Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មានមតិមួយលើកឡើងថា “ការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើត្រឹមត្រូវ​” ​។ ចូរពិភាក្សា ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិមួយលើកឡើងថា “ការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើត្រឹមត្រូវ​” ​។ ចូរពិភាក្សា ។

សេចក្តីអធិប្បាយ

រឿងវេស្សន្តរ គឺជារឿងមួយដែលស្ថិតនៅក្នុងជាតិទីដប់នៃរឿងទសជាតក៏ទាំងដប់រឿង។​ នៅក្នុងជាតិទីដប់នេះព្រះវេស្សន្តរបានបរិច្ចាកទានយ៉ាងច្រើន​ សូម្បីតែកូន ប្រពន្ធ ជីវិតរបស់ខ្លួនក៏ទ្រង់បរិច្ចាកដែរ។​ ដោយសារការបរិច្ចាគទានរបស់ព្រះវេស្សន្តរដ៏លើសលប់នេះហើយទើបមានមតិមួយលើកឡើងថា ការបរិច្ចាកទានរបស់ព្រះវេស្សន្តរ ជាអំពើមួយត្រឹមត្រូវ”។

តើការបរិច្ចាគទានរបស់ព្រះវេស្សន្តរត្រឹមត្រូវដែរ ឬទេ?

​ ដើម្បីជាជំនួយដល់ការស្រាយបំភ្លឺឲ្យបានស៊ីជម្រៅយើងគប្បីយល់ន័យនៃពាក្យ “បរិច្ចាកទាន” ជាមុនសិន។ “បរិច្ចាកទាន” មានន័យថា ការធ្វើអំណោយ ការផ្តល់ឲ្យ។ ដូចនេះមតិរបស់ប្រធានចង់បង្ហាញថា ការធ្វើអំណោយ ឬការដាក់ទានរបស់ព្រះវេស្សន្តរ ជាទង្វើដែលមានហេតុផលសមស្រប និងត្រឹមត្រូវ។

ជាក់ស្តែងនៅក្នុងរឿងមហាវេស្សន្តរជាតកបានរំលេចឲ្យ​ឃើ​ញពីការ​ធ្វើ​ទាន​របស់​ព្រះវេស្សន្ត​រ ដែលទ្រង់​បាន​បរិច្ចាកនូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន​ដល់​មនុស្ស​ផង​ទាំងពួង​ដែល
ត្រូវ​ការជំនួយពីទ្រង់​។ ​តួយ៉ាងទ្រង់បានបរិច្ចាក​នូវ​គ្រឿងប្រ​ដាប់​សម្រាប់​កុមា​រកាល​ពី​ទ្រង់​មានព្រះជ​​ន្ម ៥ឆ្នាំមកម៉្លេះហើយនៅ​ព្រះជ​ន្ម ៨ឆ្នាំ​ទ្រង់​បាន​ប្រកាស​ថា​ ទ្រង់​នឹង​ធ្វើអង្គ​​បរិច្ចាគបើនរណាត្រូវទ្រង់នឹងដាក់ទានឲ្យភ្លាម​ មិនតែប៉ុណ្ណោះ​ ព្រះ​វេស្សន្តរ​ក៏បាន​បរិច្ចាក​ទ្រព្យ​ធនជាច្រើនដល់ប្រជាជន​ផង​ដែរ។​ ទ្រង់បានផ្តល់​នូវ​អ្វីៗ​ដែល​មនុស្ស​ផងទាំងពួងត្រូវការ​នឹងបានជួយរំលែក​ទុក្ខដល់​មនុស្ស​ទាំងឡាយបានមួយគ្រាមួយគ្រាផងដែរ​។​ តួយ៉ាងព្រះអង្គបានប្រទាន​ដំរី​មង្គល​ ដល់ប្រជាជននៅដែនក្លិង្គារាស្ត្រ​ ដែលបានជួយពួកគេក្នុងការសុំទឹកភ្លៀង​។​ នេះជាសកម្មភាពមួយដែលទ្រង់បានជួយប្រជាជន​ ជាពិសេសកសិករឲ្យរួចផុតពីទុក្ខវេទនា​។​ ក្នុងការបំពេញបានបារមីពេញទីក្នុងការត្រាស់​ដឹងជាព្រះសាម្មាសម្ពុទ្ធទ្រង់ធ្វើបញ្ហាមហាបរិច្ចាគ រួមមានធនបរិច្ចាគ​ គឺ​ ការធ្វើទានដោយទ្រព្យធន​ អង្គបរិច្ចាគគឺការឲ្យទានខ្លួនព្រះអង្គ បុត្របរិច្ចាគ​គឺការបរិច្ចាគនូវកូនរបស់ទ្រង់​ ភរិយាបរិច្ចាគ​ជា​ ការបរិច្ចាគប្រពន្ធរបស់ទ្រង់​ជីវិតបរិច្ចាគ គឺការ​បរិច្ចាគ​ ជីវិតរបស់ទ្រង់​។​ ទាំងនេះជា​ទង្វើ​ដែលទ្រង់បាន​ ធ្វើដោយមិនស្តាយអ្វីឡើយ គឺដើម្បីបាន​ត្រាស់ជាព្រះសម្មាសម្ពុទ្ធ​ ដែលអាចដឹកនាំសត្វឲ្យ​ឆ្លង​ជាតិជរាព្យាធិ​ មរណៈ ​ទៅត្រើយព្រះនិព្វាន។

