ពន្យល់សុភាសិត «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពន្យល់សុភាសិត «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ។
សេចក្ដីអធិប្បាយ
ប្រទេសកម្ពុជាមានសណ្ឋានអំណោយផលល្អសម្រាប់ដាំដុះ ហើយប្រជាជនភាគច្រើនជាកសិករ កក្តាបែបនេះហើយទើបគេឃើញថាការផលិតស្បៀងគឺគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតប្រជាជនខ្មែរយើង មិនត្រឹមតែប៉ុណ្ណោះយើងមានទន្លេបឹងបួជាច្រើនទៀតដើម្បីស្រោចស្រពដំណាំផងដែរ។ ដោ–យមើលឃើញស្ថានភាពភូមិសាស្ត្រនេះហើយ ទើបបុព្វបុរសខ្មែរខំដាស់តឿនដល់អ្នកដឹកនាំគ្រប់សម័យកាលឲ្យយកចិត្តទុកដាក់ ដល់វិស័យកសិកម្មក៏ដូចជាការគ្រប់គ្រងប្រទេស ជាសុភាសិតយ៉ា-ងដូច្នេះថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។
តើសុភាសិតនេះបង្កប់នូវឧត្ដមគតិយ៉ាងដូចម្ដេចខ្លះ?
ដើម្បីឈានដល់ការបកស្រាយសុភាសិតខាងលើនេះ គួរគប្បីយល់នូវឃ្លាគន្លឹះមួយចំនួនសិនដូចជា «ធ្វើស្រែ» និង «ធ្វើសឹក»។ «ធ្វើស្រែ» គឺជាសកម្មភាពដាំស្រូវដើម្បីផលិតជាអង្ករសម្រាប់ស្ទុ--កជាស្បៀង រីឯ «ធ្វើសឹក» សំដៅទៅលើការធ្វើសង្គ្រាម ការប្រយុទ្ធនៅលើសមរភូមិ។ សុភាសិតខាងលើនេះចង់បង្ហាញថា ការធ្វើស្រែមិនអាចខ្វះទឹកបានទេ អាចធ្វើឲ្យដីក្រៀមក្រោះ ស្រូវមិនអាចដុះបាន ហើយការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវក៏មិនត្រូវភ្លេចក្នុងការត្រៀមនោះដែរ បើគ្មានបាយហូប កងទ័ពប្រាកដជាអស់កម្លាំង បាក់ទឹកចិត្ត ហើយមិនអាចច្បាំងការពារទឹកដីពីពួកឈ្លានពានបានឡើយ។
ជាការពិតណាស់ វិស័យកសិកម្មគឺជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ប្រទេសកម្ពុជាយើង។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ បើគេសង្កេតទៅម់ើលសម័យអង្គរ គេប្រាកដជាឃើញថា ព្រះមហាក្សត្រខ្មែរនៅជំនាន់នោះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនយោបាយទឹក មានការជីកប្រឡាយបង្ហូរទឹក និងការបង្កើតប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែងនៅក្នុងក្រុងអង្គរ ការធ្វើបែបនេះដើម្បីងាយស្រួយក្នុងការស្រែចម្ការ។ កាលណាមានស្បៀងហូបគ្រប់គ្រាន់ហើយ ប្រជាជនប្រាកដជារីករាយ និងមានកម្លាំងពលំ សម្រាប់ការពារទឹកដីបាន។ មិនថាត្រឹមសម័យអង្គរទេ សូម្បីតែនៅក្នុងសម័យដែលព្រះបាទចន្ទរាជាច្បាំងនឹងស្ដេចកន ក៏មានការគិតក្នុងផលិតស្បៀងនិងការធ្វើស្រែដែរ។ ជាក់ស្ដែងនៅពេលដែលទ័ពទាំងទ្វេភាគីអស់កម្លាំងរៀងៗខ្លួន ហើយជិតដល់រដូវធ្វើស្រែទៀតនោះ ទាំងព្រះបាទចន្ទរាជា និងទាំងស្ដេចកន បានចុះកិច្ច្ចព្រមព្រៀងផ្អាកសង្គ្រាមបណ្ដោះអាសន្នសិន ដើម្បីទុកឱកាសឲ្យប្រជាជនធ្វើស្រែសិន។ ទង្វើបែបនេះក៏បង្ហាញពីយកចិត្តទុកដាក់ចំពោះវិស័យកសិកម្មដែរ ហើយទ្រង់ពិតជាយល់ច្បាស់ថា ការធ្វើសឹកដោយខ្វះចំណីអាហរនោះ ទ័ពប្រាកដជាគ្មានកម្លាំងចិត្តប្រយុ-ទ្ធទេ ហេតុនេះហើយទើបមានការបញ្ឈប់សង្គ្រាមក្នុងរយៈពេលខ្លីបែបនេះ។ បន្ថែមពីនេះ នៅពេលដែលមេទ័ពសៀមដឹកនាំទ័ពពីប្រទេសសៀម មកឡោមព័ទ្ធក្រុងលង្វែកអស់រយៈពេលយ៉ាង យូរ ទីបំផុតក៏ដាច់ស្បៀង ហើយបានសម្រេចចិត្តដឹកនាំទ័ពត្រឡប់ទៅមាតុភូមិខ្លួនវិញ មុននឹងទៅ ពួកគេបានបាច់ប្រាក់ដួងចូលគុម្ពឫស្សី ប្រជាជនហេតុតែលោភលន់ ហើយដោយសារឃើញសៀមដកទ័ពទៀតនោះ ទើបនាំគ្នាកាប់ឆ្ការឫស្សីអស់ រហូតអស់រលីង មិនយ៉ូរប៉ុន្មានសៀមក៏លើកទ័ពមកម្ដងទៀត វាយបែកបន្ទាយលង្វែកទៅ។ ការណ៍នេះសរបញ្ជាក់ឲ្យឃើញថា ស្បៀងសំខាន់ណាស់ សៀមដាច់បាយមែន តែគេបានប្រើវិធីសាស្ត្រពន្យាពេលដើម្បីសម្រាកយកកម្លាំង និងមានឱកាសទៅយកស្បៀងក្នុងការវាយបន្តទៀត នៅពេលពួកគេហូបឆ្អែតហើយ កម្លាំងតស៊ូក៏កាន់តែក្លៀវក្លា ហើយទីបំផុតក្រុងលង្វែករបស់ខ្មែរត្រូវបានបញ្ចប់ទាំងស្រុង។ ក្រៅពីនេះ នៅងសម័យសង្គមរាស្ត្រនិយមវិញ ព្រះបាទនរោត្ដមសីហនុ តែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះការអភិវឌ្ឍវិស័យកសិកម្ម និងនយោបាយទឹក ដោយទ្រង់យល់យ៉ាងច្បាស់ថា ប្រទេសកម្ពុជានឹងក្លាយជាមហាអំណាចខាងប្រេងស គឺអង្ករនេះហើយ ទើបទ្រង់ប្រឹងប្រែងបែបនេះ។
សរុបមក ឃើញថាការធ្វើស្រែមិនអាចខ្វះទឹកបានទេ យ៉ាងណាមិញ ការធ្វើសឹកក៏មិនអាចខ្វះបាយបានដែរ ហេតុនេះទើបបុព្វបុរសខ្មែរគ្រប់សម័យកាលតែងតែយកចិត្តយ៉ាងខ្លាំងចំពោះវិស័យដាំដុះនេះ ហើយក៏តែងតែគិតគូរពីការកសាងប្រព័ន្ធធារាសាស្ត្រជានិច្ច។
យោងតាមការបកស្រាយខាងលើនេះ សបញ្ជាក់ឲ្យឃើញថា សុភាសិតនេះពិជាមានន័យអប់រំប្រកបដោយឧត្ដមគតិយ៉ាងប្រាកដ ដែលពញ្ញាក់ឲ្យអ្នកដឹកនាំនិងប្រជាជនចេះរួមគ្នាក្នុងការអភិវឌ្ឍវិស័យកម្ពុជា និងចូលរួមសាមគ្គីគ្នាដើម្បីការពារទឹកដីផងដែរ ដោយពុំមានការធ្វេសប្រហែល។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាអភិវឌ្ឍនេះឲ្យកានតែរីកចម្រើន ដើម្បីឈានទៅរកភាពលូតលាស់ក្នុងពេលអនាគតដ៏ខ្លីនេះ។