មូលហេតុអ្វីបានជាគ្រូបង្រៀនត្រូវតែមានវប្បធម៌ទូទៅ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បានជាគ្រូបង្រៀនត្រូវតែមានចំណេះដឹងវប្បធម៌ទូទៅ ព្រោះ
- ដើម្បីងាយស្រួលគ្រប់គ្រង និងដឹកនាំសិស្សក្នុងសាលារៀន
- មានវិធីសាស្រ្តច្រើនបង្រៀនដែលធ្វើឲ្យសិស្សរហ័សចាប់បាន
- បង្រៀនសិស្សសម្រេចបានវត្ថុបំណង និងគោលបំណងរបស់ក្រសួងអប់រំ
- មានវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាតាមបែបលក្ខណវិទ្យាសាស្រ្ត
- ចេះវិភាគលើព្រឹត្តការណ៍កើតមាននៅក្នុងសង្គមជាក់ស្តែងតាមបែបលក្ខណវិទ្យាសាស្រ្ត
- ត្រូវបានគេទទូលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន និងមជ្ឈដ្ឋានខាងក្រៅ
- មានឥទ្ធិពលក្នុងសាលារៀន និងសង្គមជាតិ
- មានការលើកទឹកចិត្ត និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ
- មានគំនិតទូលំទូលាយ មិនប្រកាន់បក្សពួកនិយម និងពូជសាសន៍
- ធ្វើជាគ្រូបង្រៀនដែលប្រកបដោយសមត្ថភាពខ្ពស់ និងមានស្តង់ដារជាតិអន្តរជាតិ
- បង្រៀនសិស្សប្រកបដោយចីរភាព
- ចេះទាក់ទាញសិស្សឲ្យរៀន និងបណ្តុះគំនិតសិស្សចេះស្រឡាញ់ការសិក្សា សង្គម គ្រួសារ ព្រមទាំងស្រឡាញ់សម្បត្តិប្រទេសជាតិ
- គ្រូជាដួងព្រលឹងនៃវិស្វករខាងចំណេះដឹងក្នុងសង្គមជាតិមិនប្រកាន់ពូជសាសន៍ជំនឿសាសនា ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