Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មូលហេតុអ្វីខ្លះ ដែលបណ្តាលអោយកូនស្រីមិនបានចូលរៀននិងមិនបានបន្តការសិក្សារៀនសូត្របានវែងឆ្ងាយដូចកូនប្រុស ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូក៦ មាត្រាទី៦៨ចែងថា « ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ » ។

ហេតុដែលបណ្តាលអោយកូនស្រីមិនបានចូលរៀន និងមិនបានបន្តការរៀនសូត្របានវែងឆ្ងាយដូចកូនប្រុសព្រោះមកពីកត្តា ៖ កត្តាទំនៀមទម្លាប់ ដោយសារកូនស្រីគឹត្រូវ៖

  • ទទួលរ៉ាបរង់ការងារផ្ទះសំបែងជំនួសម្តាយ
  • ចូលរួមជួយរកប្រាក់ចំណួលបន្ថែម ក្នុងការជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងចំណោមគ្រួសារដែលក្រីក្របំផុត ។

ស្ថានភាពជីវភាព ដោយសារកូនស្រូត្រូវ៖

  • ការចំណាយលើកូនស្រីជាងកូនប្រុស
  • ជីវភាពក្រីក្រទុកកូនស្រីអោយធ្វើការផ្ទះ ព្រោះកូនស្រីអាចធ្វើការបានច្រើនជាងកូនប្រុសហើយអោយកូនប្រុសទៅរៀន

កត្តាសាលារៀននៅឆ្ងាយពីផ្ទះ ដោយសារ៖

  • កង្វះខាតមធ្យោបាយធ្វើដំណើរដោយសារ សាលារៀននៅឆ្ងាយពីផ្ទះ និងមានការភ័យខ្លាចដោយសារផ្នែកសន្តិសុខ
  • ការភ័យខ្លាចការរំលោភផ្លូវភេទ និងអសុវត្ថិភាព ។

កត្តាទាក់ទងនិងវប្បធម៌ ដោយសារ៖

  • ក្នុងសាសនាឥស្លាម គេមិនអនុញ្ញាតអោយកូនស្រីចូលរៀនជាមួយគ្រូប្រុសទេ
  • ខ្វះគ្រូស្រី សំរាប់បង្រៀនសិស្សតាមសាលា
  • កូនស្រីត្រូវម្តាយឪពុកអោយរៀបការនៅវ័យក្មេងពេក ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1