ព្រះសម្មាសម្ពុទ្ធទូន្មានថា “អត្តាហិ អត្តនោ នាថោ” តើមានន័យដូចម្តេច?
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ទស្សនៈរបស់ខ្លួនព្រះអង្គអប់រំមនុស្សទាំងអស់៖
- មានជំនឿលើខ្លួនឯង ចេះធ្វើម្ចាស់លើខ្លួនឯង
- ចេះតស៊ូព្យាយាម អត់ធ្មត់ចេះជំនះនឹងឧបសគ្គ
- តម្កល់ចិត្តអារម្មណ៍ សតិ ដោយភ្ញាក់រលឹក និងការប្រុងប្រយ័ត្ន
- ពឹងលើសមត្ថភាព និងកម្លាំងផ្ទាល់ខ្លួនជាជាងពឹងលើកម្លាំងក្រៅខ្លួន
- អប់រំមិនឱ្យជឿលើព្រេងវាសនា ឬព្រហ្មលិខិត
- មានគំនិតសុទិដ្ឋិនិយមនិងសម្មាទិដ្ឋិ
- រកវិធីសង្គ្រោះខ្លួនដោយខ្លួនឯង
- មិនពឹងលើអបិយជំនឿ មិនសមហេតុផល
- ឱ្យប្រើអស់លទ្ធភាព(ទាំងកម្លាំងកាយ ចិត្ត និងប្រាថ្នា) ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង។
ឧទាហរណ៍៖ សិស្សត្រូវខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវ បង្កើនសមត្ថផាពផ្ទាល់ខ្លួន ពេលប្រឡងត្រូវពឹងលើ ចំណេះខ្លួនឯង មិនពឹងលើការបែរបន់ មន្តអាគម ស្រោចទឹក… ឬពឹងលើការលួចចម្លងឯកសារ ឬលួចចម្លងពីអ្នកដទៃនោះឡើយ។
ប៉ុន្តែពុទ្ធភាសិតនេះមិនមែនអប់រំឱ្យមនុស្សេកោ ឬមានមោទនៈភាពចំពោះខ្លួនឯងហួសហេតុដោយមិនពឹងពាក់អ្នកដទៃនោះទេ តែលោកឱ្យយើងមានទម្លាប់ពឹងលើខ្លួនឯងជាមុនសិន ដូចជាពំនោលថា “ចូរអ្នក ជួយខ្លួនឯងជាមុនសិនទើបទេវតាជួយអ្នកជាក្រោយ”។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