Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិសង្ខេប អារីស្តូត

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

កុមារ អារីស្តូត បានកើតនៅតំបន់ដ៏តូចមួយនៃប្រទេសក្រិច។ ក្នុងឆ្នាំ៣៨៤ មុនគ្រិស្តសរាជ ក្នុងត្រកូលជាអ្នកផ្សំឱសថ ។ កុមាររូបនេះអាយុ១៧ឆ្នាំ បានរៀនពីវិធីផ្សំថ្នាំ និងចេះផ្សំថ្នាំយ៉ាងស្ទាត់ជំនាញប្រចាំក្រុងអាតែន ។ លុះដល់ឆ្នាំ៣៦៧ មុនគ្រិស្ដសរាជ យុវជនរូបនេះបានចូលរៀននៅវិទ្យាស្ថានរបស់ប្លាតុង វិទ្យាស្ថាននេះបានផ្ដោតសំខាន់លើវិស័យនយោបាយ ច្បាប់ គណិតវិទ្យា និងតារាសាស្ត្រ ។ អារីស្ដូត បានសិក្សានៅវិទ្យាស្ថានរបស់ប្លាតុងនេះអស់រយៈពេល២០ឆ្នាំ ។ សូមជម្រាបជូនថា អារីស្ដូត ជាសិស្សពូកែ ឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាផងដែរ ហើយលោកក៏ជាសិស្សឆ្នើមប្រចាំថ្នាក់ និងវិទ្យាស្ថាន ៕៩គ.ស) ូខ្លួន សូក្រាតបានស្នើថា ។ មិនតែប៉ុណ្ណោះយុវវ័យរូបនេះ ធ្វើឲ្យប្លាតុងសរសើរនិងស្រឡាញ់ ទើបប្លាតុង អនុញ្ញាតឲ្យអារីស្ដូត បង្រៀនមុខវិជ្ជាហោរាសាស្រ្តតាមដំណើរតារា។

ខណៈបង្រៀនសិស្សនោះ អារីស្តូត មានឱកាសនិពន្ធ និងចងក្រងសៀវភៅមួយចំនួន ដោយនិពន្ធតាមគំរូរបស់ប្លាតុង ។ គួររម្លឹកជូនដែរថា រាល់ស្នាដៃដែលនិពន្ធដោយ អារីស្ដូត នោះគឺមានភាពល្បីល្បាញ និងពេញនិយមពីបណ្ដាអ្នកសិក្សាយ៉ាងច្រើននាសម័យនោះ ។ ពោល អារីស្តូត និងនាយកសាលា មានស្នាដៃស្ទើរប្រហាក់ប្រហែកគ្នា ប៉ុន្តែក្នុងនាមជាសិស្សនោះ អារីស្តូត គោរពនិងស្រលាញ់ប្លាតុងជាគ្រូជានិច្ច។ លុះឆ្នាំ៣៤៧ មុនគ្រិស្ដសរាជ ប្លាតុង ទទួលមរណភាព ។ គួរជម្រាបជូនថា អារីស្ដូតមានសមត្ថភាពខ្ពស់ក្នុងការងារ និងតែងកោតសរសើរពីមិត្តរួមការងារ លោកតែងធ្វើការបន្ថែមម៉ោងដោយកាត់បន្ថយការដេកជាដើម ។

        លុះឆ្នាំ៣៤៧ អារីស្ដូត បានចាកចេញពីក្រុងអាតែន ទៅរស់នៅជាមួយ Hermes ជាអតីតសិស្សរបស់ប្លាតុង និងជាមិត្តរួមសាលាផងដែរ។ ពោលក្នុងខណៈនោះ អារីស្ដូត បានធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងនារីម្នាក់យ៉ាងខ្លាំង នាងឈ្មោះថា Pithais ។ បន្ទាប់មកក៏បានរៀបអាពាហ៍ពិពាហ៍ និងបានរួមរក្សជាមួយគ្នាដោយសុខសាន្ត ។ ប៉ុន្តែក្រោយមកទៀត Hermes ត្រូវបានគេចោទថា បានពាក់ពន្ធ័នឹងនយោបាយ ហើយបានគេចាប់យកទៅព្យូរករ ។

សូមជម្រាបជូនថា នាឆ្នាំ៣៤២ មុនគ្រិស្ដសករាជ អារីស្ដូត ត្រូវបានស្ដេចអញ្ញើញឲ្យទៅបង្រៀនព្រះរាជបុត្ររបស់ព្រះអង្គមានព្រះនាម អាឡិចសានឌរ័ ដែលមានព្រះជន្មទើបតែ១៣ឆ្នាំប៉ុណ្ណោះ ។ ក្នុងនោះគ្មានអ្នកណាក្រៅពី អារីស្ដូត ឡើយដែលមានចំណេះដឹង និងស័ក្ដសមនឹងបង្រៀនព្រះរាជបុត្រអង្គនេះ ព្រោះលោកមានភាពល្បីល្បាញយ៉ាងសុះសាយប្រចាំក្រុងអាតែន ។ ខណៈនោះ អារីស្តូត មានឱកាសតាក់តែងច្បាប់ និងបង្កើតស្នាដៃមួយចំនួនសម្រាប់បង្រៀនព្រះរាជបុត្រផងដែរ ។ ពោល អារីស្តូត បានបង្រៀនពីសីលធម៌ ភាពអត់ធ្មត់ នយោបាយ និងច្បាប់គ្រប់គ្រងប្រទេសជាដើម ។

