Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានទស្សនៈមួយលើកឡើងថា “ដើម្បីអភិវឌ្ឍប្រទេសជាតិ គេតែងតែយកចិត្តទុកដាក់កែលម្អធនធានមនុស្ស“ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានទស្សនៈមួយលើកឡើងថា “ដើម្បីអភិវឌ្ឍប្រទេសជាតិ គេតែងតែយកចិត្តទុកដាក់កែលម្អធនធានមនុស្ស“ ។ ចូរពន្យល់ឲ្យបានក្បោះក្បាយ ។

សេចក្ដីអធិប្បាយ

ជាទូទៅ នៅក្នុងកាលៈទេសៈណាក៏ដោយ សង្គមជាតិនីមួយៗរមែងបង់បានមនុស្ស ដែលប្រកបដោយសោភ័ណ ព្រោះពួកគេពុំគ្រាន់ធ្វើឲ្យខ្លួនមានសេចក្តីថ្លៃថ្នូរប៉ុណ្ណោះទេ គេថែមទាំងផ្តល់វិភាគទានយ៉ាងច្រើននៅក្នុងការស្ថាបនាសង្គមជាតិ ។ ដូចនេះហើយទើបមានសម្តីមួយលើកឡើងថា “ដើម្បីអភិវឌ្ឍប្រទេសជាតិ គេតែងតែយកចិត្តទុកដាក់កែលម្ពធនធានមនុស្ស“ ។

តើសម្ដីនេះមានអត្ថន័យដូចម្តេចខ្លះ ?

មុនឈានចូលដល់ការបកស្រាយប្រធានបទខាងលើឲ្យបានក្បោះក្បាយ យើងត្រូវយល់ន័យរបស់ពាក្យ “ធនធានមនុស្ស” ជាមុនសិន ។ ធនធានមនុស្ស គឺជាមនុស្សដែលប្រកបដោយចំណេះដឹងខ្ពស់ មានចំណេះធ្វើ និងមានសីលធម៌ដ៏ល្អប្រពៃ ។ ប្រធានខាងលើបងមានសេចក្តីថាដើម្បីអភិវឌ្ឍប្រទេសជាតិ គេតែងតែយកចិត្តទុកដាក់រៀបចំកែលម្អ មនុស្សដែលមានបំណេះដឹងចំណេះធ្វើ និងអ្នកមានសីលធម៌នៅក្នុងខ្លួន ។ ជាការពិតណាស់ នៅលើពិភពលោក ប្រទេសដែលរអភិវឌ្ឍបាន ទាល់តែប្រទេសនោះសម្បូរទៅដោយធនធានមនុស្ស ដែលអាចបម្រើប្រទេសជាតិរបស់គេ ឲ្យមានការរីកចម្រើនលូតលាស់ខាងផ្នែកវិស័យសុខាភិបាល សេដ្ឋកិច្ច កសិកម្មឧស្សាហកម្ម សិប្បកម្ម រោងចក្រតូចធំជាដើម ។ ហើយការអភិវឌ្ឍនេះទៀតសោត ត្រូវផ្តើមចេញពីមនុស្សដែលប្រកបដោយចំណេះដឹងខ្ពស់ សមត្ថភាពដ៏ប៉ិនប្រសប់ ចរិយាសម្បត្តិល្អប្រសើរ ធ្វើការប្រកបដោយមនសិការ ព្រមទាំងមានជំនាញច្បាស់លាស់ខាងអ្វីមួយ ។ ជាក់ស្តែង ដូចជាប្រទេសសិង្ហបុរី ទោះបីប្រទេសនេះតូចក៏ពិតមែន តែប្រទេសនេះមានការអភិវឌ្ឍន៍ជឿនលឿនជាងប្រទេសធំដ៏ទៃទៀត ដោយសារគេមានធនធានមនុស្សសម្បូរបែប ដែលមានសមត្ថភាពអាចកសាងប្រទេសឲ្យមានការរីកចម្រើនលើផ្នែកបច្ចេកទេសខាងសំណង់អាគារ និងវិទ្យាសាស្ត្រជាដើម ។ ដោយសារការរីកចម្រើនលើគ្រប់ផ្នែកនេះហើយ ទើបធ្វើឲ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសនាគមួយក្នុងចំណោមប្រទេសនាគទាំងបួននៅអាស៊ី ។ ពិតមែនហើយប្រទេសរីកចម្រើនឬអន់ថយ អាស្រ័យលើការយល់ដឹងរបស់ប្រជាជននៅក្នុងប្រទេសនោះ ។ ប្រសិនបើមនុស្សមានការយល់ដឹងខ្ពស់ គេនឹងអាចជួយប្រទេសនោះឲ្យមាកាវឌ្ឍនភាពទៅមុន ។ តែផ្ទុយមកវិញ បើប្រទេសដែលគ្មាននធានមនុស្ស ប្រទេសនោះនឹងចុះអន់ថយឮជាមិនខាន ដោយសារខ្វះការយល់ដឹងមនុស្សនេះឯង ។ និយាយរួមមក ដើម្បីអភិវឌ្ឍប្រទេសជាតិ គេត្រូវយកចិត្តទុកដាក់កែលម្អ ធនធានមនុស្ស ជាកត្តាចម្បងព្រោះធនធានមនុស្សមានសារៈសំខាន់ នៅក្នុងការកំណត់ជោគវាសនានៃប្រទេសជាតិ ។ ផ្ទុយទៅវិញ បើសង្គមជាតិមិនយកចិត្តទុកដាក់លើធនធានមនុស្សទេប្រទេសនោះនឹងក្លាយជាប្រទេសក្រីក្រ និងអាចធ្វើឲ្យប្រទេសផ្សេងៗឈ្លានពានទឹកដីបាន ។

តាមរយៈការបកស្រាយប្រធានខាងលើ ខ្ញុំយល់ថា ប្រធាននេះពិតជាមានអត្ថន័យដ៏ល្អនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល ។ ក្នុងនាមយើងជាសិស្ស យើងត្រូវតែខិតខំសិក្សារៀនសូត្រ ឲ្យក្លាយជាធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានជំនាញច្បាស់លាស់ដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរុងរឿង និងសុខសប្បាយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1