មង្គលទី១ គឺកិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ដែលជាមនុស្សទុច្ចរិតប្រាកដកើតមង្គលឧត្តម ។ តើបុគ្គលណាខ្លះ ដែលត្រូវបានចាត់ទុកជាបុគ្គលពាលមិនគួរសេពគប់ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មង្គលទី១ គឺកិរិយាមិនសេបគប់បុគ្គលពាលទាំងឡាយ ដែលជាមនុស្សទុច្ចរិតប្រាកដជាកើតមង្គលដ៏ឧត្តម ។ បុគ្គលដែលត្រូវបានចាប់ទុកជាបុគ្គលពាលមិនគួរសេពគប់មាន :
ក. ការប្រព្រឹត្តអាក្រក់ដោយកាយ ៣ យ៉ាង :
- កាប់សម្លាប់ បៀតបៀនជីវិតអ្នកដ៏ទៃ ប្រើប្រាស់អាវុធាខុសច្បាប់វ
- ឆបោក លួច ផ្លន់ កេងប្រវ័ញ្ច ទ្រព្យសម្បត្តិអ្នកដ៏ទៃ ចូលចិត្តរំខាន ឆាឆៅ ជ្រៀតជ្រែករឿងគេ
- ប្រព្រឹត្តអានាចារ លើកូនប្រពន្ធអ្នកដ៏ទៃ អបាយមុខ ល្បែងស្រីស្រាផ្តេសផ្តាស ដែលជាហេតុនាំឲ្យកើតជំងឺផ្សេងៗ ពិសេសជំងឺអេដស៍ និងកាមរោគ ឫដើពាលារអាវាសែ សេពគ្រឿងញៀន ។
ខ. ការប្រព្រឹត្តអាក្រក់ដោយវាចា ៤ យ៉ាង :
- និយាយភូតភរ កុហក ឆបោកអ្នកដ៏ទៃ
- និយាយពាក្យគំរោះគំរើយ ជេរប្រទេច ផ្តាសាអ្នកដ៏ទៃ
- និយាយស៊កសៀត ញុះញង់ ចាក់ដោត បំបែកបំបាក់អ្នកដ៏ទៃ
- និយាយពាក្យឥតប្រយោជន៍ ខ្លឹមសារ ចេះតែរលាស់ ដូចអណ្តាតអត់ឆ្អឹង ។
គ. ការប្រព្រឹត្តដោយគំនិតអាក្រក់ ៣ យ៉ាង :
- ល្មោភ លោភលន់ចង់បានទ្រព្យអ្នកដ៏ទៃមកធ្វើជារបស់ខ្លួន
- ចងអាឃាត ព្យាបាទ គំនំគំគួនជាមួយអ្នកដ៏ទៃ ដឹកនាំអ្នកដ៏ទៃក្នុងផ្លូវខុស
- យល់ខុសថា គ្មានបាប គ្មានបុណ្យ គ្មានគុណ គ្មានទោសជាដើម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