Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានមតិមួយលើកឡើងថា “អក្សរសិល្ប៍សិក្សារពីមនុស្សដើម្បីមនុស្ស”​ ។

1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិមួយលើកឡើងថា “អក្សរសិល្ប៍សិក្សារពីមនុស្សដើម្បីមនុស្ស”​ ។ ចូរពន្យល់ដោយលើកអំណះអំណាងមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

ស្នាដៃអក្សរសិល្ប៍ គឺជាកម្រងបទដែលអ្នកនិពន្ធតាក់តែងឡើងប្រកប​ដោយ​សិល្ប៍​វិធីឲ្យអ្នកអាន អ្នកទស្សនាជក់ចិត្ត ដិតអារម្មណ៍។ ទន្ទឹមនឹងការជក់ចិត្តដិត​​អារម្មណ៍ វណ្ណកម្មអក្សរសិល្ប៍កំបានរួមចំណែកបម្រើផលប្រយោជន៍ដល់មនុស្សផងដែរតាម ​​រយៈ​ការលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយ។ តាមកម្មវត្ថុរក្សរសិល្ប៍ មានមតិមួយលើឡើងថា “អក្សរសិល្ប៍សិក្សាអំពីមនុស្សដើម្បីមនុស្ស” ។

តាមមតិនេះបានបង្កប់ជម្រៅ អត្ថន័យយ៉ាងដូចម្តេចខ្លះ?

ឆ្លងតាមរយៈការសិក្សាអត្ថបទអក្សរសិល្ប៍ និងទ្រឹស្តីអក្សរសិល្ប៍ យើងឃើញថាមានទស្សនៈជាច្រើន បានឲ្យ​និយមន័យនៃពាក្យផ្សំផ្សេងៗពីគ្នាប៉ុន្តែរាល់និយមន័យ ទាំងនោះមានអត្ថន័យប្រហាក់ប្រហែលគ្នា ។ យើងអាចសំយាតបានថា អក្សរសិល្ប៍ គឺជាកម្រងអត្ថបទដែលអ្នកនិពន្ធវចនាសំអិតសំអាងឡើងដោយសំល្ប៍វិធីនិងឧត្តមគតិរបស់អ្នក​និ​ព​ន្ធ​។​ ​ដូ​ច​នេះ​​ ​“អ​ក្ស​រ​សិ​ល្ប៍​សិ​ក្សាពី​ម​នុ​ស្ស​” មា​នន័​យ ​ថាអត្ថ​​បទ​ដែល​​​​អ្ននិពន្ធ​តាក់តែងឡើងបច្ចេកទេស ឬសិល្ប៍វិធីដ៏រស់រវើកទាំងឡាយនោះគឺសិក្សាអំពីបញ្ហារបស់មនុស្ស។ សិក្សាអំពីមនុស្សក្នុងអក្សរសំលៀ មិនដូចសិក្សាអំពីមនុស្សនៅក្នុងមុខវិជ្ជាជីវវិទ្យានោះទេ ជីវវិទ្យាសិក្សាអំពីមនុស្ស គឺសិក្សាទៅលើរូបថ្ម ឬសារពាង្គកាយមនុស្សតែអក្សរសិល្ប៍សិក្សាអំពីមនុស្ស គឺ​សិក្សាបញ្ហាមនុស្សក្នុងសង្គម។ ចំណែកមតិប្រធានដែលលើកឡើងថា “ដើម្បីមនុស្ស” គឺសំដៅលើផលប្រយោជន៍មនុស្ស ឬសេចក្តីត្រូវការរបស់មនុស្ស។ ដូចនេះ “អក្សរសិល្ប៍សិក្សាពីមនុស្ស ដើម្បីមនុស្ស” មានន័យថា អក្សរសិល្ប៍បានលើកយកបញ្ហាទាំងឡាយរបស់មនុស្សនៅក្នុងសង្គមមកចោទ និងដោះស្រាយ សិក្សាវិភាគរូចផ្តល់ប្រយោជន៍ដល់មនុស្សវិញ។ និយាយឲ្យខ្លីគឺអក្សរសិល្ប៍សិក្សាពីមនុស្ស ដើម្បីផ្តល់ប្រយោជន៍ឲ្យមនុស្សវិញ ។ គ្រប់ស្នាដៃអក្សរសិល្ប៍ដែលប្រមូលផ្តុំនូវព្រឹត្តិការណ៍សង្គម បញ្ហា រឿងរ៉ារបស់មនុស្ស ទំនាស់វិបត្តិផ្សេងៗ ឬ ជំនឿសាសនា ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងវប្បធម៌អរិយធម៌ បូករួមទាំងភាពយុត្តិធម៌ អយុត្តិធម៌ ការជិះជាន់ ការគាប់សង្កត់ ឬការតស៊ូរើបំរះ និងទំនាស់វណ្ណៈជាដើម។ ក្នុងដំណើរការ និងដោះស្រាយនូវបញ្ហាទាំងអស់នេះ ប្រកបដោយសិល្ប៍វិធីនោះ អ្នកនិពន្ធតែងប្រើតួអង្គមនុស្សសត្វ រុក្ខជាតិ ឬអមនុស្ស ដើម្បីដឹកនាំបញ្ហានៃរឿងឲ្យឈានដល់ចំណុចចុងក្រោយ មានដំណោះស្រាយបញ្ចប់រឿង។ ទោះបីជាអ្នកនិពន្ធ ជ្រើសរើសយកតួអង្គ ជាសត្វក្តី រុក្ខជាតិក្តី វត្ថុក្តី ឬមនុស្សក្តីក៏តួអង្គនោះតំណាង ឲ្យមនុស្សដែរ បញ្ហារបស់តួអង្គទាំងនេះ គឺជាបញ្ហារបស់មនុស្សដែលរស់នៅក្នុង​​សង្គម ព្រោះថាកម្មវត្ថុនៃអក្សរសិល្ប៍ គឺមនុស្ស។ គ្រប់ស្នាដៃអក្សរសិល្ប៍តែងតែផ្តល់ដល់មនុស្សនូវគុណប្រយោជន៍ជាច្រើនក្នុនោះមើលឃើញមានផ្តល់ពុទ្ធិ ឬចំណេះដឹង ផ្តល់តម្លៃអប់រំ ។

