Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិសង្ខេប លោក ហ៊ីត្លែ

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ការឡើងកាន់អំណាចក្តីការគ្រប់គ្រង អំណាចក្តី ហ៊ីត្លែមានការលំបាកជាងមុសសូលិនី ច្រើនណាស់ ព្រោះថាក្នុងប្រទេស អាល្លឺម៉ង់នោះជាប្រទេសដែល ប្រកាន់ទំនៀមប្រពៃណីខ្លាំង ។ ទាហានអាល្លឺម៉ង់ ចាត់ជាវណ្ណៈមួយផ្សេងដោយ ឡែកពីបុគ្គលសាមញ្ញ ធម្មតា ការប្រកាន់វណ្ណៈរបស់បុគ្គលថ្នាក់ ទាបថ្នាក់ ខ្ពស់មាននៅក្នុងប្រទេសអាល្លឺម៉ង់ច្រើនជាង នៅអ៊ី តាលីទៅ ទៀត។

ការដែលបុគ្គលម្នាក់ ឈានមកដល់ភាពជាមេផ្តាច់ការនោះសម្រាប់នៅអាល្លឺម៉ង់ពិបាកជាងនៅអ៊ិតាលីណាស់។ហ៊ីត្លែធ្វើការបាន សម្រេចក៏ព្រោះអាស្រ័យមនុស្សពូកែៗ នៅជួយជាជើងដៃដល់ពេលនេះក៏ដូចគ្នា អ្នកសង្កេតការ ណ៍គ្រប់គ្នាទទួលស្គាល់ថាហ៊ីត្លែមានមនុស្សពូកែៗសម្រាប់ប្រើច្រើនជាងមុសសុលិនីច្រើនណាស់ សម្រាប់រដ្ឋការប្រចាំនោះ ត្រូវចាត់ទុកថាល្អបំផុតនៅអ៊ឺរ៉ុបព្រោះហេតុដូច្នោះ វិធីរបស់ហ៊ីត្លែ និង មុសសូលិនីទើបផ្សេងគ្នា។ មុសសូលិនីសម្តែងចេញមកដោយបើកចំហ ថាខ្លួននឹង នៅគ្រប់គ្រង អំណាចឲ្យយូរបំផុត ដែលអាចយូរបានចំណែកហ៊ីត្លែចូលចិត្តនិយាថា មេដឹកនាំអាចស្លាប់បាន មេដឹកនាំអាណាច ផ្លាស់ប្តូរបានតែគណៈណាស៊ី ត្រូវគង់នៅគូប្រទេសអាល្លឺម៉ង់ ។

មុសសូលិនី មិនដែលសម្តែងចេញថា ពេលខ្លួនអស់បុណ្យហើយនរណាជាអ្នកបន្តតំណែងតទៅ មុខតែហ៊ីត្លែ បានតែងតាំងអ្នកបន្តតំណែងរួចជាស្រេច។ ការដែលហ៊ីត្លែមានមនុស្សពូកែៗប្រើរហូតដល់អ្នករដ្ឋ ការប្រចាំនូវគ្រប់ផ្នែកក្នុងរាជការដែលត្រូវបានទទួលស្គាល់ថា ល្អបំផុតនៅអ៊ឺរ៉ុបក្នុង សម័យហ៊ីត្លែ នោះ ក៏ដោយសារវិធី ២ប្រការគឺ ៖

    ១-ការជ្រើសរើសបុគ្គលចូលធ្វើការក្នុងជួររាជរដ្ឋាភិបាល មានវិធីជ្រើរើស យ៉ាងល្អិតសុខុមហើយ បើថ្នាក់ប្រធានក៏ត្រូវមានត្រួតពិនិត្យស្រាវជ្រាវប្រវត្តិយ៉ាងល្អិតល្អន់ ហើយភាគច្រើនហ៊ីត្លែ ជាអ្នក វិនិច្ឆ័យជ្រើរើយកដោយខ្លួនឯង។

