មេរៀនទី ២ ការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី ២ ការរស់នៅជាមួយសហគមន៍
មេរៀនទី ២ ការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
បច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោក បានផ្សាសល់ប្តូររបបគ្រប់គ្រងរបសល់ខ្ឡួនទៅរកនិន្នាការលទ្ធិប្រជាធិបតេយ្យដោយលទ្ធិនេះប្រជាពលរដ្ឋជាអធិបតីក្នុងការសម្រេចកិច្ចការជោគវាសនារបស់ប្រទេសជាតិ តាមរយៈអ្នកតំណាងរបស់ខ្លួន និងការចូលរួមភ្ទាល់ក្នុងកិច្ចការផ្សេងៗរបស់សង្គម។
លទ្ធិប្រជាធិបតេយ្យត្រូវបានបែងចែកចេញជា ២សណ្ឋាន គឺប្រជាធិបតេយ្យផ្ទាល់ ដែលប្រជាពលរដ្ឋទាំងអស់បានចូលរួមដោយផ្ទាល់ក្នុងការធ្វើការសម្រេចចិត្តជាសាធារណៈ និងប្រជាធិបតេយ្យតំណាង ដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសអ្នកតំណាង ហើយផ្ទេរអំណាចរបស់ខ្លួន ដើម្បីធ្វើសេចក្តីសម្រេចចិត្តលើកិច្ចការទាំងឡាយក្នុងការដឹកនាំប្រទេស។
លទ្ធិប្រជាធិបតេយ្យមានគោលការណ៍មួយចំនួនដូចជា ការចូលរួមចំណែកពីប្រជាពលរដ្ឋ ការស្មើភាពគ្នា ការអនុគ្រោះគ្នា សេរីភាពសារព័ត៌មាន ការទទួលខុសត្រូវ តម្លាភាព ការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមការកំណត់ សេរីភាពខាងសេដ្ឋកិច្ច យន្តការទប់ស្កាត់ការប្រើអំណាចដោយរំលោភ និងប្រព័ន្ធពហុបក្ស។
លទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសដូចជា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់នូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋមានស្ថាប័នសិទ្ធិមនុស្សដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋប្រព័ន្ធតុលាការជាតុលាការឯករាជ្យដោយការពារសិទ្ធិសេរីភាព ប្រជាពលរដ្ឋគ្រប់រូបមិនលម្អៀងដោយគ្មានការរើសអើង។
ក្នុងលទ្ធិប្រជាធិបតេយ្យត្រូវបានបែងចែកជាបីរបប៖
- របបប្រធានាធិបតីនិយម គឺរបបនេះ គេបោះឆ្នោតជ្រើសរើស សមាជិកសភាដើម្បីបង្កើតស្ថាប័ន នីតិប្បញ្ញត្តិ និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីជាប្រមុខដឹកនាំរដ្ឋាភិបាល និងជាអ្នកតំណាងឱ្យប្រជាជាតិទាំងមូល។
- របបសភានិយម មានការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់មកសភាជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីដឹកនាំរដ្ឋាភិបាល។
- របបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រជាធិបតេយ្យរបបចម្រុះ គឺរបបនេះមានការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់មកសមាជិកសភានៃគណបក្សឈ្នះឆ្នោតធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រី និងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីជាតំណាងប្រទេសជាតិទាំង មូល។
មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺជាការបោះឆ្នោតដែលមានសារៈសំខាន់ណាស់ក្នុងលទ្ធិប្រជាធិបតេយ្យ ព្រោះថាសារៈសំខាន់នៃការបោះឆ្នោត គឺបានផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងការវិនិច្ឆ័យគ្រប់បែបយ៉ាងដើម្បីជ្រើសរើសតំណាង ឬគណបក្សដែលគាត់ជឿទុកចិត្ត។ ប៉ុន្តែអ្នកតំណាង ឬគណបក្សនយោបាយដែលឈ្នះឆ្នោត ត្រូវតែមានការទទួលខុសត្រូវលើគ្រប់សកម្មភាពចំពោះមុខប្រជាពលរដ្ឋដែលលទ្ធផលនេះត្រូវបានឆ្លុះបញ្ចាំងពីប្រជាពលរដ្ឋក្នុងការគាំទ្រ ឬមិនគាំទ្រ។
សំណួរ និងចម្លើយ
- តើប្រជាធិបតេយ្យមានន័យដូចម្តេច? តើលទ្ធិប្រជាធិបតេយ្យមានប៉ុន្មានសណ្ឋាន?
