ពាក្យចាស់បុរាណមួយឃ្លាពោលថា «កុំទុំមុនស្រគាល» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពាក្យចាស់បុរាណមួយឃ្លាពោលថា «កុំទុំមុនស្រគាល» ។ តើពាក្យមួយឃ្លានេះមានអត្ថន័យដូចម្តេច ? ចូរពន្យល់ ។
សេចក្តីអធិប្បាយ
ជាទូទៅនៅលើសកលលោក មនុស្សសត្វនិងរុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះរមែងតែងតែមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់ដោយទីទៃៗពីគ្នា ដោយឡែកៗពីគ្នាទៅតាមសភាពលក្ខណៈរបស់ខ្លួន មិនថាមនុស្សសត្វឬរុក្ខជាតិនោះឡយ ។ ហើយការរីកលូតលាស់ដុះដាលនេះទាល់តងែត្រូវប្រព្រឹត្តទៅតាមលក្ខណៈទៅតាមតំណាក់កាលរបស់វាទើបល្អប្រសើរ ។ការរីកលូតលាស់ទៅតាមពេលវេលា ទៅតាមកាលកំណត់ចឹងទៅតាមធម្មជាតិ អ្វីក៏ដោយវាប្រាកដជាល្អ ។ ហេតុនេះហើយទើបមានពាក្យ មួយឃ្លាពោលថា « កុំទុំមុនស្រគាល » ។
តើពាក្យខាងលើនេះមានអត្ថន័យោបែបណា ?
ដើម្បីជាស្ពានឆ្លងទៅដល់ការបកស្រាយពន្យល់នូវទស្សនៈប្រធានខាងលើឲ្យកាន់តែមានភាពច្បាស់លាស់ក្បោះក្បាយនិងស៊ីជម្រៅទ្វេមួយកម្រិតទៀតនិងដើម្បីជួយសម្រួលដល់ការដោះស្រាយខាងលើឲ្យកាន់តែមានភាពល្អិតល្អន់ថែមទៀត យើងគប្បីគួរសិក្សាស្វែងយល់នូវអត្ថន័យនៃពាក្យ « ទុំ » និងស្រគាល « ជាមុនសិន » ។ ទុំគឺសំដៅលើផ្លែរុក្ខជាតិដែលវិវឌ្ឍន៍ពីខ្ចីចាស់និងស្រគាលទើបក្លាយចាទុំអាចយកមកប្រើប្រាស់ ឬអាចបន្តពូជក្នុងការដាំដុះបានតទៅមុខទៀត ។ឯស្រគាលសំដៅលើផ្លែរុក្ខជាតិទាំងឡាយលើសពីភាពចាស់តែមិនទាន់ទុំ ដើម្បីដល់ការទុំផ្លែឈើទាំងឡាយត្រុវឆ្លងកាត់ភាពស្រគាលឬហៅទុំស្ទើរៗជាមុនសិន ។ ដូចនេះពាក្យថា ទុំមុនស្រគាលនេះមានន័យថាគ្រប់ផ្លែឈើត្រូវតែលូតលាស់ពីក្តិបទៅផ្លែធំ ហើយចាស់បន្ទាប់មកវាទុំមិនទាន់ល្អ ដែលហៅថាស្រគាល រួចក្លាយទៅជាទុំសុះសាច់ល្អ វាមិនអាចទុំមុនស្រគាលបានទេ ។
ជាការពិតណាស់ធម្មជាតិនៃរុក្ខជាតិគឺតែងតែវិវឌ្ឍន៍ទៅមុខជានិច្ចពោលគឺពីក្តិប ខ្ចីទៅ ស្រគាល ហើយទើបវាទុំ ។ តែបើទុំមុនស្រគាលមានតែផ្លែឈើនោះមានលក្ខណៈខុសប្រក្រតី ខុសរដូវកាលអាចនិយាយថាវាបាក់មែកឬសត្វផ្សេងៗទិចឬខាំយូរទៅធ្វើឲ្យវាទន់ជ្រាយ ទៅជាទុំដោយមិនពេញលក្ខណៈរបស់វាក៏ថាបាន ព្រោះវាមិនមានសភាពលក្ខណៈល្អដូចដំណើររបស់ពីធម្មជាតិឡើយ។ ខ្លះទៀតវាទុំដោយសារការប្រើសារជាតិផ្សេងៗបាញ់បញ្ចូលក៏ថាបានទោះបីជាផ្លែឈើដែលយើងឃើញថាទុំបែបនេះក៏ពិតមែនប៉ុន្តែ វាហាកបីដូចជាពុំមានឬក៏មិនមានរស់ជាតិឆ្ងាញ់នោះឡើយ ហើយក៏មិនសូវមានប្រយោជន៍ដល់ប្រជាជនឬប្រជាកសិករ ក្នុងការប្រមូលផលយកទៅលក់នោះឡើយ ទោះបីយកផលនោះយកទៅដាំដុះវិញទៀតក៏មិនកើតទៀត ។ បើយើងធៀបមកក្នុងសង្គមមនុស្សវិញទុំមុនស្រគាលនេះគឺផ្តោតចំពោះត្រង់ទៅលើកូនស្រីឬបុត្រធីតាទាំងឡាយដែលហ៊ានប្រព្រឹត្តនូវរាល់អំពើទាំងឡាយដែលខុសឆ្គងដែលហ៊ានល្មើសនិងប្រាសចាកខុសប្រពៃណី ទំនៀមទម្លាប់ពូជសាសន៍របស់ខ្លួនដែលរួមមានការលបលួចមានស្នេហាមានសង្សា មានសាហាយដែលកំបាំងមុខពីមេបាឬចាស់ព្រឹទ្ធចារ្យឬដោយការមានស្នេហាមុនការរៀបពិធីអាពាហ៍ពិពាហ៍ដែលហៅថាពិធីមង្គលការ ។ អ្វីដែលពិសេសទៅទៀតនោះក្នុងពាក្យខាងលើគឺសង្កត់ធ្ងន់ទៅលើស្រីក្រមុំ ដែលមានក្មេងវ័យត្រូវចេះថែរក្សាខ្លួនចេះគ្រប់គ្រងខ្លួនឯងចេះមើលថែខ្លួនឯងកុំបណ្តោយខ្លួនប្រាណឲ្យទៅបុរសណាម្នាក់ដែលយើងមិនស្គាល់មុខឬស្គាល់មុខក៏ដោយគប្បីកុំជាដាច់ខាត ។ មុនពេលខាងប្រុសចូលស្តីដណ្តឹងមុនពេលរៀបអាពាហ៍ពិពាហ៍សុំកុំបណ្តោយតាមទង្វើរបស់ខាងប្រុសឲ្យសោះត្រូវចេះការពារកិត្តិយសខ្លូនឯងឲ្យបាន ប្រសិនបើបណ្តោយខ្លួនហើយរហូតដល់មានផ្ទៃពោះនោះវាពិតជារឿងដែលមិនល្អជារឿងមួយដែលប៉ះពាល់មដល់កិត្តិយសយ៉ាងខ្លាំង ជាពិសេសត្រូវបណ្តាញាតិរបស់ខ្លួនគេស្អប់ខ្ពើម ជិនឆ្អន់ កេរ្តិ៍ឈ្មោះស្អុយអាសោច បញ្ច្រស់ខ្យល់អាប់មុខ អាប់មុខមាត់គ្រួសារនិងកិត្តិយសខ្លួនផ្ទាល់ហើយត្រូវគេចាត់ទុកថាជាកូនអកត្តញ្ញូថែមទៀតផង ។ ក្នុងសង្គមគ្រួសារខ្លះ ពេលដែលជូបប្រទះនិងកូនស្រីបែបនេះគឹធ្វើឲ្យម៉ែឪបងប្អូនសាច់ញាតិអ្នកនៅជុំវិញខ្លូនគាត់មានសេចក្តីអស់សង្ឃឹមជាខ្លាំងព្រោះតែត្រូវបានបាត់បង់នៅកិត្តិយសទាំងអស់ ជួនកាលកាត់កាលកូនចោលមិនរាប់រកក៏មានជួនកាលទៀតក៏រកវិធីបំបែកបំបាក់ថែមទៀតផង ។ ព្រោះរឿងនេះវាមិនមែនជារឿងដែលតូចតាចឡើយ បើកាលណាជ្រុលជ្រោះមុនពេលរៀបការទៅហើយ ។
