មេរៀនទី ៣ ជំនឿពិធីបុណ្យផ្សេងៗក្នុងប្រពៃណីខ្មែរ (មេរៀនសង្ខេប សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ
មេរៀនទី ៣ ជំនឿពិធីបុណ្យផ្សេងៗក្នុងប្រពៃណីខ្មែរ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
របៀបរស់នៅរបស់មនុស្សតែងតែជួបប្រទះនូវបាតុភូតផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តក្នុងការរស់នៅរបស់គេ។ ព្រោះគេតែងតែនឹកគិតថារាល់បាតុភូតដែលកើតទាំងនោះប្រាកដជាមានកម្លាំងខាងក្រៅណាមួយបង្កើតជាបាតុភូតដែលធ្វើឱ្យយើងមិនអាចយកឈ្នះវាបាន ទើបគេចាប់ផ្តើមមានគំនិតបន់ស្រន់ និងមានជំនឿផ្សេងៗដូចជា ជំនឿលើព្រលឹងម្តាយឪពុក ព្រលឹងមេបា វង្សត្រកូល គ្រូបាធ្យាយ ដូនតា បារមី និងជំនឿលើសត្វដែលមានមហិទ្ធិឫទ្ធិដទៃផ្សេងៗទៀត។
ក្រៅពីនេះប្រជាជនខ្មែរភាគច្រើនៗគោរពព្រះពុទ្ធសាសនា ពួកគេតែងតែជឿទៅលើកម្មផល បុណ្យ បាប ឋានសួគ៌ ឬឋាននិព្វាន និងឋាននរកជាដើម ទើបប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យផ្សេងៗ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណីខ្មែរមានដូចជា ៖
- បុណ្យមាឃបូជា ជាបុណ្យមួយដែលគេប្រារព្ធឡើងនៅថ្ងៃពេញបូរមីខែមាឃ ជារៀងរាល់ឆ្នាំនៅ តាមទីវត្តអារាមនានា ដើម្បីរឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់អាយុសង្ខាររបស់ព្រះអង្គ។
- ពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលតែងតែប្រារព្ធធ្វើនៅខែពិសាខរៀងរាល់ឆ្នាំនៅទីវាលព្រះមេរុ ឬទីវាលព្រះសែ្រក្នុងខេត្តណាមួយតាមការកំណត់របស់ព្រះបរមរាជវាំង ដើម្បីជាការបង្ហាញដល់ ប្រជារាស្រ្តអំពីការចាប់ផ្តើមនៃរដូវធ្វើស្រែ។
- បុណ្យពិសាខបូជា តែងតែប្រារព្ធធ្វើនៅថ្ងៃ ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាម នានា ដើម្បីរំឭកដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់ចូលបរិនិព្វាន។
- បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គេតែងចាប់ធ្វើពីថ្អៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ នៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិសកុសលដោយមានបាយទឹក នំចំណីអាហារជូនមាតាបិតា ដល់បុព្វការីជន និងក្រុមញាតិការទាំង ៧សន្តានដែលបានចែកឋានកន្លងទៅ។
- បុណ្យចូលឆ្នាំខែ្មរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃជារៀងរាល់ឆ្នាំក្នុងខែ មេសា ហើយនៅតាមគេហដ្ឋាន ទីវត្តអារាម ឬទីកន្លែងផ្សេងៗដើម្បីទទួលទេវតាឆ្នាំថ្មីសុំសិរីសួស្តី និងលាងជម្រះនូវឧបទ្រពចង្រៃដែលធ្លាប់កើតមានចំពោះរូបគេ។
