មេរៀនទី៦៖ ភាពជាបព្វជិតក្នុងសាសនាគ្រិស្ត (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី៦៖ ភាពជាបព្វជិតក្នុងសាសនាគ្រិស្ត
មេរៀនសង្ខេប
គ្រិស្តសាសនា ជាឯកទេវនិយមដែលបានបង្កើតឡើង និងឃោសនាផ្សព្វផ្សាយដោយជនជាតិជ្វីហ្វម្នាក់ឈ្មោះយេស៊ូគ្រិស្ត ។ យេស៊ូគ្រិស្ត កើតនៅថ្ងៃទី ២៥ ខែធ្នូ ក្នុងព.ស ៥៤៣ ហើយសោយទីវង្គតនៅជន្មាយុ ៣៣ឆ្នាំ ដោយអ្នកកាន់អំណាចបានសម្លាប់លើឈើឆ្កាងនៅរាជធានីសេរុយសាឡឹមនៃប្រទេសអ៊ីស្រាអែល ដោយសារពួកអ្នកកាន់អំណាចមិនសប្បាយចិត្តនឹងវិធីផ្សព្វផ្សាយសាសនារបស់យេស៊ូគ្រិស្ត ។
១- អត្ថិភាពសាសនាគ្រិស្តក្នុងសង្គមខ្មែរ
គ្រិស្តសាសនា មាននិកាយធំៗបី គឺនិកាយរ៉ូម៉ាំងកាតុលិក(Roman Catholic) និកាយប្រូតេស្តង់(Protetant) និកាយអ័រតូដុក(Orthodox) និងនិកាយតូចៗផ្សេងៗទៀត ។
និកាយរ៉ូម៉ាំងកាតូលិក បានចូលមកប្រទេសកម្ពុជាក្នុងកំឡុងសតវត្សទី 16 នៃគ.ស តាមរយៈបេសកកម្មកាតូលិកព័រទុយហ្គាល់ និងអេស្ប៉ាញ ។ ឆ្នាំ 1952 វត្តអារាមបព្វជិតកាតូលិក បានកសាងឡើងនៅក្រុងកែបខេត្តកំពតដំបូងគេ ហើយនៅឆ្នាំ 1957 បព្វជិតនៃនិកាយកាតូលិកដែលជាជនជាតិខ្មែរ បានទទួលពិធីតែងតាំងជាបូជាចារ្យមុនគេ ។
និកាយប្រូតេស្តង់ ជានិកាយមួយនៃសាសនាគ្រិស្ត ដែលបានបែកចេញមកពីនិកាយកាតូលិក ។ និកាយប្រូតេស្តង់ បានចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ 1923 តាមរយៈសាសនាទូតបណ្ឌិតអាធួរ ហេម៉ិន (Arthur Hammond)និងភរិយារបស់លោក ព្រមទាំងលោក និងលោកស្រី ដេវីដ អេលីសិន(David W Ellison) ។ ពេលបានមកដល់ ពួកសាសនទូតទាំងនោះ បានរៀននិយាយ និងសរសេរភាសាខ្មែរ ហើយបានបើកសាលារៀនតូចមួយបង្រៀនគម្ពីរប៊ីប ។ គ្រិស្តសាសនិកជនជាតិខ្មែរម្នាក់ បានជួយេលោកបណ្ឌិតអាធួរ ហេម៉ិន ក្នុងការបកប្រែគម្ពីរប៊ីបជាភាសាខ្មែរ ។ គ្រិស្តសាសនា ក៏ដូចសាសនាដទៃ ត្រូវបានផ្អាកសកម្មភាព ហើយនៅឆ្នាំ1990 គ្រិស្តបរិស័ទកម្ពុជា បានចាប់ផ្ដើមទទួលសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿ ដោយបានទទួលការអនុញ្ញាតច្បាប់ឲ្យបើកព្រះវិហារសម្រាប់ថ្វាយបង្គំព្រះឡើងវិញដែរ ។
២- ការបួស និងអត្ថន័យ
គ្រិស្តសានិក គោរពនិងប្រតិបត្តិតាមគម្ពីរប៊ីបដែលបានប្រមូលផ្ដុំសកម្មភាពរបស់ព្រះយេស៊ូ ក្នុងកំណើតជាមនុស្ស ដើម្បីជួយសង្គ្រោះ និងដឹកនាំមនុស្សឆ្ពោះទៅរកព្រះបិតា ដែលជាអ្នកបង្កើតលោក ស្រឡាញ់ និងថែរក្សាមនុស្សលោក ។ បព្វជិតនៅក្នុងសាសនាគ្រិស្ត មានតួនាទីសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយដល់គ្រិស្តបរិស័ទ ឲ្យប្រតិបត្តិតាមព្រះឳវាទរបស់ព្រះ ។ ភាពជាបព្វជិតនៅក្នុងការនិយាយផ្សេងៗ នៅក្នុងសាសនាគ្រិស្ត មិនមានលក្ខណៈដូចគ្នាទេ ។