 ២- អ្នករដ្ឋការដែលហ៊ីត្លែបានជ្រើសរើសដោយខ្លួនឯង ហើយតែងតាំងក្នុងតំណែងប្រធាននោះបើ សម្តែឲ្យឃើញថា មានសមត្ថភាព ធូរលុងរឺទុច្ចរិតចំពោះតួនាទីក្រៅពីត្រូវបានបញ្ឈប់ រឺបណ្តេញ ចេញតាមវិន័យរដ្ឋការហើយនោះច្រើនត្រូវបានគេលបធ្វើឃាតដោយមិនអាចរកចាប់ខ្លួនឃាតករ បានទៀតផង ។

ផ្នែកខាងសាសនា មិនប្រាកដថាហ៊ីត្លែគាំទ្រនិកាយរឺសាខាណាទេ តែហ៊ីត្លែមាន សទ្ធាជឿជាក់លើព្រះជាម្ចាស់ហើយចូលចិត្តនិយាយដាក់អ្នកកាសែត ដែលទៅសុំសម្ភាសថាខ្លួន ជឿជាក់ជានិច្ចថា ព្រះជាម្ចាស់នឹងមិនព្រងើយកន្តើយចំពោះប្រទេសអាល្លឺម៉ង់ ព្រះជាម្ចាស់នឹង រក្សាការពារខ្លួនដើម្បីឲ្យមានជីវិតរស់នៅសម្រាប់ដឹកនាំប្រទេសអាល្លឺម៉ងឲ្យមានមុខមាត់ខ្ពស់ឡើង ស្មើនឹងមហាប្រទេសដទៃទៀត ។ ហ៊ីត្លែមិនទទួលទានសាច់ដូចមុសសូលិនីទទួលទានតែអាហារ ជាមួយបន្លែមិនទទួលទានសុរា មិនជក់បារីដែលថា មិនជក់បារីនោះមិនមែនគ្រាន់សម្រាកនោះ ទេតែគាត់ស្អុយបារីរហូត មិនអាចឲ្យនរណា មកជក់បារីចំពោះមុខបានពេលចាត់ជប់លៀងភ្ញៀវ ត្រូវចាត់ពីរបន្ទប់ពេលទទួលទានអាហាររួចហើយ អ្នកដែលជក់បារីក៏ឲ្យទៅបន្ទប់មួយអ្កដែលមិន ជក់បារីក៏តាមហ៊ីត្លែទៅកាន់បន្ទប់មួយផ្សេងទៀត ។

ក្រៅពីមិនទទួលសុរាមិនជក់បារីហើយនោះ ថែមទាំងមិនទទួលទានកាហ្វេនិងទឹកតែទៀតផង។ ក្នុងរឿងហាត់ប្រាណហ៊ីត្លែមិនដូចមុសសូលិនីទេគឺក្រៅពីដើរលេងបន្តិចបន្តួចហើយ ហ៊ីត្លែក៏ មិនលេងកីឡាផ្សេងទៀតមិនជិះសេះមិនបើកឡានខ្លួនឯងសូម្បីត្រួតពលទាហានធ្វើព្យុហយាត្រា ក៏ប្រើរថយន្ត ដោយឈរលើរថយន្ត តែការឈរលើរថយន្តនេះហ៊ីត្លែអាចឈរបាន ៥ ម៉ោង។

មុស សូលិនីចូលដេកពីព្រលប់ភ្ញាក់ពីព្រលឹមតែហ៊ីត្លែក្រដេកក្រភ្ញាក់ តាមធម្មតាហ៊ីត្លែចូលដេកម៉ោង ២ យប់ភ្ញាក់ពេលថ្ងៃត្រង់លើកលែងតែមានធុរៈចាំបាច់ដែលត្រូវភ្ញាក់លឿនជាងនេះ។ការងារផ្សេងៗ ធ្វើនៅពេលរសៀល ការប្រជុំរឺការថ្លែងសុន្ទរកថាភាគច្រើនចូលចិត្តធ្វើនូវពេលយប់។