លុះឆ្នាំ៣៤០ មុនគ្រិស្ដសករាជ ស្ដេច PHILIP បានចេញទៅធ្វើសង្គ្រាមនៅឆ្ងាយ ហើយទ្រង់ក៏ផ្ទេរការគ្រប់គ្រងឲ្យព្រះរាជបុត្រ ។

ខណៈនោះ អារីស្តូត បានការពារ អាឡិចសានឌរ័ ហើយអប់រំ និងបង្រៀនពីការគ្រប់គ្រងដើម្បីស្គាល់ខ្លួនឯង និងការស្រាវជ្រាវ ។

សូមបញ្ជាក់ជូនថា ព្រះអង្គ អាឡិចសានឌរ័ បានគោរពអារីស្ដូតដែលជាគ្រូរបស់ខ្លួនណាស់ ទោះបីព្រះអង្គបានសោយរាជ្យជាស្ដេចហើយក៏ដោយ ក៏ព្រះអង្គនៅតែយកអារីស្តូត តាមជាប់ជានិច្ច។ ប៉ុន្តែក្រោយមកទៀតនោះ អាឡិចសានឌរ័ ចាប់ផ្ដើមមានអំនួត និងតាំងខ្លួនជាអាទិទេព។ ពោលនៅឆ្នាំ៣៣៥ មុនគ្រិស្ដសរាជ អាឡិចសានឌរ័ មានបំណងវាយលុកទ្វីបអាស៊ី ទោះបីគ្រូណែនាំនិងអប់រំយ៉ាងណាក៏ដោយ ក៏អាឡិចសានឌរ័ មិនយកចិត្តទុកដាក់ស្ដាប់ដែរ។ ទើប អារីស្ដូត ស្នើសុំព្រះអង្គលាលែងពីដំណែងនិងជាទីប្រឹក្សា ហើយព្រះអង្គក៏យល់ព្រមតាមសំណើនេះដែរ ។

សូមរម្លឹកជូនថា ការចាកចេញពីព្រះរាជវាំងនោះមក អារីស្ដូត បានត្រឡប់ទៅវិទ្យាស្ថានដែលធ្លាប់សិក្សាពីមុនមក ដើម្បីធ្វើជាសាស្រ្តាចារ្យ ។ សូមជម្រាបជូនថា វិធីសាស្ត្របង្រៀនរបស់អារីស្ដូត មាន២ផ្នែក គឺទ្រឹស្តី និងការអនុវត្តផ្ទាល់ ។ រយៈពេលនៃការបង្រៀន អារីស្ដូត បានអប់រំនិងនិពន្ធសា្នដៃជាច្រើនសម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាជំនាន់ក្រោយៗផងដែរ ។ ពោលនៅជីវិតចុងក្រោយ អារីស្ដូត បានបង្កើតស្នាដៃដ៏អស្ចារ្យមួយដោយបានជោគជ័យ គឺប្រតិទិន និងបានចងក្រងច្បាប់រដ្ឋធម្មនុញ្ញ ។ ក៏មិនគួរភ្លេចជម្រាបជូនដែរថា ប្រតិទិននេះត្រូវបានប្រជាជនក្រិចប្រើប្រាស់ក្នុងគម្ពីសាសនា ។

លុះក្រោយមក អាឡិចសានឌ័រ បានសោយទីវង្គត ស្របនឹងសោយទីវង្គតនេះ ធ្វើឲ្យខ្សែជីវិតរបស់ អារីស្តូត ក៏ជួបនឹងការលំបាកនិងដ៏កម្សត់ផងដែរ ហើយនៅក្រុងអាតែនមានការបះបោរ និងបានចោទប្រកាន់ អារីស្តូត ថាមានបំណងចង់ប្រឆាំងជាមួយនឹងអាទិទេព។ ពោលការចោទប្រកាន់បែបនេះ អារីស្តូត ក៏នឹកឃើញរឿងសូក្រាតដែលកើតឡើងស្រដៀងនឹងខ្លួនដែរ។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តគេចខ្លួន មុននឹងគេចខ្លួន លោកបានគិតថា បើសិនរង់ចំាការកាត់ទោសពីតុលាការនោះ ច្បាស់ណាស់ខ្លួននឹងស្លាប់ទាំងអយុត្តិធម៌ដូចសូក្រាតដែរ។ លុះបានពិចារណាល្អិតល្អន់ហើយ ទើបលោកសម្រេចចិត្តគេចខ្លួនទៅពួននៅស្រុកកំណើតម្តាយ និងក្រោយមកទៀតលោកក៏មានជំងឺក្រពះ ហើយក៏ទទួលមរណភាពទៅ ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1