Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានទស្សនះមួយលើកឡើងថា “អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម“ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានទស្សនះមួយលើកឡើងថា “អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម“ ។ តើពំនោលនេះមានអត្ថន័យយ៉ាងដូចម្ដេច ? ចូរពន្យល់ដោយលើកយកអំណះអំណាងមកបញ្ចាក់ ។

សេចក្ដីអធិប្បាយ

រឿងរ៉ាវអក្សរសិល្ប៍ជារឿងរ៉ាវដែលតែងតែសរសេររ៉ាយរ៉ាប់ពីជីវភាពរបស់មនុស្សទូទៅ ដែលមានចោទជាបញ្ហា និងដំណោះស្រាយទៅតាមដំណើររឿងនីមួយៗ ។ ក្នុងការរៀបរាប់ពីអ្វីក៏ដោយក៏សុទ្ធតែបង្ហាញពីបញ្ហាពិតជាក់ស្ដែងរបស់មនុស្សនៅក្នុងសង្គមដែរ ។ តាមរយះស្នាដៃនៃអក្សរសិល្ប៍ ធ្វើអោយមើលឃើញ ឬយលើដឹងពីទិដ្ឋភាពពិតជាក់ស្ដែងនៅក្នុងសង្គមតាមសម័យកាលនីមួយៗ ។ ដូចនេះហើយទើបមានទស្សនះមួយលើកឡើងថា “ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម “ ។ តើអក្សរសិល្ប៍ឆ្លុះបញ្ចាំងពីតថភាពសង្គមយ៉ាងដូចម្ដេចខ្លះ ?

ដើម្បីជាជំនួយក្នុងការបកស្រាយខ្លឹមសារប្រធានខាងលើអោយបានស៊ីជម្រៅ យើងគប្បីយល់ន័យពាក្យ “​ អក្សរសិល្ប៍ “​ និង “ តថភាពសង្គម “ ជាមុនសិន ។ តថភាពសង្គម គឺជាភាពពិតជាក់ស្ដែងទាំងឡាយ ដែលមាននៅក្នុងសង្គមមនុស្ស ។ អក្សរសិល្ប៍ គឺជាអត្ថបទឬស្នាដៃដែលបានលើកយកបញ្ហាទាំងឡាយរបស់មនុស្សមកចោទ និងដោះស្រាយតាមសិល្ប៍វិធីដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធ ។ អ្នកនិពន្ធជាកោសិកានៃសង្គម ដែលលោកធ្លាប់បានជួបប្រទះនូវបញ្ហាស្មុគស្មាញជាច្រើនពិសេសទំនាស់វិបត្តិរបស់មនុស្សនៅក្នុងសង្គម ។ ក្រោយពីបានវិភាគពីបញ្ហានោះរួចហើយ អ្នកនិពន្ធយកបញ្ហាទាំងនោះមកចងក្រងចម្រាញ់តាមសិល្ប៍វិធីរបស់ខ្លួនដើម្បី ទាក់ទាញទឹកចិត្តអ្នកអាន ជាមួយគ្នានោះដែរអ្នកនិពន្ធក៏បានបង្ហាញវិធីដោះស្រាយបញ្ហាទាំងនោះទៅតាមុមធ្យោបាយ នោងឧត្ដមគតិរបស់អ្នកនិពន្ធផងដេរ ។ ដូចនេះប្រធាន “ អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម “ មានន័យថា អត្ថបទ ឬស្នាដៃដែលអ្នកនិពន្ធបានលើកយកបញ្ហារបស់មនុស្សនៅក្នុងសង្គមមកចោទនិងដោះស្រាយសុទ្ធតែបង្ហាញពីភាពពិតជាក់ស្ដែងដែលមាននៅក្នុងសង្គមមនុស្សទាំងអស់ ។

