Khmerrean.com

មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ (មេរៀនសង្ខេប សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)

ជំពូកទី  ចំណងទាក់ទងជាមួយអ្នកដទៃ

មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ

មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩

ការប្រាស្រ័យជាដំណើរការផ្តល់ព័ត៌មានតាមរយៈការសន្ទនា ពាក្យពេចន៍ សំណេរធម្មតា ឬសំណេរ​ជាផ្លូវការ។ ការប្រើកាយវិការ អាចធ្វើឱ្យយើងយល់គ្នាតាមរយៈអារម្មណ៍  ជំនឿ ឥរិយាបថរបស់ អ្នកដទៃ។ មិត្តភាពជាទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬច្រើននាក់ដែលមានភេទផ្ទុយគ្នា ឬដូចគ្នា វ័យ​ខុសៗគ្នាមានសញ្ជាតិដូចគ្នា ឬខុសគ្នា ជំនឿ និងសាសនាដូចគ្នា ឬខុសៗគ្នា។ ប៉ុន្តែប្រសិនបើទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ដើរផ្លូវខុសដូចជាការសេពសុរា គ្រឿងញៀន បង្កអសន្តិសុខ បោកបន្លំទ្រព្យសម្បតិ្ត​អ្នកដទៃ ឬលួចប្លន់សម្លាប់គ្នាខ្វះការពិចារណា យើងនឹងទទួលទោសតាមច្បាប់កំណត់ ដូចពួកគេដែរ។

មិត្តភាពស្ថិតស្ថេរ លុះត្រាតែភាគីទាំងសងខាងមានចិត្តស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក​គឺរក្សាភាពស្មោះត្រង់​ចេះឱ្យតម្លៃគ្នា គ្មានភាពរើសអើង យល់ពីអារម្មណ៍គ្នា ចេះឈឺឆ្អាល និងរក្សាផល​ប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងជីវភាពរស់នៅ  ទោះជាមិត្តភាពក៏មានការប្រកួតប្រជែងដែរដូចជា ការងារ ឋានៈ មុខតំណែងជាដើម។ ទំនាស់បានធ្វើឱ្យប៉ះពាល់ដល់ការងារ ពេលវេលា  ផលប្រយោជន៍ រហូតដល់កិត្តិយសគ្រួសារ និងសង្គមទៀតផង។

ទំនាស់មានលក្ខណៈខុសៗគ្នានឹងផ្តល់ផលវិបាកដូចខាងក្រោម៖

  • ទំនាស់មិត្តរួមថ្នាក់បង្កើតឡើងនូវបក្ខពួកនិយម រិះគន់គ្នា បណ្តុះនូវស្មារតីអគតិរវាងគ្នា នឹងគ្នាទៅ​វិញទៅមក
  • ទំនាស់មិត្តរួមការងារ ធ្វើឱ្យរាំងស្ទះដល់ការសម្រេចទិសដៅនៃការងារ ដំណោះស្រាយគឺត្រូវទទួល​ស្គាល់នូវសមត្ថភាពភាព និងភាពប៉ិនប្រសប់ធ្វើការរបស់បុគ្គលិកនីមួយៗ ព្រោះការផ្តល់ឋានៈ ឬ​តួនាទីអាចជាបុព្វហេតុនៃទំនាស់នេះ
  • មិត្តភាពក្នុងក្រុមទុច្ចរិត បង្កភាពអសន្តិសុខក្នុងសង្គម គម្រាមកំហែងដល់សហគមន៍​និងសង្គមជាតិ​ទាំងមូលមិត្តភាពបុរសនិងនារីធ្វើឱ្យជ្រុលខ្លួនប៉ះពាល់ដល់កិត្តិយសគ្រួសារ សង្គម និងបាត់បង់ផលប្រយោជន៍

 

