Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មេរៀនទី៥៖ ​ព្រះពុទ្ធសាសនា​​មហាយាន (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
VE
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី១១ មេរៀនសង្ខេប

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី៥៖ ​ព្រះពុទ្ធសាសនា​​មហាយាន

មេរៀនសង្ខេប

ក្រោយ​ពី​ព្រះ​ពុទ្ធ​សមណគោតម​ចូល​បរិនិព្វាន​ក្នុង​ពុទ្ធ​សតវត្ស​ទី ២មក ព្រះពុទ្ធសាសនា បាន​ចែក​ចេញ​ជា​ពីរ​គឺ​និកាយ​ហីនយាន និង​និកាយ​មហាយាន ។​ និកាយ​ហីនយាន គោរព​ប្រតិបត្តិ​តាម​ពុទ្ធោវាទ​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ហើយ​គេ​ចាត់​ទុក​ព្រះ​ពុទ្ធ​ជា​មនុស្ស​​​មិន​មែន​​ជា​​អាទិទេព ឬ​ទេវតា តែ​ព្រះពុទ្ធ​មាន​គុណ​សម្បត្តិ​លើស​មនុស្ស​ធម្មតា ។ និកាយ​មហាយាន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​និកាយ​ហីនយាន ព្រោះ​មិន​គោរព​តាម​ពុទ្ធោវាទ​របស់​ព្រះ​ពុទ្ធ​ទេ ។

១- ព្រះពុទ្ធសាសនា​និកាយ​មហាយាន

ព្រះ​ពុទ្ធ​សាសនា​​និកាយ​​មហាយាន ឬ​ហៅថា អាចរិយវាទ ជា​សាសនា​​​មាន​វិន័យ​ធូរស្រាល ឬ​ជា​យាន​ធំ​ ដែល​អាច​ផ្ទុក​សត្វ​លោក​បាន​ច្រើន​គ្នា ទៅ​កាន់​គោល​ដៅ​ត្រឹម​ព្រះពោធិសត្វ​ដែល​អាច​ជួយ​ណែនាំ​ ប្រោស​សត្វ​លោក​បាន ។ និកាយ​មហាយាន​ និយម​ធម៌​ថ្មី គឺ​ជា​ធម៌​ដែល​មិន​មាន​វិន័យ​តឹង​តែង​ ហើយ​គោរព​ប្រតិបត្តិ​តាម​លទ្ធិអាចរិយវាទ(អនុវត្ត​តាម​គ្រូ​អាចារ្យ​របស់​ខ្លួន​តៗ​គ្នា) ពុំ​មែន​តាម​ពុទ្ធោវាទ​ដូច​និកាយ​ហីនយាន​ឡើយ ។  និកាយ​មហាយាន​ គោរព​ព្រះ​ពោធិសត្វ​ជាង​ព្រះពុទ្ធ ព្រោះ​ពួក​គេ​យល់​ថា ព្រះ​​ពុទ្ធ​ចូល​និព្វាន​​ហើយ មិន​អាច​ជួយ​យិត​យោង​ ឬ​ដឹក​នាំ​មនុស្ស​ឲ្យ​ទៅ​និព្វាន​បាន​ទេ មាន​តែ​ព្រះ​ពោធិសត្វ​ទេ​ទើប​ជួយ​បាន ដោយសារ​ព្រះ​ពោធិសត្វ​មិន​ទាន់​បាន​ត្រាស់ មិន​ទាន់​ចូល​និព្វាន ។ ព្រះ​ពុទ្ធ​សាសនា​មហាយាន​នៅ​ក្នុង​សង្គម​ខ្មែរ​កាល​បី​អតីតកាល គោរព​ព្រះ​ពោធិសត្វ​ដូច​ជា លោកិតេស្វរៈ ឬ​លោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញាបារមិតា ឯសាសនា​មហាយាន​ចិន វៀតណាម​ គោរព​ព្រះមិឡឹ ឬ​ព្រះ​សិអារ្យមេត្រី ព្រះ​នាង​គង់​ស៊ី​អ៊ីម ។ល។

គ្រូ​អាចារ្យ​នៅ​ក្នុង​និកាយ​មហាយាន បាន​បង្កើត​គម្ពីរ​ប្លែក​ពី​គម្ពីរ​ព្រះ​ត្រៃបិដក​ដូច​ជា គម្ពីរ​សទ្ធម្ម​​បុណ្ឌរីក គម្ពីរ​លង្កការ​វតាសូត្រ​ជា​ដើម ហើយ​ចារឹក​ជា​ភាសា​សំស្ក្រឹត​ទាំងអស់ ព្រោះ​ក្នុង​និកាយ​នេះ​លើក​យក​ភាសា​សំស្ក្រឹត​ជា​ធំ​សម្រាប់​សិក្សា ។

២- អត្ថិភាព​នៃ​ព្រះ​ពុទ្ធសាសនា​​មហាយាន​ក្នុង​សង្គម​ខ្មែរ

ព្រះ​ពុទ្ធ​សាសនា​និកាយ​មហាយាន មាន​អត្ថិភាព​នៅ​ក្នុង​​សង្គម​ខ្មែរ​តាម​សម័យ​កាល​ជា​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម ៖

