Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ភាសាជាអ្វី ? ហេតុអ្វីចាំបាច់មានភាសា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ភាសា គឺជាប្រព័ន្ធនៃការបន្សំនូវពាក្យទាំងឡាយ និងច្បាប់នៃវិធានដែលក្រុមមនុស្សរឺសត្វ បង្កើតចេញជាពាក្យសំដីដែលនិយាយថា សំលេងចេញមកក្រៅ រឹអាចនិយាយថា ភាសាជាឧបករណ៍ម្យ៉ាង ដែលមនុស្សប្រើជាមធ្យោបាយ ដើម្បីធ្វើការលាតត្រដាងមនោសសសញ្ចេតនា គំនិតអារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អាន ពិភាក្សាប្តូរយោបល់គ្នាអោយយល់ព្រមទាំងផ្តល់បទពិសោធន៍ចំណេះដឹងអោយគ្នាទៅវិញទៅមក ។ ជាការពិតណាស់ ភាសាមនោសញ្ចេតនា បទពិសោធន៍ ចណេះដឹង ស្មារតិច្នៃប្រឌិត ទំនួលខុសត្រូវរបស់ខ្លួនទោមនុស្សផ្សេងទៀតក្នុងទង្វើពលកម្មចិញ្ចឹមជីវីតមនុស្ស មានលទ្ធភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឃន៍សង្គម ។ កត្តាចាំបាច់ដែលត្រូវមានភាសាព្រោះភាសាផ្សារភ្ជាប់ទៅនឹងជីវីតមនុស្ស ដែលជាអ្នកពាំនាំភាសាហើយភាសាក៏ជាអ្នកបំរើ និងឆ្លុះបញ្ចាំងសង្គម ។ បើគ្មានភាសាមនុស្សក៏មិនអាចមានផលិតផល គ្មានការវិវត្តជឿនលឿនបានឡើយ ។ បើគ្មានសង្គម គឺគ្មានភាសា បើសង្គមជឿនលឿន គឺភាសាក៏ជឿនលឿនតាមនោះដែរ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1