Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ម្នាក់ៗតែងនិយាយថា « ខ្លួនស្នេហាជាតិ » តើអ្នកស្នេហាជាតិពិតប្រាកដ ត្រូវប្រកបដោយគុណសម្បត្តិបែបណាខ្លះ ? លើកឧទាហរណ៍តាមរយៈអក្សរសិល្ប៍មកបញ្ជាក់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ម្នាក់ៗតែងនិយាយថា « ខ្លួនស្នេហាជាតិ » ដំបូងយើងត្រូវយល់ៈ

ជាតិៈ កំណើត ការកកើត

ជាតិៈ មានលក្ខណៈរួម ទឹកដី ប្រជាជន ភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ វប្បធម៌ ។

  • ស្នេហាជាតិៈ ជាសកម្មភាពផ្នែករូបរាង និងខួរក្បាលរបស់មនុស្សប្រកបដោយសុឆន្ទៈដើម្បីជាតិ បុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព គុណធម៌របស់មនុស្ស
  • ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យជាតិលិចលង់ អសកម្មភាពពុំអាចហៅថាអ្នក ស្នេហាជាតិបានឡើយ ។

គុណសម្បត្តិរបស់អ្នកស្នេហាជាតិៈ

ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិៈ

  • ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍ជាតិនិងប្រជាជន
  • ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ស្រឡាញ់កេរ្តិ៍ឈ្មោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន ។

មានវិចារណញ្ញាណៈ

មានអត្តសញ្ញាណជាតិ ស្រឡាញ់ជាតិ ។ ឧទាហរណ៍ៈ រឿងរាមេរ្តិ៍ខ្មែរៈ

តួអង្គក្បត់ជាតិៈ

សុគ្រីព ( ប្អូនបង្កើតរបស់ពាលី )

  • ចុះចូលជាមួយព្រះរាម កេណ្ឌទ័ពឲ្យព្រះរាម
  • បំផ្លាញជាតិឯង ដាក់ជាតិឲ្យស្ថិតនៅក្រោមអាណានិគមព្រះរាម
  • ស្នើព្រះរាមឲ្យសម្លាប់ពាលីជាបង
  • ព្រះរាមព្រមជួយសុគ្រឹព ហើយលើកសុគ្រីពឲ្យសោយរាជ្យនៅខាស់ខិនបុរី ដើម្បីតែប្រយោជន៍ខ្លួន ។

ពិភេក ( ប្អូនបង្កើតក្រុងរាពណ៌ )

  • រត់ចូលជាមួយព្រះរាម ជួយចម្បាំព្រះរាម
  • មានកំហឹងសងសឹក បងឯង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
  • ពោលគឺចង់បាន កិត្តិយស កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន​ ។

តួអង្គស្នេហាជាតិ

ពាលី

        សុខចិត្តស្លាប់ពុំព្រមឲ្យជាតិ និងប្រជាជន ស្ថិតនៅក្រោមអំណាចចក្រពត្តិព្រះរាមទេ ព្រោះមើលឃើញថាព្រះរាមជាមនុស្សអាក្រក់ញុះញុងបំបែកបំបាក់ផ្ទៃក្នុងខ្លួន

កុម្ភការណ៍

  • ពុំព្រមចុះចូលជាមួយព្រះរាម តាមការបញ្ចុះបញ្ចូលរបស់ពិភេក
  • ដឹងថាក្រុងរាពណ៌ខុស តែសុខចិត្តចេញច្បាំងដើម្បីការពារនគររហូតដល់ស្លាប់ខ្លួនទោះដឹងមុនថាខ្លួនមិនឈ្នះព្រះរាមក៏ដោយ ។

សរុបមករឿងទាំងអស់ដែលបានលើកឧទាហរណ៍ ខាងលើស្តែងចេញជាសកម្មភាពរបស់តួអង្គ ដែលមានសកម្មភាពសុឆន្ទៈដើម្បីជាតិ មានមនសិការ និងឧត្តមគតិជាតិ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1