មេរៀនទី៣ អព្យាក្រឹតភាព (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី ២ ការរស់នៅជាមួយសហគមន៍
មេរៀនទី៣ អព្យាក្រឹតភាព
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
ក្នុងរបបប្រជាធិបតេយ្យ ការគោរពច្បាប់ជាគោលការណ៍ចម្បងសម្រាប់ដឹកនាំប្រទេសនីមួយៗ។ រដ្ឋធម្មនុញ្ញបានកំណត់អំណាច ៣ដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែប្រសើរឡើង រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ សារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល (សង្គមស៊ីវិល) ឬគណបក្សជំទាស់ចូលរួម រិះគន់ស្ថាបនា ឆ្លុះបញ្ចាំងចំណុចខ្វះខាត ផ្តល់អនុសាសន៍ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើង។
អ្នកសារព័ត៌មានជាអ្នកនាំសារពីរដ្ឋាភិបាលទៅប្រជាជន និងពីប្រជាជនទៅរដ្ឋាភិបាលវិញក្នុងគោល បំណងជួយដោះស្រាយបញ្ហាផ្សេងៗឬធ្វើអន្តរាគមន៍ឱ្យទាន់ពេលវេលា។ ការផ្សព្វផ្សាយសារព័ត៌មានត្រូវ មានលក្ខណៈច្បាស់លាស់ តម្លាភាព និងទទួលខុសត្រូវលើការផ្សាយជាសាធារណៈ។ អ្នកសារព័ត៌មានត្រូវ គោរពក្រមសីធម៌ គោរពសច្ចធម៌ និងសិទ្ធិយល់ដឹងជាសាធារណៈ និងត្រូវផ្សាយព័ត៌មានដែលមានលក្ខណៈ ច្បាស់លាស់ មិនត្រូវមួលបង្កាច់ បរិហារកេរ្តិ៍ ឬជេរប្រមាថបុគ្គល ឬគណបក្សណាមួយឡើយ។ ពិសេសអ្នកសារព័ត៌មានមិនត្រូវចុះផ្សាយព័ត៌មានណាដែលប៉ះពាល់សន្តិសុខជាតិ ការសម្ងាត់ជាតិ រឿងពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ ឬក៏រឿងណាដែលធ្វើឱ្យបាត់ផលប្រយោជន៍ជាតិ។ ចំពោះតុលាការត្រូវប្រកាន់ភ្ជាប់នូវអព្យាក្រឹតភាព ជំនុំជម្រះក្តីដោយយុត្តិធម៌ និងការសម្រេចក្តីតាមសម្បជញ្ញៈរបស់ខ្លួន។
រីឯគណបក្សជំទាស់ត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមលទ្ធិប្រជាធិបតេយ្យ ធ្វើការទិតៀនរដ្ឋាភិបាល ក្នុងន័យវិជ្ជមាន កែលម្អរាល់ចំណុចដែលខ្វះខាត។ រដ្ឋាភិបាលត្រូវពិចារណាលើចំណុចខ្វះខាតរបស់ខ្លួន និងស្វែងរកវិធីដោះស្រាយ កែលម្អប្រកបដោយមនសិការ មានស្មារតីទទួលខុសត្រូវ ហើយរួមសាមគ្គីគ្នាស្ថាបនា សង្គមឱ្យមានការអភិវឌ្ឍឱ្យកាន់តែសម្បូររុងរឿងថែមទៀតនាពេលអនាគត។
សំណួរនិងចម្លើយ
- តើសារព័ត៌មានមានសារៈសំខាន់អ្វីខ្លះចំពោះគ្រួសារអ្នក និងសង្គម? ចូរលើកឧទាហរណ៍បញ្ជាក់។
- តើសារព័ត៌មានល្អត្រូវមានលក្ខណៈអ្វីខ្លះ?
- តើអ្នកការសែតត្រូវមានក្រមសីលធម៌ដូចម្ដេច?
- តើសារព័ត៌មានពុំគួរផ្សព្វផ្សាយព័ត៌មានណាខ្លះ?
- តើតុលាការអព្យាក្រឹតត្រូវមានលក្ខណៈដូចម្តេច?
- គណបក្សជំទាស់មានភារកិច្ចអ្វីខ្លះក្នុងសភា និងព្រឹទ្ធសភា?
- តើការបង្កើតគណបក្សនយោបាយត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ?
- តើអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានយ៉ាងដូចម្តេច?
- ក្នុងសង្គមប្រជាធិបតេយ្យសេរីភាពបញ្ចេញមតិមានលក្ខណៈដូចម្តេច?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើសារព័ត៌មានមានសារៈសំខាន់អ្វីខ្លះចំពោះគ្រួសារអ្នក និងសង្គម? ចូរលើកឧទាហរណ៍បញ្ជាក់។
-
2តើសារព័ត៌មានល្អត្រូវមានលក្ខណៈអ្វីខ្លះ?
-
3តើអ្នកការសែតត្រូវមានក្រមសីលធម៌ដូចម្ដេច?
-
4តើសារព័ត៌មានពុំគួរផ្សព្វផ្សាយព័ត៌មានណាខ្លះ?
-
5តើតុលាការអព្យាក្រឹតត្រូវមានលក្ខណៈដូចម្តេច?
-
6គណបក្សជំទាស់មានភារកិច្ចអ្វីខ្លះក្នុងសភា និងព្រឹទ្ធសភា?
-
7តើការបង្កើតគណបក្សនយោបាយត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ?
-
8តើអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានយ៉ាងដូចម្តេច?
-
9ក្នុងសង្គមប្រជាធិបតេយ្យសេរីភាពបញ្ចេញមតិមានលក្ខណៈដូចម្តេច?