Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានពុំនោលមួយបានលើកឡើងថា «អក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីជីវីតមនុស្សលោក» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ មានពុំនោលមួយបានលើកឡើងថា «អក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីជីវីតមនុស្សលោក» ។ ចូរពន្យល់គំនិតខាងលើនេះដោយយកឧទាហរណ៍មកបញ្ជាក់ឲ្យបានក្បោះក្បាយ ។

សេចក្តីអធិប្បាយ

ការសិក្សាស្នាដៃអក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការផ្តល់នៅមុខងារសំខាន់ៗដលើសង្គមមនុស្សដូចជា មុខងារពុទ្ធិមុខងារអប់រំនិងមុខងារសិល្ប៍វិទ្យាតាមប្រភេទ និងចលនានៃអក្សរសិល្ប៍ខ្មែរព្រាហ្មនិយម ពុទ្ធិនិយម ខេមរនិយមជាដើម ។ ក្នុងនោះដែរចលនាអក្សរសិល្ប៍ខេមរៈនិយមក៏មានតួនាទីអប់រំដល់មហាជននគ្រប់ស្រទាប់វណ្ណៈដើម្បីស្វែងយល់បញ្ហាជាក់ស្តែងដែលបានកើតឡងនៅក្នុងសង្គម ។ ដោយបានមើលឃើញពីខ្លឹមសារសំខាន់របស់អក្សរសិល្ប៍ខេមរនិយមបែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា « តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង » ។

តើតម្លៃស្នាដៃអក្សរសិល្ប៍ខេមនិយម ឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងយ៉ាងដូចម្តេច ?

ដើម្បីបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយយើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។​អក្សរសិល្ប៍ខេមរនិយម គឺជារឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលយកសង្គមអារម្មណ៍មកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមជាតិ ក្នុងគោលបំណងណែនាំអនុជន ខេមរជនឲ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាងអំពើអាក្រក់ ។ តថភាពជាក់ស្តែង សំដៅលើរឿងពិតប្រាកដប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធ ។ ដូចនេះរឿងបែបមនុស្សលោកិយ ជារឿងរាល់របស់ជាតិខ្មែរដែលសង្គមអារម្មណ៍បានលើកមកចោទនិងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមក្នុងគោលបំណងណែនាំ អនុជន ខេមរជនឲ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាអំពើអាក្រក់រឿងប្រកដុំប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធឆលុះបញ្ចាំងសង្គមគ្រប់សម័យកាលពិតមែន ។