តែទោះយ៉ាងណាក្តីសម្រាប់ភាពរឹងមាំផ្នែករាង្គកាយនោះហ៊ីត្លែមានច្រើនស្មើនឹងមេដឹកនាំផ្តាច់ ការដទៃទៀតដែ ។ ពេលហ៊ីត្លែមានអាយុ ៥ឆ្នាំសក់នៅមិនទាន់ស្កូវ សិរសាក៏មិនទាន់ទំពែក កាន់ តែអាយុច្រើនកាន់តែមានភាពសង្ហាឡើងបើយករូបថតពេលហ៊ីត្លែមានអាយុ ៥០ ទៅប្រៀបជា មួយ រូបថតពេលគាត់មានអាយុ ២៥-២៦ អាចឃើញបានថាហ៊ីត្លែក្នុងបច្ឆិមវ័យ មានភាពស្រស់ សង្ហាជាងពេលនៅកម្លោះណាស់សមត្ភាពក្នុងអត់ធន់ធ្វើការងារក៏ប្រហាក់ប្រហែលនឹងអ្នកដទៃ។

ក្នុងកំឡុងពេលដែលមានបញ្ហារឿងរឹបអូសខេត្តរៃន៍ហ៊ីត្លែអាចធ្វើការបានពីរយប់ពីរថ្ងៃដោយមិន ដេកពួនឡើយ លុះដល់យប់ទីបី រឿងរ៉ាវផ្សេងៗ ក៏រៀបរយតែហ៊ីត្លែក៏មិនបានចូលដេកភ្លាមដែរ គេចាត់ជប់លៀង រួចហើយបញ្ចាំងខ្សែភាពយន្តមើលរហូតដល់ម៉ោង ២យប់ថែមទៀត ។ ហ៊ីត្លែ មិនចេះភាសាដទៃក្រៅពីភាសាអាល្លឺម៉ង់ដូច្នេះសៀវភៅភាសាផ្សេងទើបមិនមានឳកាសបានអាន តែសៀវភៅអាល្លឺម៉ងនោះគាត់អានច្រើនណាស់ ។ ប្រភេទសៀវភៅដែលចូលចិត្តបំផុតគឺទស្សនវិជ្ជា និងប្រវត្តិសាស្ត្រ មិនចេះលេងតន្ត្រីដូចមុសសូលិនីតែជាមនុស្សចូលចិត្តតន្ត្រីខ្លាំងណាស់  ។

ហ៊ីត្លែ ចូលចិត្តអាងខ្លួនឯងថាជាអ្នកតន្ត្រីល្ខោនអូប៉េរ៉ារឿងខ្លះហ៊ីត្លែពោលថាធ្លាប់បានមើល ១០០ ដង បទភ្លេងរបស់វ៉ាកនើរ៍ជាបទភ្លេងដែលមានឥទ្ធិពលក្នុងជីវិតរបស់ហ៊ីត្លែខ្លាំងណាស់ ក្នុងថ្ងៃដែលធ្វើ ការងារសំខាន់ៗ និងក្នុងរវាងរងចាំមើលលទ្ធផលការងារថា នឹងសម្រេចរឺមិនសម្រេចនោះហ៊ីត្លែ តែងតែទៅមើលល្ខោនអូប៉េរ៉ា  ។

ការប្រជុំរដ្ឋសភាភាគច្រើនប្រជុំនៅក្នុងរោងល្ខោនពេលប្រជុំរួច ហើយក៏បើកឆាកសម្តែងល្ខោនអូប៉េរ៉ា ឲ្យពួកអ្នកដែលមកប្រជុំមើលល្ខោនទាំងអស់គ្នាតទៅ ក្នុង ពេលរាត្រីដែលនឿយហត់ខ្លាំងនិងមានរឿងកង្វល់រហូតដេកមិនលក់ ទាល់តែហៅមនុស្ស ឲ្យមក លេងវីយ៉ូឡុងឲ្យស្តាប់ទើបអាចដេកលក់បាន ។

