មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អ អំពើសុចរិត។ តើអំពើសុចរិតធម៌ទាំង១០យ៉ាង ឬកុសលកម្ម១០ប្រការមានអ្វីខ្លះ? ចូររៀបរាប់។
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អំពើសុចរិតធម៌ទាំង១០យ៉ាង ឬកុសលកម្ម១០ប្រការមាន
កាយសុចរិត៣យ៉ាង
- មិនសំលាប់ជីវិតមនុស្សសត្វ ៩បាណាតិបាត
- មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ៩អទិន្នាទាន
- មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ៩កាមេ។
វិធីសុចរិត៤យ៉ាង
- មិននិយាយភូតភរ ៩មុសាវាទ
- មិននិយាយញុះញង់ បំបែកបំបាក់ (បិសុណាយវាចាយ)
- មិននិយាយពាក្យទ្រគោះបោះបោក (៨រុសាវាចាយ)
- មិននិយាយឥតប្រយោជន៍ (សម្ជប្បលាបា)។
មនោសុចរិត៣យ៉ាង
- មិនសំលឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អនភិជ្ឃា)
- គំនិតយល់ឃើញត្រូវតាមគន្លងធម៌ថា មានបាប មានបុណ្យ មានគុណ មានទោស ជឿថា ម៉ែឪមានគុណ (សម្មាទិដ្ឋិ)
- មិនគិតបៀតបៀនប្រទូសរ៉ាយអ្នកដទៃ (អព្យាបាទ)។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