សំណួរ និងចម្លើយ

  • ទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍អ្វីខ្លះ?
  • តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃ បានយូរអង្វែង?
  • តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលលើចំណងមិត្តភាព?
  • រាល់ទំនាក់ទំនងមិត្តភាពតែងតែមានទំនាស់ ចូរអ្នកលើឡើងនូវទំនាស់ទាំងឡាយណាដែលកើតក្នុងចំណងមិត្តភាពព្រមទាំងរកដំណោះស្រាយផង?
  • ប្រសិនបើអ្នកឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងទទួលបានផលវិបាកអ្វីខ្លះ?
  • តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកជួបនូវស្ថានភាព៖
  • តើអ្នកយល់ដូចម្តេចដែរចំពោះមនុស្សណាម្នាក់ដែលណាម្នាក់ដែលស្គាល់ពីចំណុចខ្សោយរបស់អ្នក តែគេបែរជានៅតែឱ្យតម្លៃ និងទទួលស្គាល់ថាអ្នកជាមនុស្សត្រឹមត្រូវ?
  • តើការរស់នៅរបស់មនុស្សអាចផ្តាច់ចេញពីទំនាស់ទំនងគ្នាបានឬទេ?
  • តើការប្រាស្រ័យទាក់ទងគ្នាមានន័យដូចម្តេច? ធ្វើតាមមធ្យោបាយណាខ្លះ?
  • ហេតុអ្វីបានជាការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់?
  • តើចំណងមិត្តភាពផ្តោតលើសកម្មភាពអ្វីខ្លះ?
  • តើចំណងមិត្តភាពប្រភេទណាដែលមានប្រយោជន៍ចំពោះអ្នក?
  • តើយើងអាចចងមិត្តភាពជាមួយមនុស្សវ័យណាខ្លះ?
  • តើចំណងមិត្តភាពបែបណាដែលអ្នកគួរចៀសវាង?
  • តើមនុស្សដែលអាចរាប់រកគ្នាជាមិត្តភក្តិមានលក្ខណៈដូចម្តេច?
  • តើស្ថានភាពជីវភាពគ្រួសារប៉ះពាល់ដលការរាប់អានគ្នាដែរឬទេ?
  • តើមិត្តភាពក្នុងផ្លូវទុច្ចរិតផ្ដល់ផលវិបាកអ្វីខ្លះ?
  • តើក្នុងការប្រកបអាជីព ឬធ្វើការងារតែងតែមានទំនាស់អ្វីខ្លះ?
  • តើអ្នកជិតខាងតែងមានទំនាស់អ្វីនឹងគ្នា?
  • តើសេចក្តីស្នេហាកើតនូវចំណងផ្លូវចិត្តដូចម្តេចខ្លះ?
  • ដើម្បីរក្សាភាពថ្លៃថ្នូរតើប្រុស និងស្រី គួរមានទំនាក់ទំនងគ្នាដូចម្តេច?

 

ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ

1
ទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍អ្វីខ្លះ?
2
តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃ បានយូរអង្វែង?
3
តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលលើចំណងមិត្តភាព?
4
រាល់ទំនាក់ទំនងមិត្តភាពតែងតែមានទំនាស់ ចូរអ្នកលើឡើងនូវទំនាស់ទាំងឡាយណាដែលកើតក្នុងចំណងមិត្តភាពព្រមទាំងរកដំណោះស្រាយផង?
5
ប្រសិនបើអ្នកឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងទទួលបានផលវិបាកអ្វីខ្លះ?
6
តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកជួបនូវស្ថានភាព៖ ក. អ្នកចាប់ចិត្តស្រឡាញ់មិត្តណាម្នាក់ តែគេមិនចូលចិត្ត ឬចងមិត្តនឹងអ្នកដទៃ។ ខ. អ្នករកឃើញមនុស្សម្នាក់ដែលមានចំណុចដូចអ្នកច្រើន។
7
តើអ្នកយល់ដូចម្តេចដែរចំពោះមនុស្សណាម្នាក់ដែលណាម្នាក់ដែលស្គាល់ពីចំណុចខ្សោយរបស់អ្នក តែគេបែរជានៅតែឱ្យតម្លៃ និងទទួលស្គាល់ថាអ្នកជាមនុស្សត្រឹមត្រូវ?
8
តើការរស់នៅរបស់មនុស្សអាចផ្តាច់ចេញពីទំនាស់ទំនងគ្នាបានឬទេ?
9
តើការប្រាស្រ័យទាក់ទងគ្នាមានន័យដូចម្តេច? ធ្វើតាមមធ្យោបាយណាខ្លះ?
10
ហេតុអ្វីបានជាការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់?
11
តើចំណងមិត្តភាពផ្តោតលើសកម្មភាពអ្វីខ្លះ?
12
តើចំណងមិត្តភាពប្រភេទណាដែលមានប្រយោជន៍ចំពោះអ្នក?
13
តើយើងអាចចងមិត្តភាពជាមួយមនុស្សវ័យណាខ្លះ?
14
តើចំណងមិត្តភាពបែបណាដែលអ្នកគួរចៀសវាង?
15
តើមនុស្សដែលអាចរាប់រកគ្នាជាមិត្តភក្តិមានលក្ខណៈដូចម្តេច?
16
តើស្ថានភាពជីវភាពគ្រួសារប៉ះពាល់ដលការរាប់អានគ្នាដែរឬទេ?
17
តើមិត្តភាពក្នុងផ្លូវទុច្ចរិតផ្ដល់ផលវិបាកអ្វីខ្លះ?
18
តើក្នុងការប្រកបអាជីព ឬធ្វើការងារតែងតែមានទំនាស់អ្វីខ្លះ?
19
តើអ្នកជិតខាងតែងមានទំនាស់អ្វីនឹងគ្នា?
20
តើសេចក្តីស្នេហាកើតនូវចំណងផ្លូវចិត្តដូចម្តេចខ្លះ?
21
ដើម្បីរក្សាភាពថ្លៃថ្នូរតើប្រុស និងស្រី គួរមានទំនាក់ទំនងគ្នាដូចម្តេច?

ជាអ្នកទីមួយដែលផ្តល់មតិយោបល់។

សូម ចូលគណនី ដើម្បីផ្តល់មតិយោបល់
បញ្ជីចូលចិត្ត
មេរៀន: 21