Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានទស្សនៈមួយបានលើកឡើងថា «ភាពអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែឈើរបស់វាមានរស់ផ្អែម» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានទស្សនៈមួយបានលើកឡើងថា «ភាពអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែឈើរបស់វាមានរស់ផ្អែម» ។ តើទស្សនៈខាងលើនេះមានអត្ថន័យអប់រំដូចម្តេចខ្លះ ?

សេចក្តីអធិប្បាយ

ខ្សែជីវីតរបស់មនុស្សម្នាក់ៗដែលកើតមកហើយរមែងតែងតែមានភាពខុសស្រឡះពីគ្នារៀងៗខ្លួន ចំពោះមនុស្សមួយចំនួនដំណើរជីវីតរបស់ពួកគេមានភាពលំបាកជូរចត់ ដែលតម្រូវអោយពួកគេព្យាយាមជំនៈនូវឧបសគ្គទាំងនោះមិនថាត្រូវប្រឈមមុខជាមួយនិងបញ្ហាធំប៉ុណ្ណាក៏ដោយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេតែងតែធ្វើជីវីតរបស់ពួកគេមានលក្ខណៈល្អប្រសើររស់នៅដោយមានមោទនភាពចំពោះខ្លួនឯងនិងកាន់តែក្លកាយខ្លួនជាមនុស្សដែលមានភាពរឹងមាំមិនទន់ខ្សោយ ។ អាស្រ័យដូចបានរៀបរាប់ខាងលើនេះហើយទើបមានទស្សនៈមួយបានលើកឡើងថា « ភាពអត់ធ្មត់គឺជាដើមឈើដ៏ល្វីងជូចត់ តែផ្លែឈើរបស់វាមានរស់ផ្អែក » ។

តើទស្សនៈរបស់ប្រធានខាងលើនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាខ្លះ ?

ដើម្បីជាស្ពានឈានទៅរកការបកស្រាយសម្រាយបញ្ជាក់ប្រធានបទខាងលើនេះអោយកាន់តែមានអត្ថន័យនិងខ្លឹមសារក្បាយក្បោះក្បាយអស់សេចក្តីថែមទៀតនោះយើងគួរគប្បីស្វែងយល់ន័យសេចក្តីរបស់ពាក្យគន្លឹះមួយជាមុនសិន ។ ពាក្យ « ភាពអត់ធ្មត់»នៅទៅនេះចង់មានន័យការតស៊ូព្យាយាមប្រឹងប្រែងសង្វាតស្វាធ្យាយ ពុះពារ ។ រីឯពាក្យ ល្វីងជូរចត់ចងើមានន័យថា ភាពលំបាកដែលពិបាកនិងធ្វើបានសម្រេច ។ ចំណែកឯពាក្យ រសផ្អែម មានន័យថាលទ្ធផលដែលទទួលបានសមស្របតាមការរំពឹងចង់បាន ។ ដូចនេះប្រធានខាងលើនេះចង់បានសេចក្តីថា ការព្យាយាមតស៊ូ សង្វាតស្វាធ្យាយ ពិតជាមានភាពលំបាកក្នុងការសម្រេចនូវអ្វីមួយក៏ប៉ុន្តែលទ្ធផលដែលទទួលបានសមស្របតាមកាមរំពឹងទុក និងមានភាពល្អប្រសើរ ។