តាមពិតហើយនោះហ៊ីត្លែជាអ្នកសិល្បៈគ្រប់យ៉ាង យើងជ្រាបហើយថាការសិក្សារបស់ហ៊ីត្លែផ្នែកមូលដ្ឋាននោះគឺបានសិក្សាផ្នែកហត្ថកោសល្យ វិជ្ជា ជាងគំនូរក្នុងពេលដែលក្រីក្រគេចិញ្ចឹមខ្លួនដោយការគូររូបភាពប័ណ្ណប្រៃសណីយ៍លក់តែសមត្ថ ភា ពជាជាងគំនូរនេះ មិនសូវជាល្អប៉ុន្មានទេ គ្រូបានណែនាំឲ្យហ៊ីត្លែរៀនខាងស្ថាបត្យកម្ម ហើយ ហ៊ីត្លែក៏មានការចាប់អារម្មណ៍វិជ្ជានេះយ៉ាងខ្លាំងក្នុងកាលតមក។ការសាងអាគារធំៗ រឺទីកន្លែងសំខាន់ៗនៅអាល្លឺម៉ង់ក្នុងសម័យដែលហ៊ីត្លែកំពុងមានអំណាចនោះភាគច្រើនហ៊ីត្លែជាអ្នកផ្តល់គំនិត ក្នុងការគូសប្លង់និងត្រួតពិនិត្យប្លង់កសាងដោយខ្លួនឯងសូម្បីការសាងថ្នល់បែបថ្មីសម្រាប់ បើកបរ រថយន្តក្នុងល្បឿនលឿនបានហ៊ីត្លែគឺជាមេការខ្លួនឯងទាំងអស់ ។

ថ្នល់ដែលសាងឡើងថ្មីៗ ជាថ្នល់ សម្រាប់ភាពរហ័សរួសរាន់ ហើយសាងបានល្អជាងគ្រប់ប្រទេសដែលធ្លាប់បានកសាងពីមុនមក ដោយសាងជាថ្នល់ពីរខ្សែស្របគ្នា ជាថ្នល់សម្រាប់ធ្វើដំណើរទៅមួយខ្សែនិងសម្រាប់ ធ្វើដំណើរ មកមួយខ្សែបើដល់កន្លែងដែលត្រូវឲ្យថ្នល់ផ្សេងឆ្លងកាត់ ក៏ធ្វើស្ពានត្រង់ថ្នល់ឆ្លងកាត់ នោះឡើង ខ្ពស់ រឺឲ្យចុះទៅខាងក្រោមដោយវិធីនេះ រថយន្តអាចរត់កាត់តាមថ្នល់ថ្មីនេះដោយល្បឿន យ៉ាង លឿន ដោយមិនបាច់ក្រែងថានឹងបញ្ច្រាសទិសជាមួយនរណាឡើយក្នុងចម្ងាយដល់ទៅ ១០០រឺ ២០០ មៃល៍ចាត់ទុកជាថ្នល់នៃភាពរួសរាន់យ៉ាងពិសេស ។

តែទាំងនេះក៏មិនបានមានន័យថាខ្លួនហ៊ីត្លែឯង ចូលចិត្តល្បឿនលឿនដោយផ្ទាល់ខ្លួនហ៊ីត្លែ មិនចូលចិត្តល្បឿនលឿនដូចមុសសូលិ នីទេ គាត់មានអាកាសយាន សម្រាប់ប្រើផ្ទាល់ ខ្លួនតែក៏ មិនសូវប្រើមានរថភ្លើងពិសេស សម្រាប់ផ្ទាល់ខ្លួនតែមិនព្រមឲ្យបើកលឿនហួសពី ៥០គឺឡូមែត្រ ក្នុងមួយម៉ោងទេ។ហ៊ីត្លែមានការ ចងចាំ ល្អ ដែលបុគ្គលសំខាន់ទាំងឡាយត្រូវមាន ។