- បុណ្យអុំទូក តែងចាប់ផ្តើមធ្វើនៅថ្ងៃទី ១៤-១៥កើត ខែអស្សុជ និងថ្ងៃ ១រោចខែ កត្តិក នៅតាមបណ្តោយដងទន្លេសាបចតុមុខ មុខព្រះបរមរាជវាំងជារៀងរាល់ឆ្នាំ ដើម្បីជាទីសក្តារៈ ដឹងគុណដល់បុព្វបុរសដែលបានការពារទឹកដី និងដល់ព្រះចង្កូមកែវដែលប្រតិស្ឋាននៅពិភពនាគ និងព្រះគង្គា-ព្រះធរណីដែលបានផ្តល់នូវការរស់នៅយ៉ាងសុខសាន្ត។
- បុណ្យកឋិនទាន គឺចាប់ផ្តើមធ្វើពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី ១៥កើត ខែកត្តិក ដើម្បីប្រគេនចីវរបិណ្ឌបាតដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅទីវត្តអារាមនានា។ ពីធីបុណ្យនេះត្រូវ បានគេរៀបចំប្រារព្ធដោយមានការមូលមតិគ្នាជាឯកច្ឆន្ទនៃឧបាសក និងឧបាសិកាចំណុះជើងវត្តនៅ តាមវត្តអារាមនីមួយៗ។
ទោះបីជាប្រជាពលរដ្ឋខ្មែរខិតខំព្យាយាមរៀបចំឱ្យមានសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ ក៏នៅពេលខ្លះ អាចកើតមានភាពអវិជ្ជមានក្នុងពិធីបុណ្យមួយចំនួនដែរ ដោយសារការបង្កអុកឡុកពីបុគ្គលអសីលធម៌ ការឈ្លោះប្រកែកការប្រើអំពើហិង្សា ការលេងល្បែងស៊ីសងដែលច្បាប់ហាមឃាត់ជាដើម។
ដូចនេះការចូលរួមក្នុងពិធីបុណ្យ និងទានផ្សេងៗប្រកបដោយចិត្តបរិសុទ្ធនោះ វាគឺជាអំពើប្រកបដោយ កុសល ដែលញ៉ាំឱ្យជីវិតបុគ្គលនោះឱ្យជួបតែសេចក្តីសុខទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ។
សំណួរ និងចម្លើយ
- តើខ្មែរយើងមានជំនឿលើអ្វីខ្លះ?ចូលរៀបរាប់។
- តើបុណ្យមាឃបូជា និងពិសាខបូជាមានអត្ថន័យដូចម្តេច?
- តើបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃ ខែណា? ក្នុងបំណងអ្វី?
- តើថ្ងៃនីមួយៗក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានឈ្មោះអ្វី? ប្រារព្ធធ្វើដើម្បីអ្វី?
- ចូរប្រាប់ពីចំណុចសំខាន់ៗនៃប្រវត្តិពិធីបុណ្យអុំទូក។
- តើបុណ្យកឋិនទានគេប្រារព្ធឡើងដើម្បីអ្វី?
- ចូររៀបរាប់ពីសារៈសំខាន់នៃការប្រារព្ធធ្វើបុណ្យកឋិនទាន។
- ចូររៀបរាប់ពីទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនានៅកម្ពុជា។
- តើក្នុងពិធីបុណ្យអ្វីដែលមានមនុស្សចូលរួមកុះករច្រើនជាងគេ? ព្រោះអ្វី?
- មូលហេតុអ្វីដែលបណ្តាលឱ្យមានការកើតជំនឿ?
- តើប្រជាពលរដ្ឋខែ្មរ មានជំនឿបែបណាខ្លះ? ចូរពន្យល់។
- ដូចម្តេចដែលហៅថាបុណ្យមាឃបូជា? តើមានចំណុចសំខាន់អ្វីខ្លះ?
- តើគេប្រារព្ធធ្វើពិធីច្រត់ព្រះនង្គ័លនៅខែណា? ទីកន្លែងណា? និងមានអត្ថន័យដូចម្តេច?
- តើហេតុអ្វីបានជាបុណ្យពិសាខបូជា ជាបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនា?
- តើថ្ងៃដាក់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌខុសគ្នាដូចម្តេច?
- តើពិធីបុណ្យចូលឆ្នាំគេធ្វើនៅពេលណាក្នុងសុរិយាគតិ និងដើម្បីអ្វី?
- តើពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅតាមលក្ខណៈដូចម្តេចខ្លះ? ចូរពន្យល់។
- តើបុណ្យអុំទូកគេប្រារព្ធធ្វើនៅពេលណា? ទីកន្លែងណា? ដើម្បីអ្វី?
