មានទស្សនៈមួយចែងថា «អក្សរសិល្ប៍ គឺជាកញ្ជក់សម្រាប់ឆ្លុះសង្គម» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មានទស្សនៈមួយចែងថា «អក្សរសិល្ប៍ គឺជាកញ្ជក់សម្រាប់ឆ្លុះសង្គម» ។ ចូរអ្នកធ្វើការបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ ។
សេចក្តីអធិប្បាយ
អ្នកកវីនិពន្ឌគ្រប់រូប បានចង់ក្រងនូវស្នាដៃរបស់ខ្លួនតាមរយៈអក្សរសិល្ប៍ផ្សេងៗ ដែលអក្សរសិល្ប៍ទាំងអស់នោះបានលាក់ទុកនូវគ្រប់រូបភាព ស្ថានភាពហេតុការណ៍នានាដែលមាននៅក្នុងប្រវត្តិសាស្រ្ត សង្គម ដែលពួកគាត់បានស្គាល់ដឹងយល់ និងបានឆ្លងកាត់ ហើយបានរៀបរៀងចេញជាអក្សរសិល្ប៍សម្រាប់ឲ្យមនុស្សជំនាន់ក្រោយ បានដឹងស្គាល់កាន់តែច្បាស់លាស់ថែមទៀតផង ។ អាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយចែងថា «អក្សរសិល្ប៍ គឺជាកញ្ចាក់សម្រាប់ឆ្លុះសង្គម» ។
តើអក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គមយ៉ាងដូចម្តេច ?
មុននឹងឈានទៅដល់ការបកស្រាយន័យប្រធានឲ្យកាន់តែស៊ីជម្រៅយើងគប្បីយល់នូវន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ « អក្សរសិល្ប៍ » មានន័យថាជាអត្ថបទរឿងដែលអ្នកនិពន្ធបានចង់ក្រងឡើងប្រកបដោយសិល្ប៍ដើម្បីឲ្យមានអ្នកអាន អ្នកស្តាប់ ជក់ចិត្តដឹកអារម្មណ៍ទៅតាមសាច់រឿង និងចោទសួរ ព្រមទាំងដោះស្រាយនូវបញ្ហារបស់មនុស្សនៅក្នុងសង្គម ។ « ឆ្លុះ » នៅទីនេះគឺចង់បង្ហាញឲ្យយល់ដឹងពីរឿងអ្វីមួយ ។ ដូច្នេះ ប្រធានមានន័យថារាល់អត្ថបទរឿងដែលអ្នកនិពន្ធបានចង់ក្រងឡើងប្រកបដោយសិល្ប៍វិធី បានធ្វើឲ្យអ្នកអាន អ្នកស្តាប់ ជក់ចិត្ត ដិតអារម្មណ៍ទៅតាមសាច់រឿងកោះដោយបាន បង្ហាញឲ្យដឹង យល់ ស្តាប់ពីស្ថានភាពដែលមាននៅក្នុងសង្គម លើកយកពីបញ្ហារបស់មនុស្សមកចោទ និងដោះស្រាយថែមទៀតផង ។
ជាការពិតណាស់ នៅក្នុងអត្ថបទអក្សរសិល្ប៍ គឹបានបង្ហាញពីបញ្ហារបស់មនុស្ស ដែលរស់នៅក្នុងសង្គមមកចោទសួរ និងរកដំណោះស្រាយទៅតាមស្ថានភាព សង្គមជាក់ស្តែងដែប្រកបទៅដោយសន្តិវិធីផងដែរ ។ តួយ៉ាងអក្សរសិល្ប៍ក៏បានបង្ហាញពីជីវភាពរស់នៅសាសនាប្រពៃណីទំនៀមទម្លាប់ផ្នត់គំនិតរបៀបរបបរស់នៅទាំងតាមជនបទ និងទីប្រជុំជន ភាពសកម្ម និងអសកម្ម ដែលមាននៅក្នុងសង្គមនីមួយៗ របៀបរបបគ្រប់គ្រងប្រទេសជាតិជាដើម