ដូចនេះដោយឆ្លងកាត់បទពិសោធ អ្នកនិពន្ធបានប្រសូតវណ្ណកម្មអក្សរសិល្ប៍ ដោ​យលើកយកព្រឹត្តិការណ៍ ឬរឿងរ៉ាវបញ្ហារបស់មនុស្សវិញ្ញាសា អក្សរសាស្ត្រខ្មែរថ្នាក់ទី ១មកចោទ និង ដោះស្រាយហើយបន្ថែមនូវសិល្ប៍វិធី​ឱ្យ​រស់ ឬផ្តល់ឲ្យមនុស្សនូវពុទ្ធិ ឬចំណេះដឹង ផ្តល់ការអប់រំ ឬផ្តល់ការកែ កម្សាន្តបំបាត់ភាពអផ្សុក។ តួយ៉ាងរឿងសង្កែស្រក និងសង្កែភ្នំ ដែលមានតួអង្គដើមសង្កែស្រក និង ដើមសង្កែភ្នំ។ តាមរយៈរឿងនេះអ្នកនិពន្ធបានលើកយកបញ្ហាមនុស្សក្នុងសង្គមមកចោទ និងដោះស្រាយ ដោយឲ្យតួអង្គដើមសង្កែតំណាងឲ្យមនុស្ស ស្នាដៃអក្សរសិល្ប៍នេះ សិក្សាអំពីបញ្ហាមនុស្ស ហើយបានបានផ្តល់ប្រយោជន៍ដល់មនុស្សចំណេះដឹង ការអប់រំ គឺផ្តល់ចំណេះដឹង ធ្វើឲ្យយើងដឹង សាច់រឿង គឺមានដើមសង្កែ សកដុះនៅវាលស្រែមានស្លឹកផ្កាត្រសុំត្រសាយ ឯសង្កែ ភ្នំវិញដុះក្នុងព្រៃភ្នំគ្របដណ្ដប់ដោយដើមឈើធំៗសង្កែភ្នំ មាន ដើមខ្ពស់គ្មានស្លឹកផ្កាផ្លែល្អនឹងគេសោះ ។ បញ្ហានេះអ្នកនិពន្ធបានប្រៀបធៀបបញ្ហារបស់សង្គមទៅនឹងជីវភាពរបស់មនុស្សរស់នៅតាមជីវភាព គឺរស់តាមលទ្ធភាព ហើយជៀសវាង ជីវភាព ដូចសង្កែ ដែលប្រឹងធ្វើអ្វីៗហួសលទ្ធភាពតាមគេអ្នកមានដែលជាហេតុនាំឲ្យអន្តរាយដល់ខ្លួន ដូចពាក្យស្លោកថា”ឃើញដំរី ប្រឹងជុះតាមដំរី “។ មួយវិញទៀត រឿងចបជីកមួយគូ អ្នកនិពន្ធបានលើយកបញ្ហាអសកម្ម និងសកម្មលើការងាររបស់ចបជីកមួយគូ។ ចបជីកដែល និងចេះរកស៊ីរវើកដើម្បីផ្តល់ឲ្យមនុស្សនូវពុទ្ធិ ឬចំណេះដឹង ផ្តល់ការអប់រំ តំណាងមនុស្ស​ ចបជីកល្អស្អាតដែលធ្វើការរាល់ថ្ងៃជាតំណាងមនុស្សសកម្មការងារ តាមរយៈរឿងអ្នកនិពន្ធបានវិភាគសិក្សាពីបញ្ហាមនុស្សហើយផ្តល់ប្រយោជន៍ដល់ជៀសវាងភាពអសកម្មលើការងារ ដែលនាំឲ្យអន្តរាយអន្តរាយដល់ខ្លួន និងឲ្យខិតខំប្រឹងប្រែងបំពេញការងារទើបនាំឲ្យសុខភាពមាំមួនរីកចម្រើន។ យ៉ាងណាមិញស្នាដៃអក្សរសិល្ប៍រឿង ទុំ ទាវ ជាវណ្ណកម្មដ៏ពិសិដ្ឋដែលរូកនិពន្ធ លើកយកបញ្ហាការរស់នៅនាសម័យលង្វែកមកឆ្លុះបញ្ចាំង ដោយលើកយកបញ្ហាមនុស្សក្នុងសម័យនោះមកចោទ និងដោះស្រាយ ដើម្បីបម្រើផលប្រយោជន៍ ឲ្យមនុស្ស ជាមេរៀន ឬបទពិសោធក្នុងការរស់នៅ។ បញ្ហារបស់មនុស្សតាមរយៈស្នាដៃនេះយើងឃើញមានបញ្ហាស្នេហា ជំនឿសាសនា ប្រពៃណីនំមិនធំជាងនាឡិ របបគ្រប់គ្រងជាដើម។ ក្រោយពីបានចោទនិងដោះស្រាយបញ្ហាទាំងនេះ អ្នកនិពន្ធបានទាញនូវប្រយោជន៍​ដល់មនុស្សឲ្យចេះតស៊ូទាមទារសេរីភាពក្នុងការជ្រើសរើសគូស្រករមានទំនិងទាវជាតំណាង។ មិនតែប៉ុណ្ណោះបានដាស់ស្មារតីម្តាយគ្រប់រូបឲ្យយល់អំពីសេចក្តីស្នេហារបស់កូន ឲ្យចេះបំពេញតាមបំណងកូន ខ្លះៗកុំដាច់ខាតពេក។ ប្រយោជន៍ម៉្យាងទៀត គឺធ្វើឲ្យមនុស្សយល់ ហើយដឹងអំពី៖ ជីវភាពរស់នៅនាសម័យលង្វែក ដឹងពីការគោរពបូជា សាសនា ជំនឿ ប្រពៃណី ទំនៀមទំលាប់ខ្មែរយើងនាសម័យនោះផងដែរ។ ដូចនេះ អក្សរសិល្ប៍ គឺបានសិក្សាអំពីបញ្ហាស់នៅរបស់មនុស្ស ហើយផ្តល់ប្រយោជន៍ដល់មនុស្សវិញយ៉ាងពិតប្រាកដ។

ឆ្លងតាមរយៈ ការបំភ្លឺខាងលើនេះរួចមកហើយ យើងឃើញថា អក្សរសិល្ប៍ផ្តល់នូវគុណតម្លៃដ៏ពិសេសក្នុងការបណ្តុះស្មារតី និងឧត្តមគតិ ផ្តល់នូវបទពិសោធន៍ក្នុងជីវិតសម្រាប់តម្រង់គោលដៅមនុស្ស និងសង្គម។ រស់នៅរបស់មនុស្ស។ អក្សរសិល្ប៍ ជាស្ថាបត្យករនៃស្មារតី។

ដូចនេះ យើងជាកូនខ្មែរត្រូវចេះលើកស្ទួយ និងអភិវឌ្ឍអក្សរសិល្ប៍ខ្មែរឲ្យរីកចម្រើនត្រសុំ ត្រសាយ។ ម៉្យាងទៀតត្រូវខិតខំសិក្សារៀនសូត្រ ឲ្យមានចំណេះដឹងសង្គម ទូលំទូលាយ ដើម្បីក្លាយខ្លួនជាកវីនិពន្ធឆ្នើមដែលរួមចំណែកថែរក្សាការពារលើកស្ទួយវប្បធម៌បក្សរសិល្ប៍ខ្មែរផង និងបម្រើផលប្រយោជន៍ ឲ្យមនុស្សទាំងឡាយក្នុងសង្គមផងដែរ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1