មុនការហូចូកមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនតើខ្មែរមានវប្បធម៌របស់ខ្លួនដែរឬទេ ?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មុនការហូរចូលមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌ផ្ទាល់របស់ខ្លួន ដែលគេហៅថា អរិយធម៌រួមគឺ អរិយធម៌អូស្ត្រាអាស៊ីយ៉ាទិក ដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មន ខ្មែរ ចម្ប៉ា ស្រីធម្មរាតស៊ូម៉ាត្រា ស្រីវិជ័យនិងចិនភាគខាងត្បូង ។ អរិយធម៌រួមនេះមានដូចជា៖
- ជឿលើជីវចលនិយម៖ មានជំនឿទៅលើវត្ថុ ទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹង ការដេកយល់សសប្តិ
- កប់សព៖ មានដាក់ដង្វាយផ្សេយៗ នៅក្នុងក្អម ពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្តារមឈូសគ្រឿងសព្វាវុធជាដើម ។
- គោរពព្រលឹងដូនតា ៖ កាត់សក់បង្កក់ឆ្មប កោរជកចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យ ជាដើម ។
- គោរពអ្នកតា៖ ជឿលើអ្នកតាយ៉ាងខ្លាំង ដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្តីសុខ និងសុំទឹកភ្លៀងនិងព្យាបាលរោគ បែរបន់ពីបញ្ហាផ្សេងៗជាដើម ។
- គោរពគុហារ ឬវូងភ្នំ៖ជាកន្លែងពិសិដ្ឋ ដែលអាចញុំាងឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង ។
- ជីវភាព៖ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំកនិងដាំថ្នាំសម្រាប់ជក់
- ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈ មានកាក់ បន្តោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម
- ចេះលម្អកាយ ៖ មានគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូក នាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ ។
ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍ មុនការមកដល់នៃអរិយធម៌ឥណ្ឌានិងចិន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