និងការបំរើបម្រះពីការជិះជាន់ផ្សេងៗ ដែលរួមមានទាំងផ្លូវចិត្ត និងការធ្វើសកម្មភាពរបស់បុគ្គល ព្រមទាំងការតស៊ូ ពុះពារ ហ៊ានលះបង់ មានលការអត់ធ្មត់ ប្ត ប្រឹងប្រែង របស់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងការទប់ទល់ពីសំណាក់សត្រូវនានា ដើម្បីទទួលបានមកវិញនូវសិទ្ធិសេរីភាព សុវត្ថិភាព សន្តិភាព ភាពស្អាតសហអំ យុត្តិធម៌ ពេញលេញស្របទៅតាមបំណងប្រាថ្នា ជាពិសេសសកម្មភាពនៃការចូលរួមចំណែកកសាង ស្ថាបនាស្តារឡើងវិញ និងលើកតម្កើងជាតិ ឲ្យមានការអភិវឌ្ឍន៍ទ្វេឡើងរបស់បុព្វបុរស អ្នកស្នេហាជាតិជាដើម ។ ឧទាហរណ៍ដូចជាក្នុងអក្សរសិល្ប៍បែបប្រជាប្រិយ រឿងភ្នំប្រុសភ្នំស្រីបានបង្ហាញពីប្រពៃណីទំនៀមទម្លាប់ដែលស្រ្តីចូលដណ្តឹងបុរស តែដោយស្រីនៅសម័យនោះចេះតែវិវត្តបន្តិចម្តងៗ ពួកគេក៏ចាប់ផ្តើមមានចំណេះដឹង និងប្រាជ្ញាកាន់តែវាងវៃ ក៏បានប្រើល្បិចបោកបញ្ជោតប្រុសៗរហូតទទួលបានជោគជ័យ ហើយក៏បានកែប្រែប្រពៃណីថ្មីដោយឲ្យបុរសចូលស្តីដណ្តឹងស្រ្តីវិញម្តង ។ ការអនុវត្តរបៀបនេះចេះតែបន្តរហូតមកដោយមិនអាចកែប្រែបាន ។ ចំណែកឯរឿងភ្នំនាងកង្រី ក៏បានបង្ហាញពីសេ្នហារវាងឬទ្ធិសែន និងនាងកង្រីដែលជាស្នេហាដែលមិនអាចទៅរួចគឹជាស្នេហារវាងមនុស្ស និងយក្សាដែលនេះគឺជាមូលហេតុដែលបណ្តាលឲ្យនាងឈឺចាប់រហូតដេកដួលស្លាប់ក្លាយជាភ្នំនាងកង្រី ។ ម្យ៉ាងទៀតរឿងនេះក៏បានបង្ហាញពីទឹកចិត្តកត្តញ្ញូចំពោះមាតារបស់ឬទ្ធិសែន ដោយមិនខ្លាចស្លាប់ ។ បន្ថែមពីលើនេះទៅទៀត នៅក្នុងរឿងធនញ្ជ័យ បានបង្ហាញឲ្យឃើញពីបុព្វបុរសខ្មែរដែលមានប្រាជ្ញា ឆ្លាត វាងវៃ ចេះដោះស្រាយរាល់បញ្ហាដែលនៅចំពោះមុខ ដូចជាជួយប្រទេសជាតិពីការឈ្លានពានពីប្រទេសជិតខាង ។ មិនតែប៉ុណ្ណោះនៅរាល់ការដោះស្រាយគ្រប់ឧបសគ្គរបស់បណ្ឌិតធនញ្ជ័យ គឹប្រកបទៅដោយសន្តិវិធីដោយគ្មានការខូចខាតខាងណាមួយឡើយ ម្យ៉ាងវិញទៀត ក៏បានស្តារមុខមាត់និងលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសជាតិឲ្យគេកោតសរសើរ ស្ងប់ស្ញែង ខ្លាចរអាពីកគំនិតបញ្ញាដែលប្រកបដោយគតិបណ្ឌិតរបស់ធនញ្ជ័យថែមទៀតផង ។ ចំណែកឯនៅក្នុងអក្សរសិល្ប៍សម័យបុរាណវិញគឹរឿងព្រះវេស្សន្តរ បានបង្ហាញពីទឹកចិត្តស្រឡាញ់ ប្រកបដោយភាពស្មោះត្រង់ចំពោះជាតិមាតុភូមិដោយគិតគូរពីប្រយោជន៍រួមជាធំ ហើយសុខចិត្តលះបង់ខ្លួនទៅរស់នៅនៅក្នុងព្រៃ ។ មិនតែប៉ុណ្ណោះក៏បានបង្ហាញពីរបៀបរបបគ្រប់គ្រងប្រទេសនៅសម័យនោះផងដែរ ដោយព្រះបាទស្រីសញ្ជ័យ គឺទ្រង់ប្រកាន់យកលទ្ធិប្រជាធិបតេយ្យដែលជារបបយកមតិរបស់រារបបយកមតិរបស់រាស្រ្តជាធំ ដូច្នវហើយទ្រង់ក៏សុខចិត្តធ្វើតាមបំណងរបស់ប្រជានុរាស្រ្ត ដោយហ៊ានលះបង់ព្រះវេស្សន្តឲ្យទៅរស់នៅក្នុងព្រៃ ។ មួយវិញទៀតនៅក្នុងរឿងរាមកេរ្តិ៍ ក៏បានបង្ហាញឲ្យឃើញពីប្រពៃណីទំនៀមទម្លាប់ក្នុងការគ្រប់គ្រងប្រទេសនិងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ដែលតម្រូវឲ្យបុត្រាច្បងជាអ្នកគ្រងសម្បត្តិបន្តពីព្រះបិតា តួយ៉ាងក៏បានសបញ្ជាក់ឲ្យឃើញពីការប្រកាន់ពាក្យសច្ចៈរបស់មនុស្សផងដែរ ។ ម្យ៉ាងទៀតទោះបីជាព្រះរាមមានយុទ្ធិសិល្ប៍ខ្លាំងពូកែលើសគេយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែមានលក្ខណៈជាមនុស្សដែលចេះសប្បាយ ឈឺចាប់ យំ សើច ដូចជាមនុស្សទូទៅផងដែរ ។ បន្ថែមពីលើនេះទៀតនៅក្នុងអក្សរសិល្ប៍ សម័យទំនើបគឺនៅក្នុងរឿងទុំទាវបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនក្នុងសម័យលង្វែក ដោយសម័យនេះគឺប្រកាន់យកនូវផ្នត់គមនិត ចាស់គំរិលគឺ «នំមិនធំជាងនាឡិ» ដោយកូនៗគ្មានសេរីភាព ក្នុងការជ្រើសរើសគូស្រករ ដោយខ្លួនឯងឡើយ ។ ចំពោះអ្នកដែលមានអំណាចតែងប្រើអំណាចរបស់ខ្លួមករំលោភសិទ្ធិសេរីភាព និងជិះជាន់អ្នកដែលមានអំណាចនិងខ្សត់ខ្សោយជាងខ្លួន ។ ហើយចំពោះរឿងភូមិតិរច្ឆានវិញក៏បានបង្ហាញពីរបបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាព លំបាក វេទនា ក្រីក្រ តោកយ៉ាកគ្រប់កន្លែង ដោយស្ថិតក្រោមការគាបសង្កត់ ជីះជាន់ ជំរិតទាមទារពន្ធ យ៉ាងព្រៃផ្សៃមកលើប្រជាជនស្លូតត្រង់ គ្មានត្រាប្រណី ។ ជាក់ស្តែងដោយយោងតាមទ្រឹស្តី «ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ» ដែលជាហេតុនាំឲ្យប្រជាជន សាមគ្គីគ្នាជាកម្លាំង ក្រោកឈរ ឡើងតស៊ូ ប្រឆាំង តបតទៅនឹងបារាំងវិញ ដើម្បីទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួនមកវិញ ។ដោយសារតែកម្លាំងនៃការសាមគ្គី ភាពអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គរបស់ប្រជាជនទើបធ្វើឲ្យពួកគេសម្រេចបាននៅក្តីបំណងរបស់ខ្លួន ។