មេរៀនទី ៩៖ សុចរិតធម៌ (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី ១ ៖ តម្លៃមនុស្ស
មេរៀនទី ៩៖ សុចរិតធម៌
នៅក្នុងកិច្ចការចិញ្ចឹមជីវិត មនុស្សម្នាក់ៗបានជ្រើសរើសមុខរបរសុចរិតត្រឹមត្រូវ តាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន ដែលមិនមានផលប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ ដូចជាមុខរបរស្របច្បាប់ប្រកប ដោយសីលធម៌និងមនុស្សធម៌ ។ ក្នុងការធ្វើកិច្ចការអ្វីមួយ ឬធ្វើទំនាក់ទំនងជាមួយអ្នកដទៃ យើងត្រូវធ្វើដោយសុចរិត ស្មោះត្រង់ ហើយត្រូវគិតទាំងផលប្រយោជន៍អ្នកដទៃផង ព្រោះបើយើងបង្ហាញភាពសុចរិតដល់គេ នោះគេនឹងឆ្លើយតបការស្មោះត្រង់ដល់យើងវិញដែរ ។ មនុស្សថ្លៃថ្នូរតែងតែប្រកាន់ខ្ជាប់អំពើសុចរិត ។
មេរៀនសង្ខេប
១- និយមន័យ សុចរិតធម៌
២- រូបភាពនៃការប្រកាន់យកសុចរិតធម៌
៣- ទស្សនៈរបស់ព្រះពុទ្ធដែលទាក់ទងនឹងសុចរិតធម៌
៤- ផលនៃការប្រកាន់យកសុចរិតធម៌
សំណួរ ចម្លើយ
- ដូចម្ដេចដែលហៅថា សុចរិតធម៌ ?
- តើមុខរបរសុចរិតនិងមុខរបរទុច្ចរិត មានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ ?
- តើសកម្មភាពមនុស្សមានលក្ខណៈដូចម្ដេចខ្លះ ទើបគេអាចចាត់ទុកថា ជាសកម្មភាពសុចរិត ឬជាមនុស្សសុចរិត ?
- តើមនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌ និងទទួលបានផលប្រយោជន៍អ្វីខ្លះ ?
- គេថាព្រេងវាសនា ឬជោគជ័យរបស់មនុស្សមិនមែនបានមកពីការប្រទានរបស់ទេវតានោះទេ តែវាបានមកពីការធ្វើការងារ ប្រកបដោយសុចរិតធម៌ ចូរបកស្រាយ ?
- តើព្រះពុទ្ធសាសនា បានអប់រំមនុស្សឲ្យប្រកាន់សុចរិតធម៌ ដូចម្ដេចខ្លះ ?
- ចូរសិក្សាប្រៀបធៀបទស្សនៈកុសលកម្មបថ និងអកុសលកម្មបថក្នុងព្រះពុទ្ធសាសនា ?
សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី១១
– មេរៀនសង្ខេប
– ពន្យល់ពាក្យ
– សំណួរ ចម្លើយ
– វិញ្ញាសាប្រឡង
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
5ដូចម្ដេចដែលហៅថា សុចរិតធម៌ ?
-
6តើមុខរបរសុចរិតនិងមុខរបរទុច្ចរិត មានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ ?
-
7តើសកម្មភាពមនុស្សមានលក្ខណៈដូចម្ដេចខ្លះ ទើបគេអាចចាត់ទុកថា ជាសកម្មភាពសុចរិត ឬជាមនុស្សសុចរិត ?
-
8តើមនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌ និងទទួលបានផលប្រយោជន៍អ្វីខ្លះ ?
-
9តើព្រះពុទ្ធសាសនា បានអប់រំមនុស្សឲ្យប្រកាន់សុចរិតធម៌ ដូចម្ដេចខ្លះ ?
-
10ចូរសិក្សាប្រៀបធៀបទស្សនៈកុសលកម្មបថ និងអកុសលកម្មបថក្នុងព្រះពុទ្ធសាសនា ?