ពិធីលើករាសីជាអ្វី ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

រាសីជានាម ពីបាលី រាសិ សំស្រ្តឹតថា រាគិ ប្រែថាគំនរ ពំនូក ពួក កងបប្រជុំ ។ តែខ្មែរយើងយកពាក្យរាសីនេះទៅជា លំអ ស្រស់បស់ សមរម្យ ចម្រើន ។ ដូចជា មនុស្សមានរាសី កំពុងឡើងរាសី កំពុងឡើងរាសីអាប់រាសីជាដើម ។
ការលើករាសី គឺការប្រសិទ្ធិតាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឱន ឲ្យរុងរឿងឡើង ។ ការធ្វើដូច្នេះថាសម្រេចផល ១០០% ទាន់ចិត្តក៏មិនហ៊ានថា ឬថាមិនបានប្រយោជន៍អ្វីសោះ ក៏មិនហ៊ានងាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមិខ្លួន ។
ហេតុដែលយើងលើកយកពិធីនេះ មកដាក់សៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់មានតៗមកហើយ ។ តែទោះជាយ៉ាងណា ក៏មិនប្លែកគ្នា ណាស់ណាទេ ។
គ្រឿងរណ្តាប់រៀបចំពិធីលើករាសីគឹមាន ៖
- ធ្វើបាយសីធំមួយ កំពស់ជំហរអ្នកសាមីខ្លួន
- បាយសីប៉ាក់ ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ ថ្វាយជាពុទ្ធបូជា ។
- រៀបគ្រឿងសំណែនមាន ពែរាយ៥រួច កន្ទោង៥ ដាក់បាយក្រហម បាយសនំ ចំណីតាមទំនៀម ឆ័ត្ររួត៥និង ធ្វើរូងស្នងខខ្លួនដាក់ក្នុងពែនោះ ។
- រៀបស្លាធ័រ៨ ទឹកអប់៨ ដាក់អមអ្នកសាមីខ្លួនម្ខាង៤ៗ ។ រួចមករៀបចំពិធីសែនព្រេននិយាយឧបកិច្ច បន្ទាប់មកនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តលើករាសី ទៅតាមទំនៀមដែលធ្លាប់សូត្រកន្លងមក ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