- តើបុណ្យកឋិនទានគេធ្វើនៅពេលណា? ទីណា? និងមានគោលបំណងអ្វី?
- ចូរពន្យល់ពីកំណើតនៃការកកើតបុណ្យកឋិនទាន ដែលប្រារព្ធធ្វើរហូតមកដល់សព្វថ្ងៃ។
- តើភាពអវិជ្ជមានក្នុងពិធីបុណ្យនានាមានអ្វីខ្លះ?
- តើភាពអវិជ្ជមាននៅក្នុងពិធបុណ្យធ្វើឱ្យមានផលវិបាកអ្វីខ្លះ?
- តើពិធីបុណ្យប្រពៃណីជាតិ មានសារៈសំខាន់អ្វីខ្លះ?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើខ្មែរយើងមានជំនឿលើអ្វីខ្លះ?ចូលរៀបរាប់។
-
2តើបុណ្យមាឃបូជា និងពិសាខបូជាមានអត្ថន័យដូចម្តេច?
-
3តើបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃ ខែណា? ក្នុងបំណងអ្វី?
-
4តើថ្ងៃនីមួយៗក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានឈ្មោះអ្វី? ប្រារព្ធធ្វើដើម្បីអ្វី?
-
5ចូរប្រាប់ពីចំណុចសំខាន់ៗនៃប្រវត្តិពិធីបុណ្យអុំទូក។
-
6តើបុណ្យកឋិនទានគេប្រារព្ធឡើងដើម្បីអ្វី?
-
7ចូររៀបរាប់ពីសារៈសំខាន់នៃការប្រារព្ធធ្វើបុណ្យកឋិនទាន។
-
8ចូររៀបរាប់ពីទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនានៅកម្ពុជា។
-
9តើក្នុងពិធីបុណ្យអ្វីដែលមានមនុស្សចូលរួមកុះករច្រើនជាងគេ? ព្រោះអ្វី?
-
10មូលហេតុអ្វីដែលបណ្តាលឱ្យមានការកើតជំនឿ?
-
11តើប្រជាពលរដ្ឋខែ្មរ មានជំនឿបែបណាខ្លះ? ចូរពន្យល់។
-
12ដូចម្តេចដែលហៅថាបុណ្យមាឃបូជា? តើមានចំណុចសំខាន់អ្វីខ្លះ?
-
13តើគេប្រារព្ធធ្វើពិធីច្រត់ព្រះនង្គ័លនៅខែណា? ទីកន្លែងណា? និងមានអត្ថន័យដូចម្តេច?
-
14តើហេតុអ្វីបានជាបុណ្យពិសាខបូជា ជាបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនា?
-
15តើថ្ងៃដាក់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌខុសគ្នាដូចម្តេច?
-
16តើពិធីបុណ្យចូលឆ្នាំគេធ្វើនៅពេលណាក្នុងសុរិយាគតិ និងដើម្បីអ្វី?
-
17តើពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅតាមលក្ខណៈដូចម្តេចខ្លះ? ចូរពន្យល់។
-
18តើបុណ្យអុំទូកគេប្រារព្ធធ្វើនៅពេលណា? ទីកន្លែងណា? ដើម្បីអ្វី?
-
19តើបុណ្យកឋិនទានគេធ្វើនៅពេលណា? ទីណា? និងមានគោលបំណងអ្វី?
-
20ចូរពន្យល់ពីកំណើតនៃការកកើតបុណ្យកឋិនទាន ដែលប្រារព្ធធ្វើរហូតមកដល់សព្វថ្ងៃ។
-
21តើភាពអវិជ្ជមានក្នុងពិធីបុណ្យនានាមានអ្វីខ្លះ?
-
22តើភាពអវិជ្ជមាននៅក្នុងពិធបុណ្យធ្វើឱ្យមានផលវិបាកអ្វីខ្លះ?
-
23តើពិធីបុណ្យប្រពៃណីជាតិ មានសារៈសំខាន់អ្វីខ្លះ?