- និកាយរ៉ូម៉ាំងកាតូលិក និកាយរ៉ូម៉ាំងកាតុលិក ជានិកាយដែលមានសារៈសំខាន់ណាស់ក្នុងចំណោមនិកាយកាន់គ្រិស្តសានាទាំងឡាយ ។ ព្រះសហគមន៍រ៉ូម៉ាំងកាតូលិក មានឋានានុក្រមតែងតាំង និងរចនាសម្ព័ន្ធច្បាស់លាស់ គឺដឹកនាំដោយស្តេចប៉ាបដែលជាអភិបាលក្រុងរ៉ូម ។ ដើម្បីបួសជាបូជាចារ្យ(បព្វជិតព្រះវិហារម្នាក់)ក្នុងនិកាយរ៉ូម៉ាំងកាតូលិក បេក្ខសមណៈ ត្រូវមានអាយុយ៉ាងតិច២៥ឆ្នាំឡើងទៅ ហើយត្រូវទៅសិក្សាមុខវិជ្ជាទេវវិទ្យានៅមហាវិទ្យាល័យ ដែលមានរយៈពេល4 ឆ្នាំ ។ បេក្ខសមណៈដែលចូលខ្លួនបម្រើព្រះ ត្រូវស្ថិតក្រោមការអង្កេតពីបូជាចារ្យចាស់ទុំរយៈពេល3ឆ្នាំ ហើយបើនៅមានអាកប្បកិរិយាសមរម្យ ទើបបួសជាបូជាចារ្យពេញសិទ្ធិ ។
- និកាយប្រូតេស្តង់ លទ្ធិប្រូតេស្តង់ មានន័យថាលទ្ធិកែទម្រង់ ។ និកាយប្រូតេស្តង់ គឺជានិកាយមួយនៃសាសនាគ្រិស្ត ដែលបែកចេញពីនិកាយរ៉ូម៉ាំងកាតូលិក ក្នុងកំឡុងឆ្នាំ 2060 ព.ស = 1517 គ.ស ។ មូលហេតុដែលនាំឲ្យមាននិកាយប្រូតេស្តង់នេះកើតឡើង មកពីទោសនៃការប្រព្រឹត្តខុសប្រាសចាកពីគម្ពីរប៊ីបនៃគណៈសង្ឃជាអលជ្ជី មានស្តេចសង្ឃនៃក្រុងរ៉ូមជាដើម ។ និកាយប្រូតេស្តង់ គ្មានបូជាចារ្យដូចនិកាយរ៉ូម៉ាំងកាតូលិកទេ គឺមានតែគ្រូគង្វាលដែលធ្វើកិច្ចសហការដើម្បីរកថវិកាជួយដល់សង្គម ។ គ្រូគង្វាល ដែលមិនទាន់មានលក្ខណៈសម្បត្តិ ត្រូវរៀនគម្ពីរក្នុងសាលា3ឆ្នាំយ៉ាងតិច +បទពិសោធន៍2ឆ្នាំ ហើយឆ្លងកាត់ការពិនិត្យរបស់គណៈកម្មការ10នាក់ +ការស្រង់យោបល់ពីសមាជិកក្រុមគ្រួសារ និងអ្នកជិតខាង ទើបអាចតែងតាំងជាគ្រូគង្វាល ។ គ្រូគង្វាល មានភារកិច្ចអធិដ្ឋាន រៀបចំការបង្រៀន ចាត់ចែងសកម្មភាពក្រុមជំនុំ បំផុសចលនាជួយឧបត្ថម្ភជនរងគ្រោះ ស្វែងរកជំនួយ រៀបចំផែនការបង្កើតការហ្វឹកហ្វឺន ។ល។
ការអប់រំរបស់សាសនាគ្រិស្ត មានមូលដ្ឋានលើគម្ពីរប៊ីប មាន ៖
- ត្រូវស្រឡាញ់ព្រះជាម្ចាស់ទុកជាព្រះរបស់ខ្លួនឲ្យអស់ពីចិត្ត
- ត្រូវស្រឡាញ់មនុស្សទូទៅដូចស្រឡាញ់ខ្លួនឯង ពោលគឺត្រូវចេះអត់ឳន យោគយល់អធ្យាស្រ័យ ចំពោះមនុស្សផងគ្នា
- ជីវភាពអ្នកបួសក្នុងសាសនាគ្រិស្ត ក្រឹត្យវិន័យទាំង 10 ប្រការមាន ៖
- ត្រូវគោរពបូជាព្រះជាម្ចាស់សួគ៌
- មិនត្រូវឆ្លាក់រូបសម្រាប់ក្រាបសំពះស្បថស្បែ
- ត្រូវនឹកចាំពីថ្ងៃឈប់សម្រាក
- ត្រូវគោរពប្រតិបត្តិឪពុកម្ដាយ
- មិនត្រូវសម្លាប់មនុស្សឲ្យសោះ
ភាពជាអ្នកបួស និងគ្រិស្តបរិស័ទក្នុងសាសនាគ្រិស្ត ប្រកាន់និងធ្វើចិត្តឲ្យរួចពីបាប គឺត្រូវបង្កើតចិត្តដែលបង្កើតផលផ្លែនៃព្រះ រួមមាន ការស្រឡាញ់ ការចេះអត់ធ្មត់ មានចិត្តសុភាពរាបសា សប្បុរស ស្មោះត្រង់ ស្លូតបូត ។
សំណួរ
- តើសាសនាគ្រិស្ត មានដើមកំណើតនៅប្រទេសណា ?
- តើសាសនាគ្រិស្ត មានអត្ថិភាពនៅក្នុងប្រទេសកម្ពុជាតាំងពីពេលណាមក ?
- ចូររៀបរាប់ពីការបួស និងអត្ថន័យនៃការបួសនៅក្នុងសាសនាគ្រិស្ត ?
- ហេតុអ្វីបានជានិកាយប្រូតេស្តង់ ផ្ដាច់ខ្លួនចេញពីនិកាយរ៉ូម៉ាំងកាតូលិក ?
- តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាអ្នកស្រឡាញ់មនុស្សដទៃដូចស្រឡាញ់ខ្លួនឯង ?
- តើគ្រិស្តសាសនា បានចូលរួមចំណែកដូចម្ដេចខ្លះ ក្នុងការកសាងសង្គមសព្វថ្ងៃ ?