Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី១៖ ប្រវត្តិកំណើតសាសនា (មេរៀនសង្ខេប សំណួរ ចម្លើយ)

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី១៖ ប្រវត្តិកំណើតសាសនា

មេរៀនសង្ខេប

១- កំណើតមនុស្ស និងតម្រូវការជំនឿ

មនុស្សនៅសម័យបុព្វកាល ឬសម័យបុរេប្រវត្តិសាស្ត្រ ពុំទាន់មានចំណេះដឹង​សមស្រប ហើយគេពុំអាចយល់ដឹងការពិតនៃជីវិតធម្មជាតិ និងអ្វីៗ​ដែលកើតមានដល់គេ នៅក្រោយពេលគេស្លាប់ទៅ ។ តាមការយល់ដឹងបន្តិចបន្តួចរបស់គេ គេបានសង្ស័យថា នឹងមានអានុភាព ឬកម្លាំងអាថ៌កំបាំងណាមួយ​ដែលបានបង្កើតរឿងរ៉ាវ ឬបាតុភូតផ្សេងៗ ដែលនាំឲ្យគេសម្គាល់ឃើញថា វាហាក់ដូចជាមានឋាមពលអ្វីមួយនៅពីក្រោយអានុភាព​ទាំង​ឡាយ​នៃធម្មជាតិ ។ ទីបំផុត អំពើទាំងឡាយដើម្បីសុំសេចក្តីអនុគ្រោះ​អំពី​អានុភាព​ទាំងឡាយ​នោះ ត្រូវបានក្លាយទៅជាទម្រង់នៃការគោរពបូជា ។ ដើម្បីបញ្ជាក់អំពី​ការខិតខំ​របស់ពួកគេក្នុងទំនាក់ទំនងជាមួយអានុភាពទាំងនោះ ពួកគេក៏បានបង្កើតឈ្មោះ        និង រូបភាព​ប្លែកៗ ដូចជាគេបានប្រឌិតបង្កើតអានុភាពនោះឡើងក្នុងរូបភាពជាមនុស្ស    ឬក្នុង​រូបភាពជាថ្លុកផ្សេងៗ ដែលមិនមែនរូបរាងជាមនុស្ស សម្រាប់បន់ស្រន់ក្នុងបំណងបញ្ចប់នូវ​អារម្មណ៍តក់ស្លុត និងភ័យខ្លាចរបស់គេ ។

ដូច្នេះ គេអាចសន្និដ្ឋានបានថា ជំនឿ និងសាសនា មានដើមកំណើតមកពី​សេចក្តីត្រូវការ សេចក្តីសង្ស័យ ហើយសំខាន់ជាងគេគឺសេចក្តីភ័យខ្លាច និងអារម្មណ៍​តក់ស្លុត​របស់មនុស្សនៅចំពោះមុខអានុភាពនៃអធិធម្មជាតិ ឬវត្ថុអាថ៌កំបាំង និង​ស័ក្តិសិទ្ធិ​មួយចំនួនដែលមានអំណាចដ៏អស្ចារ្យ ។

១- និយមន័យសាសនា

  • វនានុក្រមខ្មែរ ៖ សាសនាជាពាក្យប្រើក្លាយមកពីពាក្យសាសនៈ ដែល​មាន​ន័យថា​ពាក្យបណ្ដាំ ពាក្យប្រៀនប្រដៅ លទ្ធិ ពាក្យបង្គាប់ ការជឿ ស្តាប់…។ល។
  • កាល់ម៉ាក់ (Karl Marx)ជនជាតិអាល្លឺម៉ង់ ៖ សាសនា ជាអាភៀនរបស់មនុស្ស​ដែលផ្ដល់ដល់មនុស្សនូវភាពអស្ចារ្យទៅលើតថភាព ការសង្ឃឹមបែបមមើទៅលើ​សុភមង្គល​ក្នុងជីវិតក្រោយមរណភាពដែលនឹងទូទាត់ឲ្យអំពើអាក្រក់ឃោរឃៅនៃអត្ថិភាពបច្ចុប្បន្ន ។
  • កាន (Kant)ទស្សនវិទូអាល្លឺម៉ង់ ៖ សាសនា គឺជាការទទួលស្គាល់​និយាម​សីលធម៌របស់យើងទុកជាច្បាប់ដែលមិនត្រូវប្រព្រឹត្តកន្លង ។

ជារួម សាសនា គឺជាទម្រង់មួយនៃគំនិតប្រាជ្ញា ជាប្រព័ន្ធនៃជំនឿ ជាស្នូលនៃ​ការអប់រំ  ជានិយាមសីលធម៌ ជាសកម្មភាពរបស់មនុស្សក្នុងការស្វែងរក​សេចក្តីស្ងប់​ខាង​ផ្លូវចិត្ត ។

៣- សាសនាធំៗក្នុងពិភពលោក

  • ព្រះពុទ្ធសាសនា (សតវត្សទី ៦ មុន គ.ស ឬ៥៤៣ឆ្នាំ មុន គ.ស)
  • គ្រិស្តសាសនា(ដើម គ.ស ឬ៥៤៣ឆ្នាំ ក្រោយ ព.ស)
  • ឥស្លាមសាសនា(ដើម គ.ស ៦២២)
  • ហិណ្ឌូសាសនា(សតវត្សទី ១០ នៃ គ.ស) 

សម្គាល់  ៖       សាសនាព្រះពុទ្ធ មានប្រជាជនច្រើនលានអ្នកគោរពក្នុងពិភពលោក ក្នុង​នោះ​គឺ កម្ពុជា ថៃ ឡាវ ភូមាជាដើម ។

សំណួរ

  • តើជំនឿលើវត្ថុស័ក្តិសិទ្ធិ និងជំនឿសាសនា កើតឡើងយ៉ាងដូចម្ដេច ?
  • ចំពោះអ្នក តើនិយមន័យសាសនាមួយណា ដែលអ្នកយល់ថាមានលក្ខណៈ​ត្រឹមត្រូវ ? ចូរបង្ហាញហេតុផល ?
  • ប្រជាជនខ្មែរភាគច្រើនដ៏លើសលប់ គោរពព្រះពុទ្ធសាសនា ។ តើព្រះ​ពុទ្ធ​សាសនា មានលក្ខណៈសំខាន់អ្វីខ្លះដែលនាំឲ្យប្រជាជនខ្មែរគោរពប្រតិបត្តិ?
  • ព្រះពុទ្ធសាសនា មិនត្រឹមតែមានឈ្មោះថា សាសនារបស់រដ្ឋទេ តែព្រះពុទ្ធ​សាសនា​បានក្លាយទៅជា វប្បធម៌របស់ជាតិខ្មែរក្នុងការកំណត់​វិថីជីវិត​របស់​ខ្មែរ តាំងពីកើតរហូតដល់ស្លាប់ ។ តើពំនោលនេះ មានន័យដូចម្ដេច ?

 

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 1