ជាក់ស្តែងបើយើងនិយាយក្នុងអក្សរសិល្ប៍ខ្មែរវិញរឿងភូមិតិរច្ឆានក៏បានឆ្លុះបញ្ចាំងឆ្លុះបង្ហាញឲ្យឃើញពីទឹកចិត្តរបស់តួអង្គសុវណ្ណមកលើនាងតន់ដែលមិនបានប្រព្រឹត្តអ្វីឲ្យខុសប្រពៃណីខ្មែរឡើយ។ ពេលដែលនាងតន់ត្រូវគេបណ្តេញចុះពីផ្ទះនាងអស់ជំរកក៏ត្រឡប់មកផ្ទះសុវណ្ណវិញ ។ ឯសុវណ្ណបានទទួលនាងជាប្រពន្ធដោយរៀបចំសែនព្រេន បន្តិចបន្តូចតាមប្រពៃណីខ្មែរជាមុន ។ ដោយមានបំរាមទុំមុនស្រគាលនេះហើយទើបសុវណ្ណមិនធ្វើអ្វីអោយខុសឆ្គង ។ ចំណែកឯរឿងទុំទាវវិញដែលនិពន្ធដោយព្រះភិក្ខុសោម ហើយត្រូវបានក្រសួងអប់រំយុវជននិងកីឡាបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ។ រឿងនេះបានបង្ហាញឲ្យឃើញថាទុំបានប្រព្រឹត្តអំពើខុសឆ្គង ព្រោះខ្លួនជាសង្ឃហ៊ានមានចិត្តស្នេហាងុបងុលទៅលើនាងទាវនិងបានលូចសឹកតែម្នាក់ឯងនៅក្បែងដំបូកដោយគ្មាននរណាដឹងទៀតផងព្រោះតែដើម្បីចង់មកជួបនាងទាវ ។ ចំណែកឯនាងទាវវិញខ្លួនជាស្រីក្រមុំដែលកំពុងតែឋិតក្នុងពិធីចូលម្លប់បែរជាហ៊ានបំពោរបំពានទៅលើប្រពៃណីទំនៀមទម្លាប់មកធ្វើនូវសេចក្តីស្នេហាជាមួយទុំ ទោះជាអ្នកទាំងពីរស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយសេចក្តីស្នេហានេះត្រូវបានរំខានដោយយាយផាន់ដដែលព្រោះវាជារឿងខុសនិងច្បាប់ស្រីជារឿងដែលខុសនិងប្រពៃណីផងនិងមួយទៀតគឺការមិនពេញចិត្តរបស់ម្តាយនាងគឹយាយផាន់ផង ។ ប៉ុន្តែទោះបីជាព្រះរាជាទ្រង់បានប្រទានពិធីមង្គលការដល់ទុំនិងទាវពិតមែនបានការស្របច្បាប់ហើយក្តីក៏យាយផាន់ នៅតែបំបែកបំបាក់ស្នេហានេះទាល់តែខាងបាន ។ចុងក្រោយស្នេហាទុំមុនស្រគាលមួយគូរនេះត្រូវទទួលរងសេចក្តីវិនាសអន្តរាយព្រាត់ប្រាស់គ្នាទាំងអស់ ។
សរុបសេចក្តីមកទុំមុនស្រគាលនិងការធ្វើខុសឆ្គងប្រពៃណីរបស់កូនប្រុសស្រីវាមានលក្ខណៈមិនល្អ មិនសមរម្យដួចគ្នាអាចធ្វើឲ្យបាត់បង់នូវកិត្តិយសខ្លួនឯងផងនិងគ្រួសារទាំងមូលផង ។
ឆ្លងតាមការបកស្រាយបញ្ចាក់ខាងលើបានបង្ហាញថាពាក្យចាស់បុរាណណិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងល្អត្រឹមត្រូវសម្រាប់អប់រំទូន្មានកូនប្រុសស្រីខ្មែរកូនចៅជំនាន់ក្រោយកុំឲ្យធ្វើអ្វីផ្តេសផ្តាសឆ្គាំឆ្គងប្រាសចាកពីច្បាប់ទម្លាប់ប្រពៃណីទំនៀមទម្លាប់ឡើយ ។ ដូចនេះក្នុងនាមខ្ញុំជាយុវជន យុវនារីជំនាន់ក្រោយប្តេជ្ញាចិត្តថា ខិតខំសិក្សារៀនសូត្រសិក្សាស្វែងយល់នូវច្បាប់ផ្សេងៗច្បាប់បុរាណជាច្រើនទៀតនិងជៀសវាងការមានស្នេហាក្នុងវ័យសិក្សានិងការបណ្តោយខ្លួនឲ្យជ្រុលជ្រួលហួសខុសពីប្រពៃណីទំនៀមទម្លាប់ឡើយ ។