មេរៀនទី៨៖ ការអធ្យាស្រ័យ និងការសន្ដោស (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី ១ ៖ តម្លៃមនុស្ស
មេរៀនទី៨៖ ការអធ្យាស្រ័យ និងការសន្ដោស
មនុស្សម្នាក់ៗតែងមានកំហុសចៀសមិនផុតគ្រាន់តែអ្នកខ្លះខុសដោយចេតនា អ្នកខ្លះខុសដោយអចេតនា ។ ចំពោះកំហុសដោយអចេតនា យើងគួរគប្បីអភ័យទោស ឬអធ្យាស្រ័យឲ្យគ្នា ។ ជាទូទៅ ពេលយើងធ្វើអ្វីមួយខុស យើងតែងរករឿងដាក់កំហុសទៅអ្នកដទៃ ។ ទង្វើបែបនេះ យើងនឹងក្លាយទៅជាជនរងគ្រោះ ហើយពេលដែលយើងស្អប់អ្នកណាម្នាក់ ទោះបីដោយហេតុផលអ្វីក៏ដោយ គឺយើងនេះហើយដែលជាអ្នកទទួលកាឈឺចាប់ និងអាចក្លាយទៅជាមនុស្សឯកោ គ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃ ។
មេរៀនសង្ខេប
១.និយមន័យការអធ្យាស្រ័យ និងការសន្ដោស
២.រូបភាពនៃការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្ដោស
៣. ទស្សនៈផ្សេងៗទាក់ទងនឹងធម៌អធ្យាស្រ័យ និងធម៌សន្ដោស
៤.ផលនៃការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្ដោស
សំណួរ
- តើការអធ្យាស្រ័យមានន័យដូចម្ដេច?
- តើកន្លងមកអ្នកធ្លាប់បានអធ្យាស្រ័យឲ្យអ្នកដទៃដែរឬទេ ?ចូររៀបរាប់អំពីហេតុការណ៍នោះ ? ប្រសិនបើយើងគ្មានការអធ្យាស្រ័យទេ តើយើងនឹងជួបបញ្ហាអ្វី?
- តើការប្រកាន់ចិត្តអធ្យាស្រ័យចំពោះអ្នកដទៃ នាំមកផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯង គ្រួសារ និងសង្គម ?
- ដូចម្ដេចហៅថា ការសន្ដោស ?
- តើការប្រកាន់ចិត្តសន្ដោសនាំមកផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯង គ្រួសារ និងសង្គម?
- លោក ឡាហ្វុងតែន បានពោលថា “មនុស្សយើងអធ្យាស្រ័យឲ្យខ្លួនយើងគ្រប់កំហុសទាំងឡាយ ក៏ប៉ុន្តែ មិនចូលចិត្តអធ្យាស្រ័យកំហុសឲ្យអ្នកដទៃឡើយ” ។ ចូរពន្យល់ទស្សនៈនេះ ព្រមទាំងលើក ឧទាហរណ៍ ជាក់ស្ដែងដែលកើតមាននៅក្នុងសង្គម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