មូលហេតុហេតុអ្វីខ្លះ ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជានៅពេលបច្ចុប្បន្ន ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មូលហេតុដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្នរួមមាន៖
- ការមិនយល់ចិត្តគ្នាឬ ការមិនចេះយោគយល់គ្នាបង្កឲ្យមានភាពអនាធិបតេយ្យក្នុងគ្រួសារកើតមានអំពើហិង្សា ក្នុងគ្រួសារជារឿយៗដែលនាំឲ្យបាត់បង់សុជីវធម៌ក្នុងការ រស់នៅមិនចុះសំរុងគ្នានឹងបណ្តាលឲ្យរាំងស្ទះក្នុងការអភិវឌ្ឍន៍សង្គម ។ ( ក្រសួងកិច្ចការនារី ,២០០៩ )
- ភាពមិនស្មោះត្រង់ៈ ដៃគូទាំងសងខាងមានម្ខាងក្បត់ស្នេហាម្ខាងទៀតឬក៏ការលាក់បាំងទ្រព្យសម្បត្តិរួមជាកត្តាមួយបង្កើតជាជំលោះក្នុងគ្រួសារ ។
- វប្បធម៌នៃសង្គ្រាមៈ មនុស្សមានការកែប្រែអត្តចរិតមពីស្លូតបូតមានសីលធម៌ោសាសនា ក្នុងសង្គមប្រែក្លាយជាមនុស្សឃោរឃៅទៅតាមការប្រព្រឹត្តនៃអតីតកាលក្នុងសង្គ្រាម ។ វាជាហេតុនៃការចម្លងពីវប្បធម៌អាក្រក់ដែលបានឆ្លងកាត់និងបានឃើញដោយផ្ទាល់ឬតាមប្រព័ន្ធផ្សព្វផ្សាយដោយយកមកធ្វើតំរាប់តាមឬតាមប្រព័ន្ធផ្សព្វផ្សាយដោយយកមកធ្វើតំរាប់តាមឬបន្តនៃការប្រព្រឹត្តអំព អាក្រក់ដែលធ្លាប់ធ្វើមកអនុវត្តក្នុងគ្រួសារដូចជាការជេរប្រមាថការវាយដំ ឬការធ្វើទារុណកម្ម ។
- អំណាចៈ ក្នុងគ្រួសារស្វាមីភរិយា ចង់បានអំណាចគ្រប់គ្រងទៅលើដៃគូរបស់ខ្លួនបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ដែលជាហេតុនៃបង្កើនតជាទំនាស់ ។ បញ្ហានេះជាបុព្វហេតុនៃការផ្សព្វផ្សាយពីយេនឌ័រ ដើម្បីធ្វើការងារក្រៅផ្ទះការសម្រេចចិត្តនិងការទំនាក់ទំនងជាមួយមនុស្សដទៃក្នុងសង្គម ។ ប៉ុន្តែនៅតែមានបុរសមួយចំនួនមានគំនិតបុរាណមិនមានការយល់ស្របនូវទស្សនៈយេនឌ័រដោយគិតថាស្រ្តីជាភេទទន់ខ្សោយគ្មានសិទ្ធិក្នុងការសម្រេចចិត្តនិងការនិយាយស្តីអ្វីទេដែលគាត់ជាធំក្នុងលក្ខខណ្ឌជាមេគ្រួសារ ។
- ភាពមិនស្មើគ្នានៃបំណែងចែកការងារៈ សព្វថ្ងៃបុរស ស្រ្តី មានមុខរបរនិងការងារក្នុង សង្គម ដូចគ្នាក្នុងការទ្រទ្រង់ជីវភាពគ្រួសារតែស្រ្តីនូវតែមានភារៈធ្ងន់ទៅលើកិច្ចការងារផ្ទះនិងលការមើលថែទាំកូនបន្ទាប់ពីធ្វើការ នេះជាបន្ទុកស្រ្តីតាំងពីបុរាណ ។ បញ្ហានេះធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អចំពោះអាកប្បកិរិយាស្វាមីរបស់គាត់ហើយវាជំរុញឲ្យមានជំលោះ ក្នុងគ្រួសារកើតឡើង ។