ជាការពិតណាស់នៅគ្រប់អក្សរសល្ប៍មិនមែនជាប្រភេទស្នាដៃដូចជា ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដ ឬអត្ថបទ សារព័ត៍មាននោះទេព្រោះគ្រប់អត្ថបទអក្សរសិល្ប៍អ្នកបានបញ្ចូលនូវរូបារម្មណ៍យ៉ាងរស់រវើក ដែលជាសិល្ប៍វិធីដើម្បីទាក់ទាញ អ្នកអាន អ្នក ទស្សនា អ្នកស្ដាប់ទាំងឡាយអោយជក់ចិត្តដិតអារម្មណ៍ទៅតាមដំណើររឿង ។ ជាធម្មតាកម្មវិត្ថុអក្សរសិល្ប៍នីមួយៗគឺមនុស្ស តែមនុស្សជាកោសិកាសង្គម ហើយរស់នៅក្នុងសង្គម ដូច្នេះហើយ អ្វីៗដែលបានកើតឡើងនៅក្នុងសង្គមត្រូវបានអក្សរសិល្ប៍យក លាតត្រដាង បកស្រាយទៅតាមសម័យកាលប្រវិត្តិសាស្រ្ដននៃសង្គមនីមួយៗ ។ ការឆ្លុះបញ្ចាំងនោះមានទំនៀមទំលាប់ប្រពៃណី ជំនឿដែលប្រជាជនបានអនុវត្តនៅតាមសម័យកាល ។ ជាក់ស្ដែងណាស់ នៅក្នុងរឿងទំទាវ ជាស្នាដៃរបស់ពិក្ខុសោមនិពន្ធនៅឆ្នាំ ១៩១៥ លោកបានលាតត្រដាងអំពីទំបៀបទំលាប់ ប្រពៃណី ខ្មែរនៅក្នុងសម័យលង្វែងមានដូចជា មានការរបួស រៀននៅវត្តអារាមរបស់ទុំ និងពេជ្រ ការចូលម្លប់របស់ទាវ ហើយ និង ពិធីមង្គលការផ្សេងៗ ជាពិសេសនៅក្នុងសម័យនោះ ប្រពៃណី ខ្មែរប្រកាន់ណាស់ពីស្នេហាទុំមុនស្រគាល ។ ក្រៅពីនេះអក្សរសិល្ប៍បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ដ ភូមិសាស្ដ្រ ព្រមទាំងរបបនយោបាយដែលសង្គមនីមួយៗបានដឹកនាំទៅតាមសម័យកាល ។ តួយ៉ាង នោក្នុងរឿង ភូមិរិច្ឆាន ឆ្លុះបញ្ចាំងពីតថភាព សង្គមខ្មែរនៅសម័យអាណានិគមបារាំង ។ រឿងនេះអ្នកនិពន្ធ បានបន្លេចអោយឃើញការជិះជាន់មកលើរាស្រ្ដយ៉ងឃោរឃៅព្រៃផ្សៃជាទីបំផុត ។ ប្រជាជនបានងើបឡើងបះបោរដែលមានជួន និងនៅជាមេដឹកនាំបានសម្លាប់បារដេសដែលជាអ្នកត្រួតត្រាហើយជាអ្នកទាពន្ធនៅខេត្តកំពង់ឆ្នាំង ។ ការសម្លាប់នេះបានធ្វើអោយបារាំងដាក់ទោសខ្មែរនៅសម័យនោះយ៉ាងធ្ងន់ធ្ងរ ហើយគេបានដូរឈ្មោះភូមិក្រាំងលាវយ៉ាងព្រៃផ្សៃបំផុត ដោយដាក់ឈ្មោះថា “ ភូមិតិរិច្ឆាន” វិញ ។ ក្រៅពីនេះទៀតអក្សរសិល្ប៍ផងដែរបានឆ្លុះបញ្ចាំងពីជីវភាពប្រជាជនទូទៅ ពីរបបនយោបាយ ពីការជិះជាន់នៃវណ្ណះនីមួយៗ និងការតស៊ូវណ្ណះដើម្បីឈានទៅរកសមធម៍នៃការរស់នៅ ។ ជាក់ស្ដែងនៅក្នុងរឿងថៅកែចិត្តចោរបានបង្ហាញអំពីការជិះជាន់អ្នកក្រីក្រ ពីវណ្ណះអភិជនទាំងឡាយ ។ លោកថៅកែជាអ្នកបោកប្រាស់ បើមនុស្សមិនព្រមអោយកម្រៃចេះភូតភរសូកប៉ានន់ពេញទៅដោយអំពើពុករលួយ ដើម្បីកេញប្រវាញ់ផលប្ររយោជន៍ផ្ទាល់ខ្លួន ។ រីឯនៅក្នុងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ អ្នកនិពន្ធក៏បានលាតត្រដាងពីតថភាពសង្គមខ្មែរនៅសម័យអាណានិគមបារាំងហើយប្រជាជននៅសម័យនោះមានជីវភាពតោកយ៉ាកជាទីបំផុតដូចជាសមជាដើម ។ ចំពោះអ្នកមានក្នុងសម័យនោះមានចិត្តព្រៃផ្សៃគ្មានមេតាធម៍ ដូចជាគ្រូពេទ្យដែលបណ្ដោយអោយប្រពន្ធសមស្លាប់ថៅកែហុកបានរំលោភនាងសយ ដែលជាប្រពន្ធសមជាដើម ។

សរុបសេចក្ដីមកអក្សរសិល្ប៍ជាកញ្ចក់មួយដ៏ពិសេសសម្រាប់ឆ្លុះបង្ហាញពីវប្បធម៍ អរិធម៍ ទំនៀមទំលាប់ ប្រពៃណី សាសនា របបនយោបាយ ច្បាប់សង្គម សង្គមសាស្រ្ដ បែបបទនយោបាយ ច្បាប់ប្រពៃណី អំពីជីវភាពរស់នៅ និងទំនាស់វិបត្តិក្នុងសង្គមដែលបានកើតឡើងនៅក្នុងសម័យកាលនីមួយៗយ៉ាងពិតប្រាកដ ។

ឆ្លងតាមការបកស្រាយប្រធានខាងលើយ៉ាងក្បោះក្បាយមកយើងសង្កេតឃើញថាប្រធាននេះពិតជាត្រឹមត្រូវបានផ្ដលើជាពុទ្ធិ និងការអប់រំថ្មីៗដែលឆ្លុះបញ្ចាំងពីកម្មវិត្ថុអក្សរសិល្ប៍ ។ ដូចនេះក្នុងនាមយើងសិស្សានុសិស្សជំនាន់ក្រោយ បើទៅអនាគតក្លាយជាអ្នកនិពន្ធម្នាកើនោះយើងនិងខិតខំព្យាយាមចងក្រងស្នាដៃ ដោយមិនក្រលៃប្រវត្តិដ ប្រវត្តិសាស្រ្ដ ព្យាយាមបញ្ចូលតថភាពសង្គមអោយបានច្រើននៅក្នុងស្នាដៃ ទុកជាប្រយោជន៍ដល់អ្នកសិក្សាជំនាន់ក្រោយបានសិក្សា ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1