ដូចនេះ ​ការធ្វើទានរបស់ព្រះវេស្សន្តរ ទាំងប៉ុន្មានគឺជាទង្វើដែលល្អ​ និងត្រឹមត្រូវ​ ព្រោះទ្រង់ធ្វើទាននេះគឺដើម្បីជួយ​សត្វលោក។ផ្ទុយទៅវិញ​ យើងឃើញថាការធ្វើទានរបស់ព្រះវេស្សន្តរ​វាជា​ការត្រឹមត្រូវ​ម៉្យាង​ហើយ​ តែវាក៏មានគុណវិបត្តិដ៏ច្រើន​ផងដែរ​។​ តាមរយៈការធ្វើទានរបស់ព្រះវេស្សន្តរនេះ​ វាមានលក្ខណៈលើសលុបពេកហើយ​ ដែលចំណុចភាគច្រើន​ គឺមិនអាចទទួលយកបាន​។​ ដូចជាការបរិច្ចាគ​ ទ្រព្យធនដែលព្រះអង្គធ្វើជារៀងរាល់ថ្ងៃនោះវានឹងធ្វើឲ្យមនុស្សខ្ជិលចាំតែ​យកទានបរិច្ចាគមិនគិតគូររកស៊ីធ្វើការអ្វីឡើយ។​ នេះជាការដែលទ្រង់ចង់ជួយមនុស្ស​ តែបែរជាធ្វើបាបមនុស្សទៅវិញ​ ម៉្យាងទៀតការបរិច្ចាគបុត្រ និងភរិយារបស់ខ្លួននេះបាន​ន័យថាទ្រង់ធ្វើបាបប្រពន្ធនិងកូន​ ទ្រង់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខរបស់អ្នកដទៃនោះទេ​ គឺឲ្យតែខ្លួនឯងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ​ ទោះបីម្ដាយព្រាត់កូនប្រពន្ធព្រាត់ប្ដី​ ក៏ព្រះអង្គហ៊ានធ្វើដែរ។​នេះបង្ហាញថា​ ការធ្វើទានរបស់ទ្រង់​ គឺមានលក្ខណៈ​អាត្មានិយម​ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។​ នេះហើយជាគុណវិបត្តិនៃការធ្វើទានហួសហេតុ​។​ ម្យ៉ាងទៀត​ ការដាក់ទានដំរីបច្ច័យនាគ​ គេន្ទ្រទៅក្លិលឹង្គរាស្ត្រ​ ជាបុព្វហេតុនាំស្រុក​ កើតទុក្យអ្នកស្រកក្ដៅក្រហាយ​ ខឹងពុះកញ្ជ្រោល រហូតបំបរបង់ព្រះអង្គចេញពីនគរ។​ ដូចនេះការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើពុំសមហេតុផលទេ ​ព្រោះការដាក់ទាននេះនាំមកនូវបញ្ហា​ ដល់រាស្រ្ដ ហើយប្រពន្ធ​ កូនត្រូវវេទនា។​

ជារួមមក យើងអាចសំយោគបានថា​ ទោះបីព្រះវេរស្សន្តរ​បានបរិច្ចាគទានធ្វើឲ្យមានគុណវិបត្តិមួយចំនួនក៏ពិតមែន​ ប៉ុន្តែព្រះអង្គធ្វើនេះ ពុំមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ។ទ្រង់ធ្វើនេះ​ ដើម្បីប្រយោជន៍រួមសុខចិត្តលះបង់អ្វីៗគ្រប់បែបយ៉ាង​ ដ៏ធំធេងដែលខ្លួនមានតែប្តូរមកវិញនូវយាននាំចម្លងសត្វលោកឲ្យឆ្លងដល់ស្ពានព្រះនិព្វាន​។​ ដូចនេះការបរិច្ចាគទានរបស់ព្រះអង្គជាអំពើ​ឆ្លងតាមការបំភ្លឺពិភាក្សាខាងលើយើងអាច​ត្រឹមត្រូវ​យ៉ាង​ពិត​ប្រាកដ​។មើលឃើញថាព្រះវេស្សន្តរ​ ជាអ្នកធ្វើទាន​ ដែលមនុស្សធម្មតាមិនអាចធ្វើបាន។​ មិនតែប៉ុណ្ណោះ ព្រះអង្គបានលះបង់ប្រយោជន៍ខ្លួន ដើម្បីជួយដឹកនាំសត្វលោកទាំងឡាយឲ្យឆ្លង​សាសនាជាសាសនារបស់ខ្លួននោះ យើងគប្បីចេះធ្វើទានផុត​ទុក្ខ។

​ ដូចនេះ​ ក្នុងនាមយើងជាពលរដ្ឋខ្មែរ​ ដែលមានព្រះពុទ្ធសាសនាជាសាសនាជាតិរបស់ខ្លួន​ យើងគ​ប្បី​​ត្រូវចេះ​ធ្វើទាន​ និងចេះជួយគ្នា​ នៅពេល​ដែលអ្នកដ៏ទៃជួបការលំបាកឬទុកសោក​ផ្សេងៗ​។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1