Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិ «នំបញ្ចុកខ្មែរ»

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ប្រវត្តិ «នំបញ្ចុកខ្មែរ»

នំបញ្ចុកមានឈ្មោះដើមថា « នំប៉ែកចុក » គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក  ។ បន្ទាប់មកគេហៅថាកាត់ៗថា « នំបញ្ចុក » មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗដូចជា ជើងងក្រានក្លាយ « ចង្ក្រាន » ជាន់ដើរ ក្លាយ» ជណ្តើរ » កាន់ជ្រែង ក្លាយជាកញ្ច្រែង , កាន់ត្រក ក្លាយកន្រ្តក , ពីរថែមដប់ ក្លាយពីរដណ្តប់ជាដើម ។

រឿងនំបញ្ចុកមានសេចក្តីដំណាលថា នៅនគរធារាធិបតី ( សព្វថ្ងៃជាតំបន់ទន្លេសាប ) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធធ្វើស្រែស្រូវ វាដើម្បីចិញ្ចឹមជីវីត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន ។

ស្រូវវារជាប្រភេទស្រូវដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយដោយសារអង្ករនោះរឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងមួយណាទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្តីប្រពន្ធ បង់ត្រឹមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ ។

ម្យ៉ាង អង្ករស្រូវវារជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង ។ ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែអ្នកស្រែជាប្រពន្ធបានបុកអង្ករស្រូវវារបានបែកគំនិតយកអង្ករស្រូវវារនេះធ្វើជានំសរសៃសចាប់ជាចង្វាយរួចហើយក៏ស្រួបនឹងទឹកសម្លប្រហើរត្រីឆ្អើរដាក់ប្រហុកខ្ទិះដូងថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែឬក្នុងចម្ការក្រោយផ្ទះ ។ លុះអ្នកស្រែជាប្តីពិសាហើយ ក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀតដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ដូចជាល្ហុងត្រួយត្រកួនស្រស់ ត្រួតកន្ទុះថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែមត្រយូងចេក ជាជំនួយជាលល្បោយនំពិសាហើយ ក៏លែងការរាគរូសដូចមុនទៀត ។

​ពួកគាត់ទាំងពីរនាក់បានប្រសិដ្ឋនាមនំនោះឈ្មោះថា « នំសរសៃស្រូវវារ » នៅពេលដែល អ្នកស្រែធ្វើនំសរសៃស្រូវវារនេះម្តងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កើសស្រវាចាប់នំបរិភោគ បញ្ចុកចូលមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើរញាតិសន្តានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ៕

លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗ ខ្លួនជាបន្តៗរៀងមក ។

លុះអ្នកទាំងពីចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរមករែកនំបញ្ចុកនេះ លក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវីតរៀងរាល់ថ្ងៃតាមដំណើរជីវីតសុចរិតរបស់ពួកគាត់ ។ ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ៧វស្សា នាំពេលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញអ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះមានភាពក្រីក្រគេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែកមិនហ៊នសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ ។

រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថារាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក ។

ពេលនេះរាជកុមារក៏មានសេចក្តីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ញាញ់ពីរនាក់ប្តីប្រពន្ធនោះ ។

នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតាតាមរកទិញ « នំដែលស្នំបញ្ចុក » នោះពីអ្នកស្រែយកមកសោយនៅក្នុងរាជវាំង  ។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនាទៅគាស់ហៅអ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំងរៀងរហូតទៅ ។

ចំណេរតមកទៀតឈ្មោះ « នំសរសៃស្រូវវារ » ក៏លែងមាននរណាហៅតទៅទៀតដែរគឹគេទម្លាប់នាំគ្នា ហៅថា « នំដែលស្នំបញ្ចុក » ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀតក៏ត្រូវគេហៅកាតៗខ្លីៗថា « នំបញ្ចុកៗ » បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ ។

មួយវិញទៀត តាមរយៈអក្សរសិល្ប៍ខ្មែររឿង « ធនញ្ជ័យ » ក៏បានឲ្យយើងដឹងដែរថា « នំបញ្ចុក » មានដើមកំណើតយូរយារណាស់មកហើយ នៅលើទឹកដីកម្ពុជា និងថែមជាឬសគល់នៃដើមកំណើតរបស់ « គុយ ទាវ » ចិនទៀតផង ។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ខៈណុមជីន ដែលមានន័យថានំរបស់ជនជាតិចិន ខណៈដែលប្រទេលាវ ហៅថា ខោពុន ដែលប្រហែលជាមានន័យថា នំដែលទទួលទានហើយធ្វើឲ្យហើមពោះ ទៅវិញ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1