Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ពេលអ្នកចេញទៅធ្វើគ្រូបង្រៀន អ្នកមានគោលបំណងអប់រំសិស្សានុសិស្សដូចម្ដេចខ្លះ? ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត ពេលអ្នកចេញទៅធ្វើគ្រូបង្រៀនអ្នកមានគោលបំណងអប់រំសិស្សានុសិស្ស៖

  • កុមារាកុមារី យុវជនសុទ្ធតែជាមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទា និងបញ្ញា
  • ទំពាំងស្នងឫស្សីៈ ពន្លកដែលនឹងក្លាយជាដើមឫស្សី
  • កុមារ យុវជនជាមនុស្សដែលកំពុងអភិវឌ្ឍ ដើម្បីក្លាយជាពលរដ្ឋល្អ
  • កុមារ យុវជនជាទំពាំងស្នងឫស្សី នោះនាំឲ្យកុមារយុវជនប្រៀបដូចជាទំពាំងស្នងឫស្សីដែលជាពលរដ្ឋត្រូវបន្ដវេនពីមនុស្សចាស់់
  • ទំពាំងល្អក្លាយជាឫស្សីល្អ នោះល្គឹកណាតែមានការអប់រំ និងថែទាំល្អ

ដើម្បីអប់រំពួកគេឲ្យយល់ច្បាស់ ពីគោលដៅអប់រំជាតិ មានន័យថាកសាងមនុស្សពេញលេញ

ដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកព្រមៗគ្នារវាង ប្រាជ្ញា ស្មារតី និងរូបរាងកាយដើម្បីឲ្យក្លាយជាពលរដ្ឋ ថ្លៃថ្នូរ គឺពលរដ្ឋដែលប្រកបទៅដោយចំណេះដឹង បំណិន សីលធម៌ល្អបទពិសោធន៍ចេះអធ្យាស្រ័យ សហការ សាមគ្គីស្មារតីឯកភាពជាតិ មានមនសិការស្រឡាញ់នូវយុត្តិធម៌ គោរពច្បាប់ ឬសិទ្ធិមនុស្ស ចេះថែរក្សាការពារបរិស្ថាន ចេះលើកកម្ពស់នូវតម្លៃវប្បធម៌ អរិយធម៌ជាតិមានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅចេះច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1