   ហ៊ីត្លែមិនបានទទួលប្រាក់ខែក្នុងតំណែងមុខនាទីទេបានន័យថាធ្វើការងារឲ្យ ប្រទេសជាតិ ដោយមិនទទួលប្រាក់ខែឡើយ តែហ៊ីត្លែមានចំណូលជា ច្រើនពីការចំណាយសៀវភៅជាពិសេស សៀវភៅរឿង“ការតស៊ូរបស់ខ្ញុំ” នោះធ្វើចំណូលឲ្យហ៊ីត្លែ គិតជាប្រាក់ខ្មែរប្រមាណ មួយឆ្នាំប្រាំរយ លានរៀល ក្រៅពីនោះការថ្លែងសុន្ទរកថាម្តងៗពេលបោះ ពុម្ពចំណាយក៏បានប្រាក់មិនតិចដែរតែ ចំណូលទាំងអស់នេះភាគច្រើនប្រើទៅក្នុងរឿងនយោបាយ។ ខ្លួនហ៊ីត្លែឯងក៏ស្ទើរតែគ្មានភាពចាំ បាច់អ្វីត្រូវប្រើប្រាស់លុយកាក់ រឺទុកដាក់មាសប្រាក់ធ្វើអ្វីព្រោះផ្ទាល់ខ្លួនមិនសូវបានប្រើអ្វីការតែង កាយ ក៏មានឯកសណ្ឋានតែម្យ៉ាងមិនផ្លាស់ប្តូរ ។

មុសសូលិនី តាមប្រក្រតីជួយទំនុកបម្រុងញាតិ មិត្តបងប្អូននិងមានទំនុកចិត្តប្រគល់ការងារ សំខាន់ឲ្យដល់ ឈាមជឿខ្សែស្រឡាយសាច់សាលោ ហិត ក្នុងក្រុមគ្រួសាររបស់ខ្លួន ចំណែកហ៊ីត្លែមិនមែនដូច្នោះ ទេឋានៈញាតិមិត្តបង ប្អូនរបស់ ហ៊ីត្លែក្រីក្រមកតាំងពីណាពីណីពេលហ៊ីត្លែបានជាធំហើយក៏នៅមានឋានៈ ដូចដើមភាពប្រណីតផ្ចិតផ្ចង់ ក៏តិចជាងមុសសូលិនីៗឲ្យរូបថតដល់មនុស្សរាប់លាននាក់ តែមនុស្សដែលនឹងបានរូបថតរបស់ ហ៊ីត្លែពីហ៊ីត្លែ ផ្ទាល់នោះ មានចំនួនមិនដល់ ១៥ នាក់ផង ។ លក្ខណៈសំខាន់ក្នុងខ្លួនហ៊ីត្លែក៏គឺ សេចក្តីតាំងចិត្តមុតមាំ មានគោលជំហរដ៏មុះមុត ។ ហ៊ីត្លែអាចប្តូរ កុសលោបាយ ផ្លាស់មធ្យោបាយ តែគោលជំហរមិនដែលផ្លាស់ឡើយ ។

សត្រូវរបស់ហ៊ីត្លែ ចូលចិត្ត អាងចំនុចដែលហ៊ីត្លែនិយាយ ភូតកុហក តាមការពិតហ៊ីត្លែក៏ បានធ្វើខុសពីការប្តេជ្ញារបស់ខ្លួនជាច្រើនរឿងតែវាគ្រាន់ជាការប្តូរ កុសលោបាយ និងផ្លាស់មធ្យោបាយប៉ុណ្ណោះ ចំណែកគោលជំហរដ៏ មុះមុតក្នុងការសាង កំលាំង របស់ប្រទេសអាល្លឺម៉ង់ហ៊ីត្លែមិនដែលផ្លាស់ប្តូរឡើយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1