ជាការពិតណាស់នៅលើលោកសន្និវាសយើងនេះ មានមនុស្សជាច្រើនរាប់មិនអស់ដែលជីវីតរបស់ពូកគេនីមួយៗមានភាពស្រឡះពីគ្នាដោយជីវីតមនុស្សមួយមានភាពលំបាកតោកយ៉ាកក្រខ្សត់ដែលតម្រូវអោយពួកគេមានមានការខិតខំប្រឹងប្រែងព្យាយាមជាចន្លោះ ។​លើសពីនេះទៀតក្នុងដំណើរជីវីតរបស់មនុស្សយើងគ្រប់ៗរូបតែងត្រូវជួបប្រទះជាមួយនិងបញ្ងាឧបសគ្កជាច្រើនរាប់មិនអស់មិនថាបញ្ហាក្នុងការរស់នៅការសិក្សាឬបញ្ហារវាងទំនាក់ទំនងស្នេហា និងបញ្ហាទាក់ទិនទៅនិងការប្របកអជីវកម្មផ្សេងៗ ។ មិនតែប៉ុណ្ណោះរាល់បញ្ហាតែងតែមានដំណោះស្រាយជាប់ជានិច្ច ហើយការខិតខំរិះរកវិធីយកមកកែបញ្ហាដោយប្រើការតស៊ូអត់ធ្មត់ប្រាកដជាហុចផលនូវភាពរីកចម្រើនភាពល្អប្រសើរឧត្តុងឧត្តមម្ភជាពិសេសជាងនេះទៅទៀតគឹបទពិសោធន៍ល្អសំរាប់ធ្វើជាមេរៀនក្នុងការបន្តដំណើរទៅមុខទៀត ។ ជាក់ស្តែងបច្ចុប្បន្នការប្រឡងរបស់សិស្សានុសិស្សថ្នាក់ទី១២ ការប្រលងបាក់ដឌុបមានការរឹតបន្តឹងទាំងផ្នែកវិន័យផ្នែកវិញ្ញាសារដែលវាធ្វើអោយពួកគេកាន់តែមានការខិតខំប្រឹងប្រែងមួយកម្រិតទៀតទៅលើការសិក្សារបស់ខ្លួនតាំងពីដើមឆ្នាំត្រូវត្រៀមហ្វឹកហាត់ដុះខាត់សមត្ថភាពអោយកាន់តែមានភាពល្អប្រសើរឡើង ។ មិនតែប៉ុណ្ណោះស្របពេលកំពុងសិក្សានេះដែរគេឃើញសិស្សមួយចំនួនធំមានការលំបាកខុសៗគ្នា ទើបតម្រូវអោយពួកគេត្រូវអត់ធ្មត់ ព្យាយាមយ៉ាងណាធ្វើអោយខ្លួនឯងមានតុល្យភាពក្នុងការសិក្សាមិនរាថយរុញរាឬចុះចាញនោះឡើយព្រោះពួកគេត្រូវសម្រេចគោលបំណងរបស់ខ្លូន មិនតែប៉ុណ្ណោះឡើយលទ្ធភាពដែលពួកគេទទួលបានមកពីការពុះពារកន្លងមកប្រាកដជាសមការតាមការរំពឹងទុកជាពុំខាន ។ ក៏ប៉ុន្តែផ្ទុយទៅវិញនៅពេលសិស្សគ្មានការខិតខំប្រឹងប្រែងវបែរជារាថយនូវឧបសគ្គចំពោះមុខដូចនេះលទ្ធផលរបស់ពួកគេច្បាស់ជាមិនស្របតាមអ្វីដែលពួកគេចង់បាននោះឡើយ ៕ ចំណែកឯអ្នកធ្វើការវិញក៏ទាមទារអោយពួកគាត់មានភាពអត់ធ្មត់មានការព្យាយាមនៅលើការងារសព្វបែបយ៉ាងដែលជាតួនាទីរបស់ខ្លួនព្យាយាមបំពេញភារកិច្ចដល់ក្រុមហ៊ុនធ្វើយ៉ាងណាអោយខ្លួនក្លាយជាជនដែលតម្លៃមានកេរ្តិ៍ឈ្មោះនិងធ្វើយ៉ាងណាអោយក្រុមហ៊ុនមានភាពរីកចម្រើនលូតលាស់ទៅមុខ ។ ស្របនិងការប្រកបកិច្ចការងារនេះដែរបុគ្គលគ្រប់រូបត្រូវតែប្រឈមមុខជាមួយឧបសគ្គការងារពេលខ្លះចីហ្វាយនាយមិនពេញចិត្តស្តីបន្ទោសអោយក៏មាន ក៏ប៉ុន្តែបើគេមានភាពអំណត់អត់ធ្មត់ ហើយព្យាយាមធ្វើការងារដោយការប្រឹងប្រែងអស់ពីសមត្ថភាព នោះលទ្ធផលចុងក្រោយនិងមានភាពល្អប្រសើរឡើងសម្រាប់ពួកគេ ។ យ៉ាងណាមិញចូរយើងបែរភ្នែកក្រឡេកមកមើកស្នាដៃអក្សរសិល្ប៍ខ្មែរ « កុលាបប៉ៃលិន » ជាទឹកស្នាដៃនិពន្ធរបស់លោកញុមថែម