- ភាពក្រីក្រៈ គ្រួសារមួយមិនអាចមាន សុភមង្គលនោះទេ ប្រសិនបើគ្រួសារមិនមានការផ្គត់ផ្គង់តម្រូវការមូលដ្ឋាន មិនបានត្រឹមត្រូវឬខ្វះខាត ។គ្រួសារបែបនេះអាចកើតមានអំពើហិង្សាជាញឹកញាប់ ដោយគាត់សំលឹងឃើញគ្រួសារដទៃមានទ្រព្យសម្បត្តិច្រើននិង សម្ភារៈទំនើបៗប្រើប្រាស់ ។ ម្យ៉ាងទៀត នៅពេលគ្រួសារ គាត់មានការជំពាក់បំណុលការប្រាក់ច្រើន ធ្វើឲ្យគាត់មានអារម្មណ៍មួម៉ៅមិនឃើញ ប្រាក់ដែលគាត់រកពីការកធ្វើការ ។
- កូនមិនស្តាប់ដំបូន្មានៈ បញ្ហានេះកើតឡើងភាគច្រើនក្នុងគ្រួសារដែលមានភាពលំអៀង នៃក្តីស្រលាញ់កូនឬការមិនអាចអប់រំកូនបាន ។ គ្រួសារនឹងមានទំនាស់កើតឡើងដោយគូស្វាមីភរិយាមានការបន្ទោសគ្នាទៅវិញទៅមកឬការវាយដំទៅលើភរិយានិងកូនចំពោះការមិនចេះថែទាំកូនឬបណ្តោយឲ្យកូនដើរផ្លូវខុស ដែលខុសក្រមសីលធម៌ប្រពៃណីក្នុងសង្គមនិងច្បាប់ ។
- ការប្រើប្រាស់គ្រឿងស្រវឹងៈ បុគ្គលសេពគ្រឿងស្រវឹងមានអារម្មណ៍ក្លាហានមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននាំឲ្យគាត់ និយាយស្តីមានលក្ខណៈច្រំដែល និងមានអំនួតខ្លួនឯងដែលបង្កើតជាអំពើហិង្សាក្នុងគ្រួសារដោយសារការខ្វះការអត់ធ្មត់ ។
- ចំណង់ផ្លូវភេទៈបុរសគិតថាភរិយា ដែលគាត់រៀបការត្រូវផ្តល់សេវនកិច្ចនៅពេលដែលគាត់ត្រូវការ ។ នេះជាការរំលោភ បំពានផ្លូវភេទនិងផ្លូវើចិត្តចំពោះស្រ្តីជាភរិយានៅពេល គាត់មិនព្រមដោយ អំពើហិង្សាទៅលើគាត់ជាផ្លូវកាយ ។
- ចំណេះដឹងនូវមានកម្រិតទាបៈ ជីវីតគ្រួសារមានបញ្ហាកើតឡើង ដែលពាក្យចាស់តែងពោលថាៈ ចានក្នុងរាវគង់តែរណ្តំគ្នា មានតិចឬច្រើនក្នុងគ្រួសារតែគាត់ មិនអាចដោះស្រាយបានដោយបញ្ហាតូចទៅជារឿងធំបង្កើតជាជំលោះនៃការវាយដំ និងការជេរប្រមាថក្នុងការដោះស្រាយ ។
- ច្បាប់អំពើហិង្សាក្នុងគ្រួសារមានៈ ការធូររលុងអំពើហិង្សាក្នុងគ្រួសារគេតែងតែចាត់ទុកជារឿងធម្មតាក្នុងគ្រួសារសម្រាប់អាជ្ញាធរប៉ូលីសដែលកើតឡើងដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារជាពិសេសវាជារឿងបុគ្គល និងគ្រួសាររបស់គេដែលអ្នកដទៃមិនមានសិទ្ធិក្នុងការជួយឬដាក់ទោសឬណ្ឌកម្មទៅលើបុគ្គលប្រព្រឹត្តនោះទេ ។ អ្នកប្រព្រឹត្តអំពើហិង្សាតែងពោលថា គ្រួសារអាញ់ជារឿងរបស់អាញ់ នេះជាពាក្យមិនឲ្យអ្នកដទៃមកជ្រៀតជ្រែកបញ្ហា ក្នុងគ្រួសាររបស់គាត់ ។ ម្យ៉ាងទៀតច្បាប់នៃការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារមិនទាន់មាន ការអនុវត្តប្រសិទ្ធភាពនៅឡើយទេ សម្រាប់ការដាក់ទោសជនល្មើសលដោយការចាប់ខ្លួន និងការបង់ផាកពិន័យនិងធ្វើការដោះស្រាយ ឲ្យបានត្រឹមត្រូវសម្រាប់ជនរងគ្រោះនាំឲ្យជនបង្ក អំពើហិង្សានូវតែបន្តធ្វើបាបជនរងគ្រោះ (ខាធី ហ្សីមម័រម៉េន, ១៩៩៧) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