Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី២: ស្ថាប័ននីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា

គ្រូបង្រៀន
VE
5 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋ

មេរៀនទី២:  ស្ថាប័ននីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ

  • ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ។
  • តើរដ្ឋាភិបាលកម្ពុជាកើតឡើងដោយរបៀបណា?
  • ចូររៀបរាប់ពីតួនាទី និងភារកិច្ចរបស់នាយករដ្ឋមន្រ្តី។
  • ចូររៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗ។
  • តើខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្រ្តីមានភារកិច្ចដូចម្ដេច?
  • តើក្រសួង និងរដ្ឋលេខាធិការដ្ឋានត្រូវរៀបចំតាមវិស័យដូចម្ដេចខ្លះ?
  • តើស្ថាប័ន និងក្រុមប្រឹក្សាណាខ្លះដែលជ្រើសតាំងដោយការបោះឆ្នោតជាសកល ហើយស្ថាប័ននិងក្រុមប្រឹក្សាណាខ្លះដែលជ្រើសតាំងដោយការបោះឆ្នោតជាអសកល?
  • ចូររកចំណុចខុសគ្នារវាងការបោះឆ្នោតជាសកល និងអសកលក្នុងប្រទេសកម្ពុជា?
  • តើសមាសភាពណាខ្លះដែលត្រូវហាមឃាត់មិនឲ្យចូលជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត? ហេតុអ្វី?
  • តើការបោះឆ្នោតជាសកលបានបង្ហាញឲ្យឃើញនូវសារៈប្រយោជន៍អ្វីខ្លះសម្រាប់ ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ?
  • ព្រះរាជាណាចក្រកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច តុលាការ។ ​​​​
    ក. តើអំណាចនីមួយៗ តំណាងដោយស្ថាប័ន ឬអង្គភាពណាខ្លះ? ហេតុអ្វី?
    ខ. តើស្ថាប័ន ឬអង្គភាពនីមួយៗរៀបចំឡើងតាមនីតិវិធីដូចម្ដេចខ្លះ?
  • តើការបញ្ឈប់ពីសមាជិកភាពនៃរដ្ឋសភាអាចប្រព្រឹត្តទៅក្នុងករណីណាខ្លះ?
  • ក្នុងប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ តើមានសារៈប្រយោជន៍អ្វីខ្លះ?
  • ចូររៀបរាប់ពីលក្ខណៈអ្នកមានសិទ្ធិឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត?
  • តើមានលក្ខខណ្ឌអ្វីខ្លះដែលប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន?
  • តើជនប្រភេទណាខ្លះដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន?
  • តើយុវជនដែលជាអ្នកដឹកនាំល្អត្រូវមានគុណសម្បត្តិដូចម្ដេចខ្លះ?
  • តើប្រជាពលរដ្ឋម្នាក់ៗមានភារកិច្ច និងកាតព្វកិច្ចយ៉ាងណាខ្លះក្នុងការចូលរួមកសាង ប្រទេសជាតិឲ្យបានខ្លាំងក្លា?
  • តើសមាជិករាជរដ្ឋាភិបាលមាននរណាខ្លះ?
  • តើខុទ្ទកាល័យនាយករដ្ឋមន្រ្ដីមានភារកិច្ចទទួលខុសត្រូវកិច្ចការអ្វីខ្លះ?
  • សម្រាប់នីតិកាលទី៤តើក្រសួងនានានៅក្នុងព្រះរាជណាចក្រកម្ពុជាមានចំនួនប៉ុន្មាន? អ្វីខ្លះ? ហើយមានរដ្ឋលេខាធិការដ្ឋានចំនួនប៉ុន្មាន? អ្វីខ្លះ?
  • តើក្រុមប្រឹក្សាមានតួនាទីដូចម្ដេចខ្លះ?
  • តើគណៈអភិបាលមានតួនាទីដូចម្ដេចខ្លះ?

 

ប្រភព៖ សៀវភៅសីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី២:  ស្ថាប័ននីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 23