Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មនុស្សត្រូវអប់រំចិត្តឲ្យបានល្អដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៌៤យ៉ាង។ ចូររៀបរាប់ និងបញ្ជាក់អត្ថន័យ។ ព្រហ្មវិហារធម៌ទាំង៤នេះ ទាក់ទងនឹងការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ព្រហ្មវិហាធម៌៤យ៉ាង គឺ៖

  • មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី ចំណងចង់ឲ្យអ្នកដទៃបានសុខ។
  • ករុណា៖ សេចក្តីអាណិត អាសូរ។
  • មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែ អ្នកក៏ដោយ គេមានទ្រព្យសម្បតិ្តធនធាន បុណ្យសក្តិបានប្រកដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នានីស។
  • ឧបេក្ខា ឬឧបេក្សា៖ ការតាំងចិត្តកណ្តាល ដំណើរមិនលម្អៀសទៅណា។

ព្រហ្មវិហារធម៌ទាំង៤ទាក់ទងនឹងសិទ្ធិមនុស្សព្រោះ៖

  • សិទ្ធិមនុស្ស គឺជាផ្នែកមួយនៃសីលធម៌ពុទ្ធសាសនា ដែលបានណែនាមមនុស្សឲ្យចេះរស់នៅក្នុងសេចក្តីស្រឡាញ់រាប់អានគ្នា ជាបងប្អូន(ត្រូវមានមេត្តា)។ ឲ្យចេះអាណិតអាសូរគ្នា (ត្រូវមានករុណា) កុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ឲ្យចេះអត់អោនគ្នា មានចិត្តត្រេកអរនៅពេលដែលគេបានសុខ (មុទិតា) ប្រាសចាកអំពើពុករលួយ គេងប្រវ័ញ្ច ទៀតត្រង់ មានតំលាភាព ចៀស វាងអគតិទាំងឡាយ (ឧបេក្ខា)។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1