មេរៀនទី៥៖ ការងារ (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី ២ ការរស់នៅជាមួយសហគមន៍
មេរៀនទី៥៖ ការងារ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
ការងារជាប្រភពនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗគ្នា។មនុស្សត្រូវការការងារដើម្បីចិញ្ចឹមជីវិតរៀងៗខ្លួន អ្នកខ្លះប្រើកម្លាំងកាយ ខ្លះប្រើកម្លាំងប្រាជ្ញា។ការងារត្រឹមត្រូវផ្ដល់ឱ្យយើងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ថវិកាក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពធូរធារ និងធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយថ្កុំថ្កើង រុងរឿងផ្នែកសសេដ្ឋកិច្ចផង។ មនុស្សម្នាក់ៗត្រូវកំណត់គោលដៅនៃជីវិតតាមធនធាន និងលទ្ធភាព ចំណង់ចំណូលចិត្ត ជំនាញ និងការខិតខំតស៊ូព្យាយាម ជម្នះរាល់ឧបសគ្គទើបទទូលជ័យជម្នះ។
ចំពោះកិច្ចការក្រុមហ៊ុន ក៏តែងតែមានវិវាទរវាងនិយោជក និងនិយោជិត។ វិវាទតែងតែដោះស្រាយតាមរយៈតុលាការ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយប្រើមធ្យោបាយសម្របសម្រួល និងផ្សះផ្សា។ នៅប្រទេសកម្ពុជាពុំទាន់មានតុលាការការងារទេ។ ទោះជាយ៉ាងណាក៏គេសង្កេតឃើញថា មានដូដកម្មប្តឹងតវ៉ារវាងនិយោជក និងនិយោជិតទៅប្រកសួងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីដោះស្រាយ។ ដូចនេះដើម្បីចៀសវាងជម្លោះនិយោជកត្រូវចៀសវាងសកម្មភាពដូចខាងក្រោម ៖
- និយោជក មិនត្រូវវាយដំ គំរាមកំហែង គាបសង្កត់កូនជាងឡើយ
- និយោជកត្រូវគោរពសេចក្តីថ្លៃថ្នូររបស់កូនជាង
- មិនត្រូវប្រើល្បិចបញ្ឆោតកម្មករ ចុះកិច្ចសន្យានៅពេលនិយោជិតពុំទាន់យល់ច្បាស់លាស់
- មិនបើកប្រាក់ឈ្នួលទាន់ពេល ឬប្រើល្បិចកេងប្រវ័ញ្ច
- ជេរប្រមាថ ឬប្រើអំពើហិង្សាឃោរឃៅវាយដំ
- កេងប្រវ័ញ្ចការងារប្រើបរិមាណច្រើនខុសពីកិច្ចសន្យា
- មិនគោរពវិធានការអនាម័យ និងសន្តិសុខ។
និយោជិតគួរចៀសវាងសកម្មភាពដូចខាងក្រោម ៖
- ការលួច ការកេងប្រវ័ញ្ច និងផ្សាយអាថ៌កំបាំងពីវិជ្ជាជីវៈ
- អំពើក្លែងបន្លំកិច្ចសន្យា ឬមិនព្រមអនុវត្តកិច្ចសន្យា
- គំរាមកំហែង ជេរប្រមាថ វាយនិយោជក
- ធ្វើការញុះញង់ឱ្យកម្មករឯទៀតប្រព្រឹត្តកំហុសធ្ងន់
- ការឃោសនាសកម្មភាព ឬបាតុកម្មនយោបាយក្នុងសហគ្រាស។
សំណួរ និងចម្លើយ
- តើគោលដៅការងាមានអត្ថន័យដូចម្តេច?
- តើកិច្ចសន្យានៃការងារមានចំណុចសំខាន់ៗអ្វីខ្លះ?
- តើបញ្ហាអ្វីខ្លះដែលនិយោជក ឬមេជាងត្រូវចៀសវាង?
- តើមូលហេតុអ្វីបានជាត្រូវធ្វើកិច្ចសន្យាការងាររវាងនិយោជក និងនិយោជិត?
- តើនិយោជិតត្រូវចៀសវាងចំណុចមិនល្អអ្វីខ្លះ?
- នៅពេលមានទំនាស់រវាងនិយោជិត និងនិយោជកតើត្រូវដោះស្រាយដូចម្តេច?
- តើតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាលមានអ្វីខ្លះ?
- ដើម្បីដោះស្រាយទំនាស់តើការប្រើអំពើហិង្សា ផ្តល់គុណវិបត្តិធ្វីខ្លះដល់ភាគីទាំងសងខាង?
- ប្រសិនបើនិយោជិត និងនិយោជកធ្វើការសហការគ្នា តើផ្តល់ផលប្រយោជន៍ដូចម្ដេចខ្លះ?
- តើការងារណាប្រសើរជាងគេ?
- តើមនុស្សត្រូវធ្វើអ្វីខ្លះដើម្បីកំណត់គោលដៅរបស់ខ្លួន?
- តើរដ្ឋបាលការងារមានតួនាទីអ្វីខ្លះ?
- តើការបណ្ដុះបណ្តាលជំនាញមានសារសំខាន់ដូចម្តេចខ្លះ?
- តើការធ្វើកិច្ចសន្យាការងារត្រូវគិតលើចំណុចអ្វីខ្លះ?
- នៅពេលមានគ្រោះថ្នាក់ក្នុងការងារ តើនិយោជកត្រូវទទួលខុសត្រូវដូចម្តេច?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើគោលដៅការងាមានអត្ថន័យដូចម្តេច?
-
2តើកិច្ចសន្យានៃការងារមានចំណុចសំខាន់ៗអ្វីខ្លះ?
-
3តើបញ្ហាអ្វីខ្លះដែលនិយោជក ឬមេជាងត្រូវចៀសវាង?
-
4តើមូលហេតុអ្វីបានជាត្រូវធ្វើកិច្ចសន្យាការងាររវាងនិយោជក និងនិយោជិត?
-
5តើនិយោជិតត្រូវចៀសវាងចំណុចមិនល្អអ្វីខ្លះ?
-
6នៅពេលមានទំនាស់រវាងនិយោជិត និងនិយោជកតើត្រូវដោះស្រាយដូចម្តេច?
-
7តើតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាលមានអ្វីខ្លះ?
-
8ដើម្បីដោះស្រាយទំនាស់តើការប្រើអំពើហិង្សា ផ្តល់គុណវិបត្តិធ្វីខ្លះដល់ភាគីទាំងសងខាង?
-
9ប្រសិនបើនិយោជិត និងនិយោជកធ្វើការសហការគ្នា តើផ្តល់ផលប្រយោជន៍ដូចម្ដេចខ្លះ?
-
10តើការងារណាប្រសើរជាងគេ?
-
11តើមនុស្សត្រូវធ្វើអ្វីខ្លះដើម្បីកំណត់គោលដៅរបស់ខ្លួន?
-
12តើរដ្ឋបាលការងារមានតួនាទីអ្វីខ្លះ?
-
13តើការបណ្ដុះបណ្តាលជំនាញមានសារសំខាន់ដូចម្តេចខ្លះ?
-
14តើការធ្វើកិច្ចសន្យាការងារត្រូវគិតលើចំណុចអ្វីខ្លះ?
-
15នៅពេលមានគ្រោះថ្នាក់ក្នុងការងារ តើនិយោជកត្រូវទទួលខុសត្រូវដូចម្តេច?