Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មានមតិខ្លះយល់ថា «នំមិនធំជាងនាឡិ ហួសសម័យហើយក្នុងសង្គមបច្ចុប្បន្ន» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ មានមតិខ្លះយល់ថា «នំមិនធំជាងនាឡិ ហួសសម័យហើយក្នុងសង្គមបច្ចុប្បន្ន» ។ តើមតិនេះត្រឹមត្រូវដែរឬទេ ? ពិភាក្សាដោយលើកអំណះអំណាងបញ្ជាក់ ។

សេចក្តីអធិប្បាយ

មនុស្សជាច្រើននៅក្នុងបណ្តាប្រទេសយើងនេះម្នាក់ៗតែងតែចង់រស់នៅបែបជីវិតមានសិទ្ធិសេរីភាពក្នុងការរស់នៅក៏ដូចជាសិទ្ធិដើរហើរទៅណាមកណាដោយមិនចាំបាច់មានការគំរាមកំហែងឬងកការគាបសង្កត់ពីអ្នកឡើយ ។ ជាពិសេសនោះគឺសិទ្ធិក្នុងការជ្រើសរើសគូស្រករបស់ខ្លួនដោយពេញចិត្ត មិនមានការបង្ខិតបង្ខំឲ្យជ្រើសរើសតាមរយៈឪពុកម្តាយឬបងប្អូននោះទេ ។ ដោយសារតែមើលឃើញបែបនេះហើយទើបមានទស្សនៈមួយលើកឡើងថា « នំមិនធំជាងនាឡិ ហួសម័យហើយនៅក្នុងសង្គមបច្ចុប្បន្ន » ។

តើការយល់ឃើញរបស់ទស្សនៈខាងលើនេះត្រឹមត្រូវដែរឬទេ ?

ដើម្បីជាជំនួយក្នុងការនោះស្រាយប្រធានឲ្យកាន់តែមានន័យច្បាស់លាស់និងស៊ីជម្រៅយើងគប្បីយល់នូវពាក្យមួយចំនួនសិន ។ ពាក្យមួយយល់ន័យរួមមាន « ហួសសម័យ » មានន័យថាគឺអ្វីៗដែកជឿនលឿនឬហួសសម័យកាលទៅហើយឬលេងមានអ្នកប្រើប្រាស់ ។ រីឯពាក្យ « នាឡិ » គឺជាគ្រឿងសំរាប់រង្វាស់រង្វាល់ ។តាមន័យប្រធានមានន័យថា ការយល់ឃើញនិងឲ្យកន្លែងលើទស្សនៈនំមិនធំជាងនាឡិនៅក្នុងសង្គមបច្ចុប្បននេះគឺគ្មានភាពជឿនលឿននិងគ្មានការនិយមឡើយ ។