ជាការពិតណាស់អក្សរសិល្ប៍ខេមរនិយមជាអក្សរសិល្ប៍ដែលអ្នកនិពន្ធចេះលើកយកតថភាពសង្គ​មខ្មែរពិតៗដូចជា ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ សិល្បះ ការសិក្សាអប់រំ ឬផ្នត់គំនិតនៃជនជាតិខ្មែរមកធ្វើការឆ្លុះបញ្ចាំងតាមរយៈសិល្ប៍វិធីរបស់ខ្លួន ។ ជាក់ស្តែងរឿងក្នុងរឿងទុំទាវវិញ ភិក្ខុសោមក៏បានបង្ហាញពីផ្នត់គំនិតប្រជាជនខ្មែរប្រកាន់ភ្ជាប់តាំងពីដើមរៀងមកនៅបញ្ហាជំនឿ ក្នុងនោះមានជំនឿទៅលើការទស្សន៍ទាយ កម្មផល និងសាសនា មន្តអាគម ។ យ៉ាងណាមិញទុំមិននិងសឹកដើម្បីទៅរកនាងទាវ លោកគ្រូឧបជ្ឈាយ៍បានធ្វើការទស្សន៍ទាយទៅឃើញថានិងត្រូវស្លាប់បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខនឹងត្រូវមានបុណ្យស័ក្តធំ « អាញវាយលេខលុបគ្រប់ឃើងហោរាលេខឆ្លើយឡើងថាកុំពារ កុំពុះទំលុះក្រែងវេទនា ឃើញថានេនពេជ្រគេចគ្រាន់បើ » ។ នេនពេជ្រសឹកចុះខែបុស្សបាន ទុំអែងឈប់ទើបប្រសើរចាំដល់វិសាខសិនសឹមដើរ សឹកហើយត្រូវបានលើកជាធំ ។ ដោយសារតែទុំមិនស្តាប់តាមទំនាយគ្រូបែបនេះហើយ ទើបត្រូវបាត់បង់ជីវីតនៅទីបំផុតនោះ ។ ស្របជាមួយនឹងរឿងដដែលបេះក៏បានបង្ហាញឲ្យឃើញពីវិស័យជំនឿមួយទៀត ដែលគេជឿលើកម្មផល ។ ដូចករណីទុំក្រោយពីគ្រូមិនឲ្យសឹករួចមកខ្លួនក៏មានការឈឺចាប់ជាខ្លាំងដោយសារតែនឹកទាវខ្លាំងពេក រួចក៏សម្រេចចិត្តសឹកតែម្នាក់ងហើយបានចោទប្រកាន់តែស្នេហាខ្លួនគឺកើតចេញពីកម្មទៅវិញ ៖ មិនស្តាយផ្នូសប្រាណបានប៉ុនសក់ កម្មនាំកញ្ចក់ឲ្យងងឹត មោហ៍បាំងឆ្នាំងគ្រប់ក្រសិបរឹត គ្មានគតិគ្មានគួរលោកគ្រូខ្ញាល់ » ។ ជាងនេះទៅទៀត នៅសម័យលង្វែកទោះបីជាមានការគោរពបូជាពុទ្ធសាសនាក៏មែនពិតតែសាសនាព្រាម្មនៅតែមានឥទ្ធិពលដដែល ។ ដូចជាទុំចេះប្រើមន្តអាគមក្នុងសូត្រផ្តុំសេកប្រឹងម្សៅ ក្រោយពីទទួលគ្រឿងបរិក្ខារពីនាងទាវតាមរយៈនាងនោ ដែលយកមកប្រគេននោះ ។ ជាក់ស្តែងដោយនាងទាវមានទឹកចិត្តស្រឡាញ់ទុំផងក្រោយពីនាងបួងសួងរួចមកនាងក៏យកផាហ៊ុមដន្លាប់ ម្លូស្លាបារី ឲ្យនាងនោយកទៅប្រគេនទុំ ព្រោះនាងកំពុងចូលម្លប់ ។ នេនទុំក៏ ឈប់អង់បន្តិចសែកប្រែងម្សៅ រំលឹកដល់ទៅមន្តសារិការ សិនថោងរវឹករំលឹករក​ សិម្លិលីហៅយកមណីចន្តា ។ ទាំងសុទ្ធតែជាមន្តអាគមន្តមេស្នេហ៍ ដែលជាជំនឿមួយក្នុងឥទ្ធិពលសាសនាព្រាហ្មណ៍និយមក្នុងចំណោមជំនឿទាំងឡាយដែលខ្មែរបានប្រកាន់យករហូតមកដល់ពេលនេះ ។ ជាក់ស្តែងក្នុងដំណើររឿង កុលាបប៉ៃលិន ជាទឹកដីកម្ពុជាដ៏ល្បីល្បាញ សម្បូរត្បូងមានតម្លៃស្ងិតតនៅទិសនិរតីទីរួមខេត្តបាត់ដំបង ។ អ្នក​និពន្ធ ញ៉ុក ថែមបានលើកយកវិស័យសង្គមជាច្រើនមកបង្ហាញតាមអក្សរសិល្ប៍ នៃសិល្ប៍វិធីរបស់គាត់ក្នុងនោះយើងឃើញថាក្នុងវិស័យវប្បធម៌ដំណើររឿងកុលាបប៉ៃលិនបានប្រាប់ឲ្យយើងដឹងថា