  • ក្នុង​រជ្ជកាល​ព្រះ​បាទកនិស្កៈ​នៅ​​ប្រទេសឥណ្ឌា​ ព្រះ​ពុទ្ធ​សាសនា​មហាយាន​បាន​ចូល​ផ្សព្វ​ផ្សាយ​ចេញ​ពីរ​ផ្លូវ គឺ​ផ្លូវ​អាស៊ី​កណ្ដាល និង​ ចិនៅ​សម័យ​បុរេប្រវត្តិ​សម័យ​​នគរភ្នំ
  • នៅ​សម័យ​បុរេប្រវត្តិ​សម័យ​​នគរភ្នំ
  • នៅ​ចុង​សតវត្ស​ទី ៧ នៃ​សម័យ​ចេនឡា និង​មាន​ការ​លូត​លាស់​ដល់ ស.វ 13 ដែល​គេ​​បាន​ប្រទះ​ឃើញ​មាន​រូប​បដិមា​ពោធិសត្វ​លោកកេស្វរៈ​នៅ​ក្រមួនស និង​នៅ​ប្រសាទ​តា​ក្រៀម​ (សៀមរាប)​​​
  • នៅ​ចុង​សតវត្ស​ទី ១នៃ​សម័យ​មហា​នគរ ព្រះ​បាទ​យសោវរ័្មន​ទី១ (សោធបុរៈ)
  • នៅ​សតវត្ស​ទី 13 ព្រះពុទ្ធសាសនា​មាន​ការ​រីកចម្រើន​លុត​លាស់​ជា​ង​ព្រាហ្មណ៍

បច្ចុប្បន្ន​ ប្រទេស​ដែល​និយម​ពុទ្ធសាសនា​មហាយាន​ភាគ​ច្រើន​មាន​នៅ​ប្រទេសចិន ជប៉ុន កូរ៉េ វៀតណាម ទីបេ ម៉ុងកូលី ។ សព្វថ្ងៃ​ចលនា​ពុទ្ធសាសនា​មហាយាន កំពុង​មាន​វត្តមាន​នៅក្នុង​​ប្រទេស​កម្ពុជា​យើង និង​មាន​ការ​គោរព​ប្រតិបត្តិ​ដោយ​សាសនិក​ជា​ជនជាតិ​ចិន វៀតណាម ឬ​ជនជាតិ​ដទៃ​ទៀត​មាន​ដូច​ជា៖

  • សាសនា​មហាយាន​ចិន​មាន និកាយមឹឡឹ ឬ​ព្រះ​សិអារ្យមេត្រី និកាយ​ព្រះ​នាង​គង់​ស៊ីអ៊ីមនិកាយ​ខុង​ម៉ឹង
  • សាសនា​មហាយាន​វៀតណាម
  • សាសនា​មហាយាន​ជប៉ុន​និង​កូរ៉េ

៣-ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​មហាយាន

នៅ​សម័យ​មហានគរ ព្រះ​សង្ឃ​ស្លៀក​ពាក់​ដណ្ដប់​សំពត់​ពណ៌​លឿង មាន​តំណម​មិន​ឆាន់​គ្រឿង​ស្រវឹង មិន​សម្លាប់​សត្វ មិន​លួច មិន​ភូត​កុហក ដោយ​មិន​មាន​លក្ខណៈ​ខុសប្លែក​ពី​ព្រះ​​សង្ឃ​ក្នុង​សាសនា​មហាយាន​ចិន ជប៉ុន កូរ៉េ …។ ព្រះ​សង្ឃ​មហាយាន​ទាំងនោះ ស្លៀកខោ​ពាក់​អាវ មិន​​ឆាន់​ត្រី​និង​សាច់ ឆាន់​​តែ​បន្លែ ។ គម្ពីរ​​ក្នុង​និកាយ​នេះ សរសេរ​ជា​ភាសា សំស្ក្រឹត​និង​ភាសា​​សម្រាយ ។

 

សំណួរ

  • ចូរ​ពណ៌នា​លក្ខណៈ​នៃ​ព្រះ​ពុទ្ធ​សាសនា​មហាយាន ?
  • ចូរ​រៀបរាប់​បី​អត្ថិភាព​របស់​ពុទ្ធសាសនា​មហាយាន​ក្នុង​សង្គម​ខ្មែរ ?
  • តើ​ប្រជា​ជន​ខ្មែរ ភាគ​ច្រើន​គោរព​ពុទ្ធ​សាសនា​មហាយាន ឬ​ហីនយាន ? ព្រោះ​អ្វី ?
  • តើ​ព្រះ​សង្ឃ​ក្នុង​សាសនា​មហាយាន​ មាន​លក្ខណៈ​ដូច​​ម្ដេច ?
  • តើ​និកាយ​ហីនយាន​ និង​មហាយាន​ មាន​លក្ខណៈ​ខុសគ្នា​ដូច​ម្ដេច​ខ្លះ ?
  • តើ​នៅ​ក្នុង​រជ្ជកាល​ស្ដេច​អង្គ​ណា​ដែល​ធ្វើ​ឲ្យ​ពុទ្ធ​សាសនា​មហាយាន​រីកចម្រើន​ខ្លាំង?ព្រោះអ្វី ?
Share