Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន”។ តើមានន័យដូចម្តេច? ចូរបកស្រាយ។

គ្រូបង្រៀន
Khmer
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ពាក្យចាស់ថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន” គឺ

ពាក្យ “ខ្មៅចុះឱ្យតែស” មានន័យថា មនុស្សយើងកើតមកមានសម្បុរខ្មៅ មានរូបអាក្រក់ មិនមែនជាបញ្ហាទេ ឱ្យតែមានចិត្តល្អសប្បុរស ស្មោះត្រង់ មានគុណធម៌ មានកិរិយាមាយាទថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសន្តោសប្រណី អាចរស់នៅចុះសម្រុងនឹងគេ និងជាគម្រូល្អដល់អ្នកដទៃ…។

ពាក្យ “ក្រចុះឱ្យតែមាន” មានន័យថា បើក្រទ្រព្យសម្បត្តិ ក្របុណ្យស័ក្តិ អំណាចឱ្យតែមានគំនិត ឆ្លាតវៃ ចេះគិតគូរដោះស្រាយបានគ្រប់បញ្ហា និងមានស្មារតី ប្រឹងប្រែងព្យាយាម តស៊ូអំណត់ក្នុងការងារពិតជាធ្វើឱ្យគ្រួសារមានជីវភាពធូរធា មានកិត្តិយស កេរ្តិ៍ឈ្មោះ មានការស្រលាញ់រាប់អានពីអ្នកដទៃ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1