- តើគោលការណ៍ប្រជាធិបតេយ្យមានអ្វីខ្លះ?
- ក្នុងរបបប្រជាធិបតេយ្យ តើគេជ្រើសរើសថ្នាក់ដឹកនាំតាមវិធីដូចម្ដេច?
- តើប្រទេសកម្ពុជាសព្វថ្ងៃប្រកាន់របបនយោបាយអ្វី?
- តើការបោះឆ្នោតមានសារៈសំខាន់ដែរឬទេ ? ព្រោះអ្វី?
- តើប្រជាធិបតេយ្យផ្ទាល់ និងប្រជាធិបតេយ្យតំណាងខុសគ្នាដូចម្តេច?
- ចូរពន្យល់ពីគោលការណ៍នីមួយៗនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
- តើលទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសអ្វីខ្លះ?
- តើរបបប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
- តើរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
- តើរបបសភានិយមមានខ្លឹមសារដូចម្តេច?
- តើរបបប្រធានាធិបតីនិយម របបសភានិយម និងរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយមខុសគ្នាដូចម្តេច?
- តើការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់ដូចម្តេច?
- តើលទ្ធិប្រជាធិបតេយ្យមានសារប្រយោជន៍អ្វីខ្លះ?
- តើដូចម្តេចដែលហៅថាសំឡេងនៃការបោះឆ្នោត?
- តើសំឡេងគាំទ្រច្រើន និងសំឡេងគាំទ្រភាគច្រើនខុសគ្នាដូចម្តេច?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើប្រជាធិបតេយ្យមានន័យដូចម្តេច? តើលទ្ធិប្រជាធិបតេយ្យមានប៉ុន្មានសណ្ឋាន?
-
2តើគោលការណ៍ប្រជាធិបតេយ្យមានអ្វីខ្លះ?
-
3ក្នុងរបបប្រជាធិបតេយ្យ តើគេជ្រើសរើសថ្នាក់ដឹកនាំតាមវិធីដូចម្ដេច?
-
4តើប្រទេសកម្ពុជាសព្វថ្ងៃប្រកាន់របបនយោបាយអ្វី?
-
5តើការបោះឆ្នោតមានសារៈសំខាន់ដែរឬទេ ? ព្រោះអ្វី?
-
6តើប្រជាធិបតេយ្យផ្ទាល់ និងប្រជាធិបតេយ្យតំណាងខុសគ្នាដូចម្តេច?
-
7ចូរពន្យល់ពីគោលការណ៍នីមួយៗនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
-
8តើលទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសអ្វីខ្លះ?
-
9តើរបបប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
-
10តើរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
-
11តើរបបសភានិយមមានខ្លឹមសារដូចម្តេច?
-
12តើរបបប្រធានាធិបតីនិយម របបសភានិយម និងរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយមខុសគ្នាដូចម្តេច?
-
13តើការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់ដូចម្តេច?
-
14តើលទ្ធិប្រជាធិបតេយ្យមានសារប្រយោជន៍អ្វីខ្លះ?
-
15តើដូចម្តេចដែលហៅថាសំឡេងនៃការបោះឆ្នោត?
-
16តើសំឡេងគាំទ្រច្រើន និងសំឡេងគាំទ្រភាគច្រើនខុសគ្នាដូចម្តេច?