ជាការពិតណាស់ការរស់នៅក្នុងសង្គមសព្វថ្ងៃ​មិនថានរណាម្នាក់នោះទេពួកគេគឺចង់បានការរសនៅបែបសេរីភាពគ្មានការគាបសង្កត់ផ្លូវចិត្តពីអ្នកណានោះទេហើយការយល់ឃើញបែបនំមិនធំជាងនាឡិនោះគឺពីតជាគ្មានការអភិវឌ្ឍនិងរីកចម្រើនឡើយ ។ មនុស្សដែលយល់ឃើញបែបនេះគឺពិតជាគ្មានការអភិវឌ្ឍនិងរីកចម្រើនឡើយ ។ មនុស្សដែលយល់ឃើញបែបនេះគឺជាមនុស្សដែលមានកំរិតទុទ្ទិដ្ឋិនិយមលើសលុប ដែលអាចបង្កឲ្យមានភាពចម្រុងចម្រាសនៅក្នុងគ្រួសារធ្វើឲ្យស្ថានភាពក្នុងគ្រួសាររស់នៅគ្មានសុភមង្គលដោយសារតែមិនផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការសំរេចចិត្តធ្វើអ្វីមួយលើពួកគេចង់ធ្វើ ។​បើសិនជានៅក្នុងគ្រួសារ ប្រសិនបើឪពុកម្តាយឬអាណាព្យាបាលពួកគាត់បានប្រើអំណាចរបស់គាត់ឲ្យកើតមានការគាបសង្កត់ទៅលើមនុស្សក្នុងគ្រួសារឬកុណៗរបស់ពួកគាត់ក្នុងការសំរេចចិត្តធ្វើអ្វីមួយនោះហើយគឺប្រាកដជាមានផលប៉ះពាល់ផ្លូវចិត្តពួកគេមិនខាន ហើយក៏អាចបណ្តាលឲ្យកើតទៅជាទំនាស់នៅក្នុងគ្រួសារឬវិបត្តិផ្សេងៗមួយចំនួនជួនកាលពួកគេក៏អាចមានគគំនិតគិតខ្លីធ្វើអត្តិឃាតជាដើម ។ មួយវិញទៀតនៅក្នុងសម័យបច្ចុប្បន្នគឺត្រូវការផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ពិតសេសនោះគឹយុវជន ។ យុវជនគ្រប់រូបមានសិទ្ធិក្នុងការជ្រើសរើសគូស្រកររបស់ពួកគេពួកគេមិនចង់ឲ្យមានអ្នកណាមកធ្វើការជ្រើសរើសគូស្រករឲ្យពួកគេឡើយទាំងនេះគឺជាកាតព្វកិច្ចផ្ទាល់ខ្លូនរបស់ពួកគេ ។ បើសិនជានរណាម្នាក់បិទសិទ្ធិសេរីភាពហើយនោះពួកគេនិងអាចបញ្ចេញមតិឬយោបល់ដែលខ្លួនគេមានបានឡើយ ។​ពួកគេមានសិទ្ធិក្នុងការសម្រេចចិត្តធ្វើអ្វីមួយក៏ដូចជាសំរេចចិត្តក្នុងការសិក្សារបស់ពួកគេដែរថាច្នៃអនាគតពួកគេចង់បបានអ្វីនៅក្នុងជីវីតរបស់ពួកគេហើយពួកគេអាចស្វែងរកសុភមង្គលនៅថ្ងៃអនាគតបានទៅការជ្រើសរើសដីសមស្របមួយនៅក្នុងជិវីត ។ នៅក្នុងសង្គមបច្ចុប្បន្ន ឪពុកម្តាយឬអាណាព្យាបាលគឺបានផ្តល់សិទ្ធិសេរីភាពដល់កូនចៅដែលពួកគាត់ទាំងការងារឬក្នុងការជ្រើសរើសផ្សេងៗទៀតសូម្បីតែច្បាប់ក៏បានបែងចែកពីសិទ្ធិរៀបអាពាហ៍ពិពាហ៍ផងដែរ ហើយទំនៀមទម្លាប់ប្រពៃណីខ្មែរក៏មានការបន្ធូបន្ថយច្រើនដែរញឺដោយសារប្រទេសយើងសព្វថ្ងៃកំពុងតែរងនូវឥទ្ធិពលពីពួកបរទេសមានទាំងការហូបចុកការស្លៀកពាក់ការច្រៀងរាំផ្សេងៗ ។ បើយើងនិយាយនៅក្នុងសាសនាវិញគឺបានកាត់បន្ថយមិនឲ្យមាតាបិតាឬអាណាព្យាបាលប្រើអំណាចផ្តាច់ការ បង្ខិតបង្ខំកូនចៅឡើយ ៕ សំរាប់សង្គមទាំងមូលវិញក៏បានផ្តល់សិទ្ធិដល់យុវជនគ្រប់រូបក្នុងការស្វែងរកឱកាសការងារឬបទពិសោធន៍ផ្សេងៗសំរាប់ជីវិតរបស់ពួកគេ ។ ចំណែកនៅក្នុងស្នាដៃអក្សរសិល្ប៍វិញតាមរយៈការសិក្សានៅក្នុងរឿងទុំទាវវិញនោះ​ម្តាយទាវត្រូវបានបាត់បង់កូនស្រីជាទីស្រឡាញ់ដោយសារតែព្យាយាមបំបែកនាងពីទុំ ឲ្យទៅរៀបការជាមួយនិងម៉ឺនងួន គាត់បានប្រើអំណាចរបស់គាត់ឲ្យកូនជ្រើសរើសគូស្រកទៅតាមចិត្តរបស់គាត់ដោយមិនបានខ្វល់ពីចិត្តកូនយ៉ាងណាឡើយ​ ។ បើក្នុងរៀងផ្កាស្រពោនវិញនោះយើងឃើញថាយាយនួនចាម្តាយត្រូវព្រាត់នាងវិធាវី គឺដោយសារតែការបង្ខិតបង្ខំឲ្យកូនស្រីរបស់គាត់រៀបការជាមួយចែណៃស៊ត ដោយអោយនាងព្រាត់ប្រាស់ពីប៊ុនធឿន សង្សាជាទីស្រឡាញ់ដែលគាត់បានធ្លាប់បានរៀបចំទុកដាក់ឲ្យពីមុន តែដោយសារតែគ្រួសារប៊ុនធឿនបានធ្លាក់ខ្លួនក្រយាយនួនក៏បានលើកនាងវិធាវីទៅឲ្យណៃស៊ត វិញតើលទ្ធិផលចុងក្រោយគឺពួកគាត់បានបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនវិញ ទាំងនេះហើយគឺជាការលោភលន់និងការប្រើអំណាចរបស់គាត់ក្នុងការគ្រប់គ្រងទុកដាក់កូនចៅ ។

