Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ពាក្យចាស់​មួយ​ឃ្លាពោលថា “ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ” ចូរ​ពន្យល់ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ពាក្យចាស់​មួយ​ឃ្លាពោលថា “ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ” ចូរ​ពន្យល់ ។

សេចក្ដីអធិប្បាយ

ធម្ម​ជាតិ​បាន​បង្កើត​មនុស្ស ​កំពស់​ នឹង​ភ្នំ មនុស្ស​ក៏​មិន​អាច​នឹង ចាប់​​ឈោង​ប្រ​វា​អោយ​ភ្នំ​អោយ​នៅ​ក្នុង​រង្វង់​ដៃ​បាន​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ចាស់​បុរាណ​ចង​ក្រង​ពាក្យ​មួយ​ឃ្លា​ពោល​ថា “ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ” ។

តើ​ពាក្យ​មួយ​ឃ្លាខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​ម្តេច?

ជា​គន្លឹះជៀស​វាង​ក្នុង​ការ​យល់​ច្រ​ឡំដល់​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ យើង​គប្បី​យល់​អត្ថ​ន័យ​នៃ​ពាក្យ “តោង ឈោង និង ភ្នំ” ជា​មុន​សិន។ តោង គឺ​សំ​ដៅ​លើ​ការ​លូក​ដៃ​ទាំង​ពីរ ប្រឹង​ចាប់​ដើម្បី​អោយ​ខ្លួន​ឡើងផុត​ពី​ទី​ទាប។ ឈោងចាប់ មាន​ន័យ​ថា ការ​ស្រ​វា​ចាប់​អោយ​ជាប់​នៅ​ក្នុង​ដៃ។ ភ្នំ​ គឺ​ធន​ធាន​ធម្ម​ជាតិ ដែល​មាន​នៅ​លើ​ផែន​ដី ហើយ​វា​កើត​ឡើង ពី​កំ​លាំង​នៃ​ទំ​នើង​ផ្នត់​របស់​ស្នូល​ផែន​ដី រុញ​ច្រាន​ស្រ​ទាប់​ពី​ខាង​ក្រៅ អោយ​ប៉ោង​ឡើង​លើ​មាន​ទំ​ហំធំ និង​ខ្ពស់ឥត​គណនា​។ ប្រ​ធាន​​បទ​ខាង​លើ​មាន​ន័យ​ថា មនុស្ស​មាន​មាឌ​តូច​ទាប កំ​លាំង​តិច ហើយ​ធម្ម​ជាតិ​ពិត​នៃ​មនុស្ស​នេះ​មិន​អាច​មាន​​សមត្ថ​ភាព​តោង​ស្រ​វា​ចាប់ ឬ​អោប​យក​ភ្នំ​ទាំង​មូល​តែ​ម្នាក់​ឯង​បាន​ឡើយ។ ពាក្យ​ថា “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំ​ឈោង​​ប្រ​វា​អោប​ភ្នំ ” គឺ​ចង់​បង្ហាញ​ពី​ធាតុ​ពិត របស់​មនុស្ស ហើយ​និង​ភ្នំ​គឺ​មនុស្ស​មាន​មាឌ​តូច​បំ​ផុត​ ឯភ្នំ​វិញ​មាន​​កំ​ពស់​និង​ទំហំ​ធំមហិ​មា ដែល​ហេតុ​ធ្វើ​អោយ​មនុស្ស​ម្នាទាំង​ឡាយ មិន​អាច​មាន​សមត្ថ​ភាព​​ឈោង​ចាប់​ភ្នំ​បាន​ឡើយ តាម​សមត្ថ​ភាព​របស់​មនុស្ស​អាច​ឈោង​ចាប់​វត្ថុ​អ្វី​សព្វ​យ៉ាង​ដែល​មាន​ទំងន់​ និង​មាឌ​តូច​ជាង​ខ្លួន​តែ​ប៉ុណ្ណោះ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ភ្នំ មនុស្ស​អាច​ស្លាប់​បង់​សង្ខា​រ​ដោយ​សារ​តែ​ជំ​រក​ភ្នំ​មួយ​ភាគ​តូច​នៃ​ភ្នំ។ ដូច​នេះ​មនុស្ស​ទាំង​ឡាយ គប្បីមាន​មហិ​ច្ឆ​តា​​ខ្លួន​អោយ​បាន​សម​រម្យ ស្រប​ទៅ​នឹង​សមត្ថ​ភាព​របស់​ខ្លួន​ផង​ដែរ ​ទើប​ត្រឹម​ត្រូវ ហើយ​ជៀស​វាង ​មាន​ភាព​បរាជ័យ​ និង​ខាត​បង់​ប្រ​យោជ។ ឯពាក្យ “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” ក្នុង​ន័យ​ធៀប​វិញ​គឺ​ចង់​បញ្ជាក់​ចំ​ពោះ​ការ​រស់​នៅ​របស់​មនុស្ស​ក្នុង​សង្គម​សហ​គមន៍ ឬ​នៅ​ក្នុង​គ្រួសារដែល​មិន​ចេះ​ប៉ាន់​ប្រ​មាណពី​លទ្ធ​ភាព និង​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ហើយ​មាន​មហិច្ឆតា ធំ​ហួស​ហេតុ​​​ដែល​នាំ​អោយ​ខាង​បង់ និង​វិនាស​អន្ត​រា​យ​ដល់​ខ្លួន​ឯង។ ការ​ប្រាថ្នា​ធំ​ហួស​ប្រ​មាណ​នេះ ជា​កត្តា​មួយ​ធ្វើ​អោយ កើត​មាន​នូវ​បញ្ហា​ពិ​បាក​ជា​ច្រើន​ដល់ ការ​រស់​នៅ​របស់​ខ្លួននិង​គ្រួសារ ហើយ​និង​សង្គម​ជាតិ​ផង​ដែរ។ ជាក់​ស្តែង​ក្នុង​សង្គម​របស់​មនុស្ស អ្នក​ខ្លះ​រស់​នៅ​ក្នុង​សង្គម​គ្រួសារ​តូច​ទាប ខ្សត់​ខ្សោយ​អសមត្ថ​ភាព​ ដោយ​ខ្វះ​ការ​ពិចារ​ណា​ល្អិត​ល្អន់ ធ្វើ​អោយ​គេ​គិត​ខុស​ដោយ​មាន​មហិតច្ឆ​តា​ហួស​ប្រ​មាណ ដោយ​ប្រ​ថ្នា​ចង់​អោយ​ខ្លួន​បាន​ល្អ​លើស​លុប​ដូច​គេ ឬ​មាន​ចិត្ត​ប្រ​តិ​ព័ទ្វ​ទៅ​លើ​កូន​កំលោះ​ក្រ​មុំ​ដែល​រស់​ក្នុង​​អំ​បូរ​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្នូរ។ នេះគឺ​ជា​ការ​ប្រមើ​ស្រ​មៃ​មួយ​ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​សំ​រេច​ជោគ​ជ័យ​បាន​ឡើយ ហើយ​បែ​ទៅ​ជា​នាំ​មក​វិញ​នូវ​ភាព​ខាត​បង់ ទាំង​ពេល​វេលា​និង​គេរ្តិ៍​ឈ្មោះ​ក្នុង​ការ​រស់​នៅ​ទៀត​ផង។ ផ្សេង​ពី​នេះ អ្នក​ខ្លះ​ទៀត​ដោយ​សេចក្តី​ស្រ​មើ​ប្រ​មៃ​ខ្ពស់​ធ្វើ​អោយ​ខ្លួន​បាន​គិត​ខុស​ហ៊ាន​ប្រ​ព្រឹត្តិ​នូវ​អំ​ពើ​ល្មើស​ច្បាប់​ផ្សេងៗ​ដែល​ជា​ហេតុ​នាំ​អោយ​មាន​ទុក្ខ​ទោស​ជាប់​ខ្លូន។​ អាស្រ័យ​ហេតុ​នេះ​មនុស្ស​ត្រូវ​គិត​ពី​លទ្ធ​ភាព និង​សមត្ថ​ភាព​របស់​ខ្លួន​អោយ​ច្បាស់​លាស់​ជា​មុន​សិន​ មុន​និង​ចាប់​កិច្ច​ការ​អ្វី​មួយ​ ដោយ​ហេតុ​នេះ ហើយ​ទើប​ចាស់​ទុំ​លោក​ពោល​ពាក្យ ប្រៀន​ប្រ​ដៅ “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” នេះ​ជា​មាគ៌ា​សំ​រាប់​ដើរ​ទៅ​រក​ភាព​រីក​ចំ​រើន​ជឿន​លឿន និង​សុភមង្គល់។ សរុប​សេចក្តី​ពាក្យ​ចាស់​ខាងលើ​ ពិត​ជា​មាន​លក្ខណ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​អោយ​មនុស្ស​យល់​អំ​ពី​ទង្វើ​ដែល​ត្រូវ​ធ្វើ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន។

តាម​រយៈការ​បក​ស្រាយ​ខាង​លើ ប្រ​ធាន​បទ​មួយ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ ទូលំ​ទូលាយ​សំ​រាប់​អប់​រំ​ទូន្មាន​ប្រៀន​ប្រ​ដៅ​មនុស្ស​អោយ​យល់​អំ​ពី​សមត្ថ​ភាព​ផ្ទាល់​របស់​ខ្លួន ជៀស​វាង​ធ្វើ​អ្វី​អោយ​ហួស​ពី​សមត្ថ​ភាព​ វា​ជា​ហេតុ​នាំ​អោយ​ជួប​ប្រ​ទះ​និង​ការ​ខាត​បង់។ ដូច​នេះ​កូន​ខ្មែរ​ ទាំងឡាយ​គប្បី​ខិត​ខំ​រៀន​សូត្រ និង​ចេះ​ស្វែង​យល់​ពី​ចំ​ណុច​ខ្លាំ​ង និង​ចំ​ណុច​ខ្សោយ​របស់​ខ្លួន​មុន​នឹង​ប្រ​ព្រឹត្តិ​កិច្ច​ការ​ផ្សេងៗ៕

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1