ព្រះបាទជ័យជេដ្ឋាទី២ បានអភិសេកជាមួយមហេសីជាជនជាតិយួនឈ្មោះអ្វី ? បានផ្តល់លទ្ធផលដូចម្តេចដល់ប្រទេសខ្មែរ ?
គ្រូបង្រៀន
History
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ឈ្មោះក្សត្រីអង្គចូវ ។ ការរៀបអភិសេកនេះ ធ្វើឲ្យប្រទេសខ្មែរកើតរឿងចម្រូងចម្រាស់យ៉ាងខ្លាំង ។ វៀតណាមវាយយកបានទឹកដីចម្ប៉ានៅស.វ ១៧ ។ នៅឆ្នាំ១៦២៣ គ.សគណៈបេសកម្មទូតដោយវៀត បានលើកសំណើរសុំឲ្យដាយវៀតបង្កើតគ្រឹះជំនួញ នៅប៉ែកខាងត្បូងប្រទេសខ្មែរពីរគឺ ព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតិឲ្យមានសិទ្ធិកា់កាប់ក្រសួងគយនៅទីនោះផង ។ ដោយមានមហេសីជាជនជាតិយួន ព្រះជ័យជេដ្ឋាទី២ ពិបាកនិងប្រកែកក៏យល់ព្រមអនុញ្ញាតឲ្យតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាការបោកបញ្ជោតរបស់ដាយវៀតយ៉ាងពិតប្រាកដ ៖
- ការហូរចូលនៃប្រជាជនដាយវៀត មកលើទឹកដីខ្មែរនាភាគខាងត្បូង និងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះ
- ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមដាយវៀតដែលប្រទេសនេះបានធ្វើទុកបុកម្នេញ និងផ្តល់មេរៀនយ៉ាងល្វីងជូចត់សម្រាប់ខ្មែរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