ពំនោលមួយពោលថា « អរិយធម៌ឥណ្ឌា កាឡៃអរិយធម៌ខ្មែរ »។ ចូរពន្យល់បកស្រាយ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងជាតម្លៃនៃការរីកលូតលាស់ដុះដាលរីកចម្រើន ល្អប្រសើរខ្ពង់្ពស់ ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមប្រកបដោយរបៀបរៀបរយ និងមានគ្រឿងប្រដាប់ប្រដាប្រើប្រាស់ និងមានជំនឿចំណង់ចំណូលចិត្តគ្រប់បែបយ៉ាងក្នុងកោលដៅស្វែងរកសុខ ។ ឬអរិយធម៌ សម្គាល់ការជឿនលឿននៃប្រទេសនីមួយៗក្នុងវិស័យវប្បធម៌ និងសង្គមធម៌ហើយដែលអាចបន្តជីវីតទៅសម័យខាងមុខទៀត ។
អរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរៈ ខ្មែរមានអរិយធម៌របស់ខ្លូនតាំងពិសម័យមុនឥណ្ឌាចូលស្រុកមកម៉្លេះ ខ្មែរដែលទ្រទ្រង់នូវរបបគ្រប់គ្រងមួយរបស់ខ្មែរគឺរបបមាតាធិបតេយ្យ ។ អរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរមានដូចជា៖
ឥណ្ឌាបានបញ្ចូលជំនឿបូជាយញ្ញតាមលទ្ធិវេទដូចមានការអធិប្បាយ ក្នុងគម្ពីរវេទទាំង៤ គឺ៖
- ឬគវេទៈ ផ្តល់ជំនឿបន់ស្រន់ទេវតាក្នុងធម្មជាតិ
- យុជុវេទៈ បន់ស្រនទេវតាឋានលើឲ្យចុះមកជួយមនុស្សដែលទទួលរងគ្រោះដោយអំពើផ្សេងៗ
- សាមវេទៈ ផ្តល់ជំនឿដល់មនុស្សឲ្យសិក្សាមន្តអាគមសម្រាបការពារខ្លយនដូចជា ក្បាច់គុណ ក្បាច់ដំបង ក្បាច់ក្រពើហាជាដើម ។
- អថិវវេទៈ ផ្តល់ជំនឿចេះការពារជម្ងឺផ្សេងៗដូចជា ស្តោះពិសពស់ ចុករាគមួល លើករាសីរហូតដល់មន្តអាគមនស្នេហ៍សម្រាប់ព្យាបាលជម្ងឺស្នេហា ។
ប្រពៃណីរំលាយសពដោយយកសពទៅដុតហើយរើសយកធាតុមកទុកក្នុងថូមួយតំណាងព្រលឹងអ្នកស្លាប់ ចំណែកឯការរំលាយសពខ្មែរបុរាណគឺគេយកទៅទុកកន្លែងមួយសម្រាប់ត្មាតស៊ី ឬបោះបង់ក្នុងទឹកឲ្យត្រីស៊ី ។
ខ្មែរបានទទួលឥទ្ធិពលផ្នែកភាសា និងអក្សរពីឥណ្ឌាច្រើនក្នុងករណីដែលខ្មែរខ្វះពាក្យប្រើប្រាស់ ។
សង្គមធម៌ សំដៅទៅលើទ្រឹស្តីសង្គម និងការរៀបចំ សង្គមឲ្យមានទំនាក់ទំនងទៅវីញទៅមកតាំងពិសម័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជិវភាព ទូទោសសន្តិសុខជាដើម ៖
- វិស័យសេដ្ឋកិច្ច ខ្មែរធ្វើកសិកម្មប៉ុន្តែគេហាមប្រាមមិនឲ្យសម្លាប់សត្វដែលជាបទបញ្ញត្តិក្នុងពុទ្ធសាសនា
- ក្នុងជិវភាពរស់នៅ ខ្មែរនិយមធ្វើបុណ្យ និងនិយមបួស បួសរួចហើយទើបប្រកបអាជីវកម្ម
- ផ្នែកសន្តិសុខ ខ្មែរនិយមការសន្តោសតាមបែបពុទ្ធសាសនា ។
ដូចនេះអរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរ ប៉ុន្តែទន្ទឹមជាគ្នានេះ យើងក៏ឃើញថាអរិយថម៌ខ្មែរក៏កាឡៃអរិយធម៌ឥណ្ឌាផងដែរ ។