជ្យជាសុខរហួតមកដល់សោយទិវង្គតបានទៅកើតនៅឋានតុសិតមាននាមថាសន្ដុសិតទេវបុត្រ ។ ព្រះរាជវង្សនុវង្សនិងនាម៉ីនសព្វមុខមន្ដ្រីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងកណ្ហាជិនាជាមហាក្សត្ររៀងមក ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1