Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ភពពុធគឺជាភពនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ ចូរពន្យល់ពីមូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះ ។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ភពពុធគឺជានៅនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ មូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះគឺ ៖

  • ភពទាំងពីរមានរង្វិលខ្ញាល់ខុសគ្នា ៖ ទោះបីជាភពពុធមានជិតព្រះអាទិត្យជាងភពសុក្រក៏ដោយ ក៏ប៉ុន្តែភពពុធមានរង្វិលខ្ញាល់ ( ​វិលជុំវិញខ្លួនឯង ) លឿនជាងភពសុក្រ ។ នេះគឺជាមូលហេតុធ្វើឲ្យផ្ទៃលើរបស់ភពសុក្ររងកម្តៅ​យូរជាងផ្ទៃលើរបស់ភពពុធ ។
  • ភពទាំងពីរមានបរិយាកាសខុសគ្នា​៖ បរិយាកាសភពពុធស្តើង ចំណែកឯបរិយាកាសភពសុក្រវិញក្រាស់ និងសម្បូរដោយឧស្ម័នកាបូនិច ។ ឧស្ម័នកាបូនិចដែលមាននៅក្នុងបរិយាកាសភពសុក្រចាប់យកថាមពលកម្តៅពីព្រះអាទិត្យក្នុងលំហក្នុងលំនាំមួយហៅថា ផលផ្ទះកញ្ចក់ ។ នេះគឺមូលហេតុធ្វើឲ្យផ្ទៃលើរបស់ភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងសីតុណ្ហភាពផ្ទៃលើរបស់ភពពុធ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1