Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានមតិមួយបានពោលឡើងថា “ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍” តើអ្នកយល់យ៉ាងណា ? ចូរពន្យល់។

2 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិមួយបានពោលឡើងថា “ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍” តើអ្នកយល់យ៉ាងណា ? ចូរពន្យល់ ។

សេចក្តីអត្ថាធិប្បាយ

វណ្ណកម្មនៃស្នាដៃអក្សរសិល្ប៍ទំនើបបែបតថនិយមរិះគន់ជឿនលឿនវាគឺជាបណ្ដុំនៃពុទ្ធិថ្មី ដែលកើតឡើងដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ចំណែកអត្ថបទអក្សរសិល្ប៍រឿងភូមិតិរច្ឆានរបស់អ្នកឱពន្ធ ឌឹក គៀម និង ឌឿក អំ លោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមដែលកើតឡើងដោយការតស៊ូ។ អាស្រ័យហេតុនេះហើយទើបមានមតិមួយបានលើកឡើងថា ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។

តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេច?

ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្តារកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀតគេចាំបាច់ត្រូវយល់ជាមុនសិននូវន័យនៃពាក្យ អភិវឌ្ឍន៍។ ពាក្យ អភិវឌ្ឍ មាន ន័យថាលូតលាស់ រីកចំរើនជឿនលឿនទៅមុខ។ ដូចនេះប្រធានខាងលើមានន័យថាការតស៊ូគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍ លោក កេង វណ្ណសាក់ បានអោយនិយមន័យអក្សរសិល្ប៍គឺជាវិទ្យាសាស្ត្រស្យ​ង់ ដែលបានលើកយកបញ្ហានៅក្នុងសង្គមមកចោទ និងដោះស្រាយ ត្រង់នេះវាមានន័យថា នៅក្នុងសង្គមវាពោរពេញទៅដោយបញ្ហាចំរូងចំរាស់ ស្មុគស្មាញរាប់ម៉ឺនសែនជំពូក។ មនុស្សខ្លះប្រកបទៅដោយឧត្តមគតិជាតិនិយម
និងហ៊ានចេញមុខចំពោះសត្រូវ ដើម្បីឯករាជ្យភាព ឥស្សរភាពនៃពូជសាសន៍ ព្រមទាំងការអភិវឌ្ឍន៍សង្គមទាំងមូល។ យ៉ាងណាមិញ បើយើងពិនិត្យមើលប្រវត្តិសាស្ត្រនាសម័យនគរភ្នំ បានបង្ហាញអោយយើងឃើញថាប្រទេសជាតិស្តិតនៅក្រោមការឈ្លានពាន គំរាមកំហែងពីសត្រូវ ដែលជាហេតុធ្វើអោយព្រះនាង លីវ យី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋាន ដោយព្រះនាងបានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវលើការពារទឹកជី រំដោះប្រទេសជាតិ និងធ្វើយ៉ាងណាអោយពូជសាសន៍របស់ខ្មែរបាននៅគង់វង្ស។ មិនតែប៉ុណ្ណោះ បើយើងពិនិត្យទៅក្នុងអត្ថបទ ប្រវត្តិសាស្ត្រនាសម័យ ចេនឡា បានបង្ហាញអោយ យើងឃើញថាព្រះនាងជ័យរាជទេវី ជាវីរក្សត្រី ដែលមានគំនិតជាតិនិយម បានដឹកនាំប្រទេសជាតិអោយឈានទៅរកការរីកចំរើន ដោយព្រះនាងបានកសាងទីក្រុងសម្ភពបុរៈ ព្រមទាំងកសាងប្រាសាទុកអោយកូនចៅជំនាន់ក្រោយបានទាញយកប្រយោជន៍តាមរយ:វិស័យ
ទេសចរណ៍ ដែលបានផ្តល់ទុនថវិការចំណូលអោយជាតិមាតុភូមិ។ ក្នុងករណីមួយទៀត បើយើងពិនិត្យក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ ​ក្នុងព្រឹត្តិការណ៍ឆ្នាំ ១១៧៧ ប្រទេសជាតិបានធ្លាក់នៅក្រោមការត្រួត
ត្រារបស់ពូកចម្ប៉ា ដែលជាហេតុធ្វើអោយព្រះបាទជ័យវរ្ម័នទី ៧ សំរេចចិត្តយកការតស៊ូជាមូលដ្ឋាន ដោយយាងចូលព្រៃបង្កើតចលនាតស៊ូបណ្តេញចម្បា៉ឈ្លានពាន ចេញពីទឹកដីបានជោគជ័យនៅឆ្នាំ១១៨១ ដោយដឹកនាំប្រទេសឈានទៅរកការរីកចំរើនលើគ្រប់វិស័យដូចជា ផ្នែកស្ថាបត្យកម្ម សំណង់ប្រាសាទ ត្រូវបានស្ថាបនាឡើងភស្តុតាងមកដល់បច្ចុប្បន្ននេះ ចំពោះវិស័យសុខាភិបាល សង្គមកិច្ច