សរុបសេចក្តីមកទស្សនៈនំមិនធំជាងនាឡិពិតជាមានលក្ខណៈហួសការនិយមនៅក្នុងសង្គមបច្ចុប្បន្នមែន ។ តើពិតតដូចនេះឬ ?

ផ្ទុយមកវិញទស្សនៈនំមិនធំជាងនាឡិគឺមិនទាន់ហួសសម័យនៅឡើយទេ ។ យុវជនមួយចំនួនគឺគាត់តែងតែធ្វើតាមឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេដែរព្រោះតែមានការនិយមក្នុងការប្រើប្រាស់សព្វថ្ងៃដោយមានតួនាទីក្នុងការគ្រប់គ្រងកូនចៅរបស់គាត់ ។ យើងឃើញថាយុវជនគឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ចឹងហើយដើម្បីឲ្យគាត់ក្លាយខ្លួនទៅជាបុគ្គលល្អនោះអ្នកគាត់តែងតែព្យាយាមគ្រប់គ្រងពាក្យទូន្មានប្រៀនប្រដៅរបស់មាតាបិតារបស់ពួកគាត់ ។ ពិតជាត្រឹមត្រូវណាស់មាតាបិតាគ្រប់រូបមានសិទ្ធិក្នុងការជ្រើសរើសគូស្រករឲ្យកូនចៅ ព្រោះពួកគាត់និងស្វែងរកអ្នកណាម្នាក់ដែលល្អសាកសមសម្រាប់សងគ្រួសារឲ្យមានសុភមង្គលទៅថ្ងៃអនាគត ពួកគាត់​មិនចង់ឃើញកូនជ្រើសរើសគូស្រករខុសឡើយ ដោយសារតែទឹកចិត្តអាណិតស្រឡាញ់ ចង់ឲ្យកូនរស់នៅប្រកបដោយសុភមង្គលគ្មានការព្រាត់ប្រាស់ឬបែកបាក់គ្រួសារឡើយ ។ ការទទួលយកតាមសេចក្តីណែនាំរបស់ឪពុកម្តាយរបស់ខ្លួនពិតជាល្អណាស់ ហើយបានទទួលប្រកបដោយកិត្តិយសកេរ្តិ៍ឈ្មោះសាកសមជាមួយកូនកត្តញ្ញូធម៌ចំពោះមាតាបិតាអ្នកមានគុណរស់នៅប្រកបដោយសុភមង្គលគ្មានការខ្វែងគំនិតគ្នាឬរងការគាបសង្កើតផ្លូវចិត្តពីនរណាម្នាក់ឡើយនិងគួរជាគំរូឲ្យកូនចៅជំនាន់ក្រោយយកតម្រាប់ពួកគាត់ដោយសារតែពួកគាត់ជាមនុស្សវ័យចាស់មានបទពិសោធន៍ច្រើននៅក្នុងជីវីត អាចជាទីប្រឹក្សាដ៏ល្អ សំរាប់កូនចៅរបស់គាត់ហើយក៏អាចពង្រឹងវិន័យនៅក្នុងគ្រួសារប្រកបដោយកិត្តិយសនិងសីលធម៌ថែមទៀតផង ។ ឧទាហរណ៍ដូចនៅក្នុងសង្គមបច្ចុប្បន្នយើងសង្កេតឃលញថាមានបុគ្គលឬយុវជននារីមួយចំនួនពួកគាត់ទទូលបានដំបូន្មានពីឪពុកម្តាយល្អៗនាំឲ្យមានអនាគតល្អតើជៀសវាងទទួលដំបូន្មានដែលមានផលអាក្រក់ពីពួកគាត់ ។ នៅក្នុងស្ថាដៃអក្សរសិល្ប៍ក្នុងរឿងកុលាបប៉ៃលិនលោកហ្លួងរតនសម្ប្តតិបានរើសចៅចិត្រធញវើជាគូអនាគតរបស់នាងឃុននារីដោយសាកលសមព្រោះគាត់ចង់ឃើញនាងរស់នៅមានសុភមង្គលមានកិត្តិយសថ្លៃថ្នូរ គ្មានម្តាយឪពុកចង់ឲ្យកូនជ្រើសរើសគូស្រករខុសនោះទេព្រោះនិយាយបានថាពួកគាត់គឹជាទីប្រឹក្សាដ៏ល្អបំផុតសំរាប់កូនៗ ។