សម័យនោះមានសាលារៀន ហើយយុវជនខ្មែរបានសិក្សារៀនសូត្រដូចជាចៅចិត្រចេះបើកឡាន និងចេះជួសជុលម៉ាស៊ីន ។ ជាមួយគ្នានេះដែរគេឃើញថាប្រជាជនខ្មែរហើយកម្មករមានចិត្តស្មោះត្រង់ និងគោរពចៅហ្វាយនាយដូចជាពួកកម្មករដទៃទៀតព្រមទាំងចៅចិត្រដែលមានទឹកចិត្តស្មោះត្រង់ចំពោះ លោក ហ្លួងរតនសម្បត្តិ ។ ចំណែកវិស័យសេដ្ឋកិច្ចវិញយើងឃើញថាប៉ៃលិនជាតំបន់រ៉ែត្បូង ហើយមានថៅកែប្រកបអាជីវកម្មត្បូងដោយមានជួលកម្មកតឲ្យជីកត្បូងនៅតាមរណ្តៅច្រើនមានការជួញដូរត្បូងមានតម្លៃ ដើម្បីលក់ឬទិញវត្ថុចាំបាច់គេត្រួវធ្វើដំណើរមកផ្សារសង្កែងក្រុបបាត់ដំបងដោយធ្វើដំណើរ តាមរថយន្តកាត់ព្រៃភ្នុំតាមផ្លូវដ៏លំបាក ។ បន្ថែមពីនេះទៀតរឿងភូមិតិរច្ឆានដែលជាវណ្ណកម្មពីរនាក់ របស់លោក ឌឹក តាម និងលោក ឌឿក អ៉ុំ បានលាតត្រដាងពីបញ្ហាជីវភាពរស់នៅរបស់ប្រជាជននៅសម័យអាណានិគមនិយមបារាំងឆ្នាំ ១៨៦៣.១៩៥៣ បានកេណ្ឌប្រជារាស្រ្តខ្មែរធ្វើជាទាហាន ដើម្បីទៅជួយចម្បាំងបារាំងក្នុងលោកលើកទី១ នោះនៅ( ១៩១៤.១៩១៨ ) ។ លើកពីនេះទៅទៀត លើវិស័យជំនឿផ្សេងៗមានការជឿលើវត្ដុស័ក្តិសិទ្ធិ គឺថែរព្រះវិហារព្រះកែវមរកតដូចជាក្តោយពូប្រមូលទាហានកំណែនបានគ្រប់ចំនួនហើយទាហានទាហានទាំងនោះទៅស្នាក់នៅក្នងថែរព្រះវិហារព្រះកែវមរកត ។ ប៉ុន្តែពួកគេលែងគោរពទំនៀមទម្លាប់ខ្មែរ ខ្លះស្រែកហៅឡូឡាធ្វើឬកតាមបារាំង ខ្លះរៀនដើរលើទ្រូង ខ្លះទៀតខំហាត់និយាយបារាំង ធ្វើឲ្យទីវត្តអារាមបាត់បង់សេចក្តីស្ងប់ស្ងាត់ធ្វើឲ្យទាហានខ្លះជុះអាចម៌ ខ្លះឈឺ ពោះ ខ្លះគ្រុនញាក់ញ័រ ព្រោះទាហានទាំងនោះមិនជឿលើវត្ថុស័ក្តិសិទ្ធិ ។​បន្ថែមពីនេះដែរ ខ្មែរយើងនិយមជឿលើអ្នកតា ដូចជានារីដែលមានសង្សាលួចនិយាយនឹងអ្នកតាដងកើ « សូមលោកតាជួយមើលសង្សាកុំឲ្យបាត់មរតកនៅស្រុកបារាំង » ។

សរុបសេចក្តីមកឃើញថាតម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមបានឆ្លុះបញ្ចាំងតថភាពជាក់ស្តែងតាមរយៈវិស័យផ្សេងៗ​នៅក្នុងសង្គមយើង ដូចជាជំនឿ សាសនា ទំនៀមទម្លាប់ របបគ្រប់ប្រទេសពិតប្រាកដមែន ។

ឆ្លងតាមការបកស្រាយប្រធានពិតជាមានអត្ថន័យល្អ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរនៅសម័យទំនើបសម្រាប់ជួយបណ្តុះស្មារតីប្រជាជនខ្មែរស្វែងយល់ពីបញ្ហារបបសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ក្នុងផ្តល់ជាគតិត្រិះរិះពីចារណាពីស្ថានភាពស្រុកទេសដែលបានកើតឡើងកន្លងមក ។ ដូចនេះយើងជាយុវជនជាទំពាំងស្នងឬស្សីខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យមានប្រយោជន៍ដើម្បីជួយបម្រើប្រទេសជាតិ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1