Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ព្រះរាជាណាចក្រកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ អំណាចបែងចែកដាក់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ ក. តើអំណានីមួយៗ ដំណាងដោយស្ថាប័ន ឫអង្គការណាខ្លះ ? ខ. តើស្ថាប័ន ឫអង្គការនីមួយៗរៀបចំបង្កើតឡើងដោយរបៀបណាខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ព្រះរាជាណាចក្រកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ អំណាចបែងចែកដាក់​ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
ក. អំណាចនិមួយៗ ដំណាងដោយស្ថាប័ន ៖
– អំណាចនិតិប្បញ្ញត្តិ ដំណាងដោយ រដ្ឋសភាព្រឹទ្វសភា មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។
– អំណាចនីតិប្រតិបត្តិ​ ដំណាងដោយ រាជរដ្ឋាភិបាល : មាននាទីជាអ្នកអនុវត្តច្បាប់ និងក្រិត្យផ្សេងៗ ។
– អំណាចតុលាការ តំណាងដោយ សាលាជម្រះក្តី : មាននាទីជំនុំជម្រះក្តីនិងរកយុត្តិធម៍ជូនសង្គម ។
ខ. ស្ថាប័ននីមួយៗរៀបចំបង្កើតឡើង:
១. រដ្ឋសភា : រៀបចំបង្កើតឡើងដោយការបោះឆ្នោតសកលតាមប្រព័ន្ធសមាមាត្រ និងតាមបញ្ជីគណៈបក្សមានសមាជិកយ៉ាងតិច ១២០ រូបជ្រើរើសពីក្នុងចំណោមបេក្ខជនអាយុ ២៥ ឆ្នាំយ៉ាងតិច មានសញ្ជាតិខ្មែរពីកំណើត និងមានឈ្មោះក្នុងបញ្ជីគណៈបក្ស ។ រដ្ឋសភា មាននិតិកាល ៥ ឆ្នាំ និងផុតកំណត់នៅពេលរដ្ឋសភាថ្មីស្បថចូលកាន់ដំណែង ។
២. ព្រឹទ្ធសភា : រៀបចំបង្កើតឡើងដោយការបោះឆ្នោតសកល ហើយមានចំនួនសមាជិកយ៉ាងច្រើ​ន ស្មើនិងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលឫយ៉ាងតិ​ច ៦០ នាក់ ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់មានសមាជិកពីរូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ពីរូបទៀតជ្រើសតាំងដោយរដ្ឋសភា និងមាជិកដ៏ទៃទៀតជ្រើសតាំងដោយការបោះឆ្នោតអសកល ។ សមាជិកព្រឹទសភាត្រូវមានអាយុយ៉ាងតិច  ៤០ ឆ្នាំ មានសញ្ជាតិខ្មែរពីកំណើត​ ។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ និងផុតកំណត់ព្រឹទ្ធសភាថ្មីស្បថចូលកាន់ដំណែង ។
៣. រាជរដ្ឋាភិបាល​ : រៀបចំបង្កើតឡើងដោយ
– តាមសំណើសុំ​ពីប្រធាន និងមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណៈបក្សដែលឈ្នះឆ្នោត​ឲធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភាបាល ។
– វរៈជនដែលបានតែងតាំងដោយព្រះរាជក្រឹត្យ ជានាយករដ្ឋមន្ត្រី នាំសហការីដែលជាដំណាងរាស្រ្ត ឫសមាជិកបក្សដំណាងនៅក្នុង រដ្ឋសភា ដែលផ្គូផ្គងឲកាន់ដំណែងផ្សេងៗគ្នាក្នុងរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។
– រដ្ឋសភាបានបោះឆ្នោតផ្តល់​ទំនុកចិត្តិហើយនោះ ទើបព្រះមហាក្សត្រទ្រង់ចេញរាជក្រិត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល ។
– មុនចូលកាន់ដំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសាចែងក្នុងឧបសម្ព័នទី ៦ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (មាត្រាទី ១១៩ ថ្មី) ។
៤. សាលាជម្រះក្តី : រៀបចំបង្កើតឡើងតាមសំណើរបស់់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រិត្យដោយតែងតាំង ចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តី ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ទទួលបន្ទុកធ្វើសេចក្តីព្រាងព្រះរាជក្រិត្យនោះ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1