សរុបសេចក្តីមកទស្សនៈនំមិនធំជាងនាឡិពិតជាមិនទាន់ហួសសម័យការនិយាយប្រើប្រាស់នោះទេ ។

ជារូមមតិទីមួយត្រឹមត្រូវម្យ៉ាងព្រោះទស្សនៈនំមិនធំជាងនាឡិមានលក្ខណៈអភិរក្សជ្រុលហួសមឲបានបង្កឲ្យមានផលអាក្រក់ជាច្រើនមិនស្របតាមលទ្ធិប្រជាធិបតេយ្យដែរ ។ រីឯមតិទីពីរក៏មានលក្ខណៈសមហេតុផលម្យ៉ាងដែរពីព្រោះទស្សនៈនេះបានជួយពង្រឹងប្រពៃណីទំនៀមទម្លាប់ខ្មែរយើងជាពិសេសជៀសវៀងការទទួលយកវប្បធម៌ពីជនបរទេសបានជួយរក្សាការពារលើធម៌នៅក្នុងគ្រួសារ ឈានទៅដល់ការបង្ហាញពីលក្ខណៈជាតិពិសេសមួយដែរ ។

ឆ្លងតាមការបកស្រាយប្រធានដែលបានលើកឡើងខាងលើបានបង្ហាញពីលក្ខណៈត្រឹមត្រូវដែរព្រោះបានបង្ហាញឲ្យឃើញពីតម្លៃនៃទស្សនៈបុរាណខ្មែរយើងសម្រាប់ឲ្យកូនចៅជំនានក្រោយយកមកសិក្សាពិចារណានិងអនុវត្តក្នុងជីវភាពរស់នៅជាក់ស្តែងដើម្បីទទួលបានជោគជ័យ ។ដូចនេះក្នុងនាមយើងជាកូនខ្មែរយើងត្រូវធ្វើការពិចារណាអ្វីដែលខុសឬត្រូវហើយត្រូវតែចេះប្រើសិទ្ធិសេរីភាពដើម្បីបញ្ចេញមតិល្អៗដើម្បីសាងជាប្រយោជន៍ជូនជាតិមាតុភូមិ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1