មានកាលកំណត់តែងក្នុងឆ្នាំ ១៩៦៣ សាច់រឿងនេះបានធ្វើការឆ្លុះបញ្ចាំងពីខ្សែជីវីតតស៊ូដ៏សែនកម្សត់និងលំបាករបស់តួអង្គចៅចិត្រ ។ ចៅចិត្រជាក្មេងកំព្រាម្តាយរស់នៅជាមួយឪពុកតែពីរនាក់តែក្រោយមកតាចឹមដែលជាឪពុករបស់គាត់ក៏បានលាចាកលោកទៀត ទើបជីវីតរបស់ចៅចិត្រត្រូវរសាត់អណ្តែតទៅធ្វើការជាកម្មករជីកត្បូងនៅឯបរប៉ៃលិនដោយមានការជយយជ្រោមជ្រែងពីគ្រូពេទ្យស្អាត ។ ចៅចិត្រជាមនុស្សមានចិត្តអំណត់អត់ធ្មត់ចំពោះការងារមិនតែប៉ុណ្ណោះគេជាមនុស្សចិត្តអំណត់អត់ធ្មត់ចំពោះការងារមិនតែប៉ុណ្ណោះគេជាមនុស្សមានសន្តានចិត្តល្អចេះជួយយកអាសារមិត្តរួមការងារនិងពុំកដែរត្អូញត្អែរឬរុញរាចំពោះឧបសគ្គនោះឡើយ ។ លើសពីនេះទៅទៀតចៅចិត្របានជួយសង្គ្រោះគ្រួសារលោកហ្លួងរតនសម្បត្តិពីក្រុមចោតព្រៃ ដោយមិនខ្លាចស្លាប់បើទោះជាលពេលនោះគាត់រងរបួសធ្ងន់ត្រូវគា្រប់កាំភ្លើងសន្លប់មិនដឹងខ្លួន ។ ដោយសារតែទឹកចិត្តនិងការពុះពារក្នុងការជួយសង្គ្រោះរបស់ចៅចិត្របានធ្វើអោយលោកហ្លួងស្រឡាញ់អាណិតនិងមានទំនុកចិត្តកទៅលើហើយផ្តល់តួនាទីអោយកាន់កាប់បញ្ជីត្បូង មិនតែប៉ុណ្ណោះនាងឃុននារីដែលជានារីចិត្តរឹងមានៈស្អប់ចៅចិត្រ ក៏បានប្រែមកជាស្រឡាញ់ចង់រួមរស់ដោយមិនប្រកាន់ឋានៈ ដូចកាលពីដំបូងទៀតនោះឡើយ ។ ជាពិសេសនៅត្រង់វគ្គទី៦គឹគេហសាន់របស់លោកហ្លួងរតនសម្បត្តិត្រូវចោរប្លន់ដែលក្នុងមានថៅកែផាន់និងលោកហ្លួងរតនសម្បត្តិត្រូវចោរប្លន់ដែលក្នុងមានថៅកែផាន់មានគោលបំណងចង់លួចស្រុកសង្កែជាមេក្លោង ហើយថៅកែផាន់មានគោលបំណងចង់លួចប្លន់ត្បូងដោយបាឡាត់ស្រុកសង្កែចង់មកចាប់នាងឃុនារីក៏ប៉ុន្តែឥតបានសម្រេចនោះព្រោះត្រូវបានកម្មករនិងចៅចិត្រសម្លាប់បានសម្រេច ។ ដោយមើលឃើញពីភាពអំណត់និងចិត្តស្មោះត្រង់របស់ចិត្តមកលើគ្រួសារលោកនិងសេចក្តីស្នេហាចំពោះនាងឃុន លោកក៏បានសម្រេចផ្សំផ្គុំឲ្យរស់នៅជាប្តីប្រពន្ធនិងទ្រព្យសម្បត្តិអោយរស់នៅលើភូមិគ្រឹះរបស់រតនសម្បត្តិដោយភាពសុខសាន្តតរៀងទៅ ។ ចំណែកឯរឿងព្រះអាទិត្យថ្មិរះលើផែនដីចាស់ និពន្ធដោយសួន សុរិន្ទ ក្នុងកំឡុងឆ្នាំ ១៨៦០ . ៦១ ដោយសាច់រឿងបានធ្វើការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ក្រឡេកអំពីជីវីតរបស់ប្រជារាស្រ្តក្រីក្រនិងសេចក្តីសុខរបស់ពួកមាន ។​ដោយតួអង្គសួនសមជាតួអង្គសួន សម​ជាតួអង្គម្នាក់ដែលបានភ្លក់គ្រប់រសជាតិនៃជីវីតថាវាផ្អែមឬល្វីងជួរចត់ដល់កម្រិតពាស ។ សមនិងនាងសយជាប្រពន្ធបានទៅរស់នៅឯទីក្រុងភ្នំពេញដោយសមប្រកបរបរជាអ្នកធាក់ស៊ីក្លូហើយជួលខ្ទមគេនៅប៉ុន្តែដោយអកុសលគាត់គ្មានប្រាក់ថ្លៃស៊ីក្លូឲ្យគេត្រួវគេឈប់អោយជួលហើយត្រូវគេបណ្តញចេគពីផ្ទះល្វែងអោយនៅ ។ សមជាមនុស្សមានភាពអត់ធ្មត់មានសីលធម៌សុជីវធម៌បើទោះបីជាគាត់ក្រីក្រនិងអវិជ្ជាក៏ដោយហេតុនេះហើយទើបបានជាមានមេក្រុមចោតឆក់ប្លន់មកបបួលអោយចូលរួមជាមួយ តែគាត់មិនយល់ព្រមនោះឡើយ ។ ក្រោយពីអត់ទីជម្រកសមនិងប្រពន្ធទៅជ្រកកោននៅវត្ត ទើបមាននារីចំណាស់ម្នាក់មកបបួលនាងសយអោយទៅធ្វើការនៅផ្ទះថៅកែម្នាក់សមនិងប្រពន្ធក៏យល់ព្រម ក៏ប៉ុន្តែដោយសារតែនាយទុននោះតណ្ហាក្រាស់ក៏បានចាប់រំលោភនាងសយទើបធ្វើអោយសមខឹងសម្បារទើបហ៊ានចូលទៅគំរាមសម្លាប់តែដោយចាញ់បោកថៅកែនោះទើបធ្វើអោយសមត្រូវជាប់ឃុំ៣ខែ ។ ក្រោយពីចេញបញ្ជាឃុំឃាំងសមទៅធ្វើការនៅឯរោងចក្រសាប៊ូ ដោយសារការព្យាយាមពេលកាប៉ូរ៉ាល់លាឈប់ ថៅកែក៏តែងតាំងសមជំនួសព្រមឲ្យសមនិងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រនេះផង ។ សមក៏ត្រូវបានថៅកែសាប៊ូនោះបណ្តាញចេញសម មិនធ្វើតាមបញ្ជាមិនតេប៉ុណ្ណោះគាត់ទៅធ្វើការកន្លែងណាក៏មិនឋិតឋេរដែរគឺត្រូវគេបណ្តាញចេញរហូត តែដោយស្គាល់កម្មករច្រើនសមក៏បានចូលរួមគ្នាបង្កើតសមាគមន៍កម្មករ ប៉ុន្តែត្រូវចាញ់បោកអ្នកនយោបាយទាងនោះទៅវិញ ៕​លើសពីនេះទៅទៀតប្រពន្ធរបស់សមត្រូវបានស្លាប់ព្រោះសំរាលកូនមិនរួច ពេលនោះគាត់ក៏បានចាប់របរជាអ្នកធាក់ស៊ីក្លួជាថ្មីប៉ុន្តែមិនកាក់កបសោះគាត់ក៏បានធ្លាក់ខ្លួនជាជនគ្មានទពឹងហើយងាយស្រេកឃ្លានខ្លាំងពេកសមក៏សម្រេចចិត្តឆក់កាបូបស្រ្តីអ្នកមានម្នាក់ ។ បន្ទាប់ពីការបំភ្លីរបស់សម្តីសមក៏យល់ពញរំថានិងយកកាបូបនោះអោយម្ចាស់គេវិញ តែខុសស្រឡះម្ចាស់គេចាប់បញ្ជូនសមទៅឲ្យភ្នាក់ងារប៉ូលីសឃុំឃាំងក្នុងគុក ។ នៅត្រង់វគ្គទី១៧ « ទីពឹងថ្មី » នេះតួអង្គសម ត្រូវបានលោករដ្ឋមន្រ្តីវ័យក្មេងជួយសង្គ្រោះបន្ទាប់ពីលោកជិះឡានបុក ហើយលោកបានបញ្ជូនសមទៅមន្ទីរពេទ្យដោយប្រាប់អោយទៅរកគាត់ហើយគាតនិងរកការងារអោយធ្វើ ។ ក្រោយពីការជួយជ្រោមជ្រែងរបស់រដ្ឋមន្រ្តីវ័យក្មេង សមក៏សម្រេចចិត្តទៅប្រកបរបរជាកសិករនៅស្រុកកំណើតហើយគាត់ក៏បានគេតែងេតាំងជាប្រធានកសិករប្រជាតំបននោះក្រោយពីស្រុកទេសទទួលបានឯករាជ្យពេញលេញក្រោមការដឹកនាំរបស់សម្តេចឪ រួចមកជីវីតរបស់ប្រជារាស្រ្តរស់នៅដោយភាពសុខសាន្តនិងសំបូរសប្បាយ ។ រីឯរឿង « ផ្កាស្រពោន » របស់អ្នកនិពន្ធនូហាច វិញបានបង្ហាញភាពអត់ធ្មត់តស៊ូរបស់តួអង្គប៊ុនធឿន​ក្នុងការជួយគ្រួសារដែលធ្លាក់ខ្លួនក្រដុនដដាបដោយទូកដឹកស្រូវលក់ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់ ។ ថ្លែងពីយាយនួនម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាកិត្តុយស សុខចិត្តផ្តាច់ពាក្យកូនស្រីខ្លួននិងប៊ុនធឿន ហើយលើកទៅអោយណៅ ស៊ត ។ ទោះបីជាមានភាពលំបាកជួបបញ្ហាគ្រួសារឬបញ្ហាស្នេហាក៏ដោយក៏ប៊ុនធឿន អត់ធន់មិនចុះញ៉មនោះហើយគាត់សុខចិត្តកាត់សេចក្តីសេ្នហាដោយមិនបានធ្វើអ្វីដើម្បីទាមទាររវាងពីយាយនួននោះឡើយ ។ ដោយសារតែបែបនេះហើយទើបប៊ុនធឿន មិនមានឈ្មោះជាជនមិនល្អហើយបើទោះជាគាត់ក្រមែនតែគាត់រស់នៅដោយសេចក្តីថ្លៃថ្នូរ ។

សរុបមកការអត់ធ្មត់ចំពោះបញ្ហាឬឧបសគ្គនៅនិងមុខចិតជាមានភាពលំបាកនិងងាយនិងធ្វើបាននោះឡើយក៏ប៉ុន្តែនៅពេលដែលយើងចេះតស៊ូប្រឹងប្រែងដោយកាយវាចាចិត្ត នោះលទ្ធផលដែលយើងទទួលបានមកវិញវាពិតជាក្រអូបផ្អែមសមនិងចិត្តបងឬការរំពឹងទុករបស់យើងមែន ។

ឆ្លងតាមការបកស្រាយក៏ដូចជាចែករំលែកនូវចំណេះដឹងខាងលើរួចមកយើងអាចធ្វើការសន្និដ្ឋានជារួមបានថាការខិតខំប្រឹងប្រែងពុះពារនិងភាពអត់ធ្មត់របស់មនុស្សម្នាក់សុទ្ធតែធ្វើអោយពួកគេទទួលមកវិញនូវសេចក្តីសុខភាពល្អប្រសើរក្នុងជីវីតកេរ្តិ៍ឈ្មោះកិត្តិយស ជាពិសេសបទពិសោធន៍ទាំងឡាយទទួលបានមកពីភាពឈឺចាប់និងមេរៀននៃជីវីត ​ ។ មិនតែប៉ុណ្ណោះនោះទេក្នុងដំណើរជីវីតនេះដែរពោលគឺពោរពេញទៅដោយក្រលំបាកត្រូវប្រឈមុខជាមួយនិងឧបសគ្គរឿងរ៉ាវផ្សេងៗរាប់ពុំអស់ ។ ដូចនេះក្នុងនាមយើងជាកុលនបុត្រកុលធីតាដែលប្រកបដោយចំណេះដឹង និងសេចក្តីថ្លៃថ្នូរគួរគប្បីខិតខំសង្វាតស្វាធ្យាយរៀនសូត្រដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាទុកធ្វើជាទុនក្នុងការជួយអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិ ។ លើសពីនេះទៀតនោះត្រូវធ្វើជាមនុស្សឆន្ទៈក្នុងការឈោងចាប់ក្តីស្រម៉ៃមិនថាវាជាមានការលំបាកប៉ុណ្ណានោះទេ សមនិងសុភាសិតចិនមួយបានពោលថា​« ការអត់ទ្រាំនិងភាពក្លាហានរមែងទម្លុះគោលដៅបាន » ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1