ព្រះអង្គបានបង្កើតមន្ទីពេទ្យចំនួន ១០២ សាលាសំណាក ចំនួន១២១ រាយពាសពេញផ្ទៃប្រទេស សំរាប់បំរើអោយផលប្រយោជន៍រាស្រ្តទូទៅ សំរាប់ចូលទៅស្នាក់អាស្រ័យ និងពិនិត្យព្យាបាលជំងឺ តាមលទ្ធភាព ។ចំពោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានសង្គ្រាមសាសនា បានកើតឡើងរវាង ពុទ្ធសាសនា និងព្រហ្មណ៍សាសនា ដែលបានជាសង្គ្រាមបង្ហូរឈាមរវាងគ្នានឹងគ្នាអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយ ខណៈនោះព្រះនាង ឥន្ទ្រ ទេវី បានយកការតស៊ូដោយសន្តិវិធីធ្វើជាមូលដ្ឋានតាមរយៈការអប់រំស្វាមីនិងនាម៉ឺនសព្វមុខមន្ត្រីអោយមានជំនឿលើពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាពហើយព្រះនាងបានចូលរួមចំណែកកសាងមជ្ឈមណ្ឌលមួយឡើងដោយប្រមូលយក ក្មេងកំព្រាទៅចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងត្រង់ចំនុចនេះវាគឺជាសក្ខីភាពមួយ ដែលឈរលើមូលដ្ឋាន ជាគ្រឹះវាឃើញថាការតស៊ូ ដែលឈរលើមូលដ្ឋានគ្រឹះវាពិតជាធ្វើអោយសង្គមមានការរីកចំរើន ប្រកបដោយស្ថេរភាព ម្យ៉ាងទៀត បើយើងពិនិត្យក្នុងសង្គមខ្មែរចុងស.វទី១៩ ដើម ស.វ ទី២០ ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ដែលជាហេតុធ្វើអោយព្រះបាទនរោត្តមសីហនុកាន់យកគោលការណ៍ ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូបណ្តេញពួកអាណានិគមបារាំងឈ្លានពាន ដោយអនុវត្តន៍នយោបាយពីរគឺ នយោបាយក្នុងប្រទេស បង្កើតកងជីវពលនារីក្លាហានមានចំនួន៨ម៉ឺននាក់ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកអាណានិគមបារាំង ឯនយោបាយក្រៅប្រទេសទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក ដែលជាហេតុធ្វើអោយបារាំងយល់ព្រមប្រគល់ឯករាជ្យពេញេលញ យក អោយខ្មែរ នៅថ្ងៃ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយព្រះអង្គដឹកនាំប្រទេសជាតិឈាន ទៅរកការរីកចំរើន លើគ្រប់វិស័យដូចជា វិស័យសុខាភិបាល សិក្សាធិការជាតិ ទ្រង់បានកសាងមន្ទីពេទ្យ សាលារៀនចាប់ពីទីក្រុងដល់ទីជនបទសំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្ត្រ វិស័យគមនាគមន៍មានការ ​ កសាងផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេសជប៉ុន។

សរុបសេចក្តីអោយខ្លឹមកវិញយើងឃើញថាមនុស្សដែលមានការតស៊ូជាមូលដ្ឋាន នោះនៅពេលអនាគតអ្នកនោះនឹងមានការអភិវឌ្ឍន៍ពីអ្វីមួយទៅជាឋានៈ ឬចំណេះដឹងខ្ពស់ជាងនេះ និងមានកិត្តិយសឧត្តុង្គឧត្តម មានញាតិរាប់រកច្រើន។

ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបទៅដោយ នេះអំនាងបញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពិតជាមានលក្ខណៈត្រឹមត្រូវប្រកបទៅដោយតំលៃ។ ដូចនេះ ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំនឹងខិតខំតស៊ូរៀនសូត្រ ស្រាវជ្រាវអោយអស់ពីសមត្ថភាព ដើម្បីជាគ្រឹះដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេស និង សង្គមជាតិ អោយមានការរីកចំរើន។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1