Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្យាច់។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល៣ថ្ងៃ។ ក្នុងពិធីនោះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ ជាកិច្ចបង្ហើយបុណ្យ។

តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ៖

  • ភ្នំខ្សាច់តំណាងឲ្យមហាបពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌា គឺមានកំពូលប្រាំដែលភ្នំកណ្តាលតំណាងឲ្យភ្នំ ព្រះសុមេរុ និងកំពូលបួនទៀតតំណាងឲ្យទ្វីបទាំងបួនជាសត្តបរិព័ទ្ធ ព័ទ្ធជាបរិវារជុំវិញភ្នំព្រះសុមេរុ។
  • ការពួនភ្នំខ្សាច់ជាកាកកសាង “វាលុកចេតិយ” ដែលតំណាងឲ្យ “ព្រះចូឡាមណីចេតីយ” ដែលជាចេតិយ សម្រាប់តម្លល់ព្រះកេសា ស្នៀតព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឯឋានត្រៃត្រឹង្ស។
  • តាមធម្មទេសនាអំពី “អនិសង្សវាលុកចេតិយ” បានចែងថា “បើចង់រូចកម្មពៀរគប្បីសាងវាលុកចេតិយ គឺធ្វើបុណ្យឆ្លងហើយនឹងរួចកម្មពៀរនោះហោង”។
  • ការពូនភ្នំខ្សាច់ ឬកសាងវាលុកចេតិយអាចរំដោះនូវកម្មពៀរទាំងឡាយ ដែលគេបានសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ ដែលមានច្រើនរាប់មិនអស់នេះ។ ពូនភ្នំខ្សាច់ និងឆ្លងភ្នំខ្សាច់ផ្តាច់កម្មពៀរ។
  • មានគ្រួសារខ្លះមានជំនឿថា ការពូនភ្នំខ្សាច់គឺជាពិធីរំដោះកម្មពៀរ
  • មានគេដើរប្រទក្សិណ៣ជុំ និងអធិដ្ឋាន ដើម្បីរំដោះកម្មពៀរ និងលាងបាប។
  • នៅថ្ងៃបង្ហើយ (ថ្ងៃឡើងស័ក) គេនាំគ្នាឆ្លងភ្នំខ្សាច់ ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់ ធម្មតាវិញ ដើម្បីយកខ្សាច់ប្រើការ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1