Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មតិខ្លះពោលថា “បុព្វបុរសខ្មែរកំណត់យកខែចែត្រ ឬខែមេសាដើម្បីប្រារព្វថ្ងៃចូលឆ្នាំ ព្រោះប្រជាជនកម្ពុជាបានទំនេរពីការងារកសិកម្ម”។ មតិខ្លះទៀតពោលថា “ការកំណត់នេះដោយផ្អែកលើដំណើរមួយជុំរបស់ផែនដីជុំវិញព្រះអាទិត្យ”។

គ្រូបង្រៀន
Khmer
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

”បុព្វបុរសខ្មែរកំណត់យកខែចែត្រ ឬខែមេសាដើម្បីប្រារព្ធថ្ងៃចូលឆ្នាំ ព្រោះប្រជាជនកម្ពុជាបានទំនេរពីការងារ កសិកម្ម”។ ព្រោះប្រទេសកម្ពុជាមានរដូវពីរគឺ៖

  • រដូវប្រាំង៖ ពីខែវិច្ឆិកា ដល់មេសា គេធ្វើដំណាំរដូវប្រាំង។
  • រដូរវស្សា៖ ពីខែឧសភា ដល់តុលា គេធ្វើដំណាំរដូវវស្សា។
  • ក្នុងមួយឆ្នាំមាន១២ខែ គឺមានតែខែមេសាមួយទេដែលកសិករទំនេរ (ទាំងធ្វើស្រែរស្សា និងស្រៃប្រាំង)។ ផុតខែមេសា មួយចូលដល់ខែឧសភាចូលដល់រដូវវស្សា។ ខែមេសាមានភ្លៀងធ្លាក់ដំបូងកសិកររវល់ខ្លះៗ តែចាប់ពីខែឧសភាទៅមមាញឹកណាស់។

”ការកំណត់នេះដោយផ្អែកលើដំណើរមួយជុំរបស់ផែនដីជុំវិញព្រះអាទិត្យ” ព្រោះ៖

  • ខែធ្នូ ពន្លឺកាត់កែងខ្សែត្រូពិចខាងត្បូង
  • ខែមិនា ពន្លឺកាត់កែងអេក្វាទ័រ
  • ខែមេសា ពន្លឺកាត់កែងខ្សែស្រប ១៤ដីក្រេ ដល់ ១៥ដីក្រេ (កម្ពុជា)
  • ខែមិថុនា ពន្លឺកាត់កែងខ្សែត្រូពិចខាងជើង
  • ខែកញ្ញា ពន្លឺកាត់កែងអេក្វាទ័រ។
  • ខែធ្នូ ពន្លឺកាត់កែងខ្សែត្រូពិចខាងត្បូង (សេនីត)។ ក្នុងមួយជុំព្រះអាទិត្យមាន៣៦៥ថ្ងៃ៦ម៉ោង។

សរុបសេចក្តីមក មតិទី២សមស្របជាងព្រោះបុព្វបុរសយើង មានចំណេះដឹង និងស្រាវជ្រាវ “តារាសាស្ត្រ” តាំងពីសម័យអង្គរមកម្លេះ។ កំរមានណាស់ដែលពីភពលោកកំណត់យករង្វិលជុំនៃផែនដីជុំវិញព្រះអាទិត្យ សន្មត់ជាថ្ងៃចូលឆ